More

    បុរសម្នាក់ជិះម៉ូតូលឿនមិនប្រយ័ត្នជ្រុ-លបុ–ករថយន្តដឹកទំនិញធុនធំឈប់ភ្លើងស្តុបពីក្រោយស្លា–ប់ភ្លាម

    spot_img

     

    ភ្នំពេញ: បុរសម្នាក់បានស្លាប់បាត់បង់ជីវិតនៅនឹងកន្លែងកើតហេតុភ្លាមភ្លាមៗបន្ទាប់ពីជិះម៉ូតូលឿនជ្រុលទៅបុករថយន្តដឹកទំនិញឈប់ភ្លើងស្តុបពីក្រោយពេញទំហឹង កាលពីលាម៉ោង ១២ និង ១០ នាទីយប់រំលងអាធ្រាត្រឈានចូលថ្ងៃទី២៦ ខែមេសាឆ្នាំ ២០២២ នៅចំណុចមុខវត្តស្លែងតាមដងផ្លូវជាតិលេខ 3 ស្ថិតនៅតាមបណ្ដោយផ្លូវជាតិលេខ 3 ស្ថិតក្នុងសង្កាត់ពងទឹក ខណ្ឌដង្កោ  រាជធានីភ្នំពេញ។

    សពជនរងគ្រោះមានឈ្មោះលីហ៊ាង ភេទប្រុស អាយុ ២២ ឆ្នាំ មុខរបរជាងបិទស្គុតម៉ូតូ ស្នាក់នៅម្ដុំវត្តអង្គរមិញ មានស្រុកកំណើតនៅឯស្រុកកោះធំខេត្តកណ្ដាល។

    ការប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថាមុនកើតហេតុគេឃើញរថយន្តធន់ធំដឹកទំនិញមួយគ្រឿងធ្វើដំណើរទៅដៅពីត្បូងទៅជើង លុះមកដល់ចំណុចកើតហេតុខាងលើបានឈប់រង់ចាំភ្លើងស្តុបខណៈនោះក៏មានបុរសម្នាក់ជិះម៉ូតូឌ្រីមសង់គ្រឿងធ្វើដំណើរមកពីក្រោយក្នុងល្បឿនលឿនបានជ្រុលទៅបុករថយន្តពីក្រោយផ្នែកខាងឆ្វេងពេញទំហឹងបណ្ដាលឲ្យបុកក្បាលស្លាប់នៅនឹងកន្លែងកើតហេតុភ្លាម។

    បើតាមការបញ្ជាក់ពីមិត្តភ័ក្កិជនរងគ្រោះ ដែលជិះម៉ូតូផ្សេងគ្នា បានប្រាប់ឲ្យដឹងថារងគ្រោះជិះម៉ូតូចេញពីស្រុកកំណើតគោលបំណងឆ្ពោះមកកន្លែងស្នាក់នៅម្តុំវត្តអង្គតាមិញ ដោយជាន់រងគ្រោះជិះក្នុងល្បឿនលឿនពេក លុះដល់ចំណុចកើតហេតុរូបគេបានស្រែកប្រាប់ដែលថាមានរថយន្តនៅពីមុខ តែជាន់រងគ្រោះនៅតែជិះលឿន ក៍បានជ្រុលទៅបុករថយន្តពីក្រោយពេញទំហឹងបណ្តាលឲ្យស្លាប់ភ្លាមតែម្ដង។

    ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានមធ្យមដល់បានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចុះមកធ្វើការអស់វែងយករថយន្តនិងម៉ូតូទៅរក្សាទុកការិយាល័យចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញរងចាំធ្វើការដោះស្រាយគ្នានៅពេលក្រោយ។ដោយ សពជនរងគ្រោះសមត្ថកិច្ចធ្វើកំណត់ហេតុរួចទំនាក់ទំនងទៅសាច់ញាតិមកទទួលយកទៅធ្វើបុណ្យតាមប្រពៃណី៕ដោយ កុសល់

    spot_img

    អត្ថបទទាក់ទង

    spot_img