ទំព័រដើម ទំព័រដើម ទុះអាវុធចំនួន៣គ្រាប់ក្នុងមូលដ្ឋានខណ្ឌចំការមន មិនដឹងមូលហេតុ

ទុះអាវុធចំនួន៣គ្រាប់ក្នុងមូលដ្ឋានខណ្ឌចំការមន មិនដឹងមូលហេតុ

- ពាណិជ្ជកម្ម -

 

ភ្នំពេញ : ខ្មាញ់កាំភ្លេីងបានបេីករថយន្តឡិចស៊ីឈប់តាមដងផ្លូវដកកាំភ្លេីងបាញ់មេឃចំនួន៣គ្រាប់រួចគេចខ្លួនបាត់មិនដឹងមូលហេតុបង្កការភ្ញាក់ផ្អេីលកាលពីវេលាម៉ោង៣និង៣០នាទីទាបភ្លឺថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២២ នៅផ្លូវ៤៣២ ក្នុងសង្កាត់បឹងត្របែក ខណ្ឌចំការមន។

តាមប្រភពព័ត៌មានបានឲ្យដឹងថា មុនពេលកេីតហេតុខ្មាន់កាំភ្លេីងបានបេីករថយន្តឡិចស៊ី330មួយគ្រឿងមិនចាំស្លាកលេខធ្វេីដំណេីរតាមបណ្តោយផ្លូវលេខ៤៣២ក្នុងទិសដៅពីកេីតទៅលិចខណៈមកដល់ចំណុចកេីតហេតុស្រាប់តែឈប់រថយន្តបាញ់មេឃចំនួន៣គ្រាប់រួចបេីកទៅបាត់ទៅដោយមិនដឹងពីមូលហេតុ។
ក្រោយកេីតហេតុសមត្ថកិច្ចបានចុះមកដល់ចំណុចកៀតហេតុយកសំបកគ្រាប់យកទៅរក្សាទុករងចាំស្រាវជ្រាវបន្ត៕

- ពាណិជ្ជកម្ម -
ទទួលផ្សាយពាណិជ្ជកម្ម