More

    រថយន្ត Ford ពាក់ស្លាកលេខរដ្ឋ បុករបាំងថ្មពុះចែកទ្រូងផ្លូវ ក្បែរស្តុបចំការមន បើកមកឈប់ចត នៅការ៉ាស់សាំង ស្តុបបូកគោ

    spot_img

     

    ភ្នំពេញ:បុរសវ័យចំណាស់ម្នាក់បើករថយន្តFord ពាក់ស្លាកលេខរដ្ឋមួយគ្រឿងបានជ្រុលទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវបណ្ដាលឲ្យបាក់អស់១ កង់ កាលពីវេលាម៉ោង៨ និង ១០ នាទីយប់ថ្ងៃទី ២ ខែឧសភា ឆ្នាំ ២០២២នៅចំណុច ក្បែរស្តុបចំការមនខាងលិច តាមបណ្តោយផ្លូវមៅសេទុង ស្ថិតក្នុងកាត់បឹងកេងកង១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ បន្ទាប់មករថយន្តបង្កបានបើកចេញកន្លែងកើតហេតុមកឈប់ចតនៅចំណុចការាសាំង ស្ទុបបូកគោ ត្រូវបានបងប្អូនប្រជាពលរដ្ឋរាយការណ៍ទៅសមត្ថកិច្ចចុះមកធ្វើការឃាត់ភ្លាម។

    តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថាមុនកើតហេតុគេឃើញរថយន្តFord ពណ៌ទឹកប្រាក់មួយគ្រឿងពាក់ស្លាកលេខរដ្ឋ17-2-0449ធ្វើដំណើរទិសដៅពីកើតទៅលិច លុះមកដល់ចំណុចកើតហេតុខាងលើបានរេចង្កូតទៅខាងឆ្វេងដៃជ្រុលទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវបណ្ដាលឲ្យបាក់អស់មួយកង់ ចំណែករថយន្តបង្កមិនបានឈប់នៅកន្លែងកើតហេតុនោះទេបានបើកបន្តដំណើរមកមុខមកឈប់ចតនៅចំណុចការាសសាំងស្តុបបូកគោ ត្រូវបានបងប្អូនប្រជាពលរដ្ឋឃើញហេតុការណ៍នេះបានទំនាក់ទំនងទៅសមត្ថកិច្ចចុះមកធ្វើការឃាត់បានភ្លាម។

    ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចុះមកធ្វើការវាស់វែងយករថយន្តទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញរងចាំធ្វើការដោះស្រាយគ្នាតាមផ្លូវច្បាប់៕

    spot_img

    អត្ថបទទាក់ទង

    spot_img