More

    ជនជាតិចិន សង្ស័យស្រវឹងស្រា បើករថយន្តហ៊ីយ៉ាន់ដាយស៊េរីទំនើបមួយគ្រឿង បុកគូទរថយន្តកូរ៉ដឹកផ្លែដូង ខណៈកំពុងឈប់ដូកង់ បណ្ដាលឲ្យរងការខូចខាតយ៉ាងដំណំ

    spot_img

    ភ្នំពេញ: បុរសជនជាតិចិនម្នាក់រួមដំណើរនឹងស្ត្រីជនជាតិចិនម្នាក់ទៀតសង្ស័យស្រវឹងស្រាបើករថយន្តម៉ាកហ៊ីយ៉ាន់ដាយស៊េរីទំនើបមួយគ្រឿងជ្រុលទៅបុករថយន្តកូរ៉េដឹកផ្លែដូង កំពុងឈប់ដូរកង់ពីក្រោយ ពេញទំហឹងបណ្តាលឲ្យរងការខូចខាតយ៉ាងដំណំ សំណាងល្អររងរបួសស្រាល។

    ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង ១២ និង៣០ នាទីយប់រំលងអាធ្រាត្រឈានចូលថ្ងៃទី ៦ ខែមេសាឆ្នាំ ២០២២នៅតាមបណ្ដោយផ្លូវសហព័ន្ធរុស្សី ខាងកើតស្ពានអាកាសចោមចៅ ស្ថិតក្នងសង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

    តាមការរៀបរាប់ពីតែកុងរថយន្តដឹកផ្លែដូង បានប្រាប់ដឹងថាមុនកើតហេតុរូបគាត់បានបើករថយន្តកូរ៉េមួយគ្រឿងពាក់ស្លាកលេខកំពង់ចាម2A-1393បានដឹកផ្លែដូងចេញពីខេត្តកំពត មកចូលក្រុងភ្នំពេញ ដើម្បីយកទៅឲ្យម៉ូយនៅម្ដុំផ្សារទួលគោក ដោយធ្វើដំណើរទៅដៅពីលិចទៅកើតលុះមកដល់ចំណុចកើតហេតុខាងលើរថយន្តរបស់គាត់បានបែកកង់ខាងក្រោយខាងស្ដាំរូចរូបគាត់ក៏បានឈប់រថយន្តដើម្បីដូរកង់ ខណៈដូរកង់រថយន្តរួចរាល់រួចហើយ រូបគាត់ក៏បានរៀបចំុកដូយរថយន្តចេញដើម្បីបន្តដំណើរទៅមុខទៀត ស្រាប់តែមានរថយន្តហ៊ីយ៉ាន់ដាយស៊េរីទំនើបមួយគ្រឿងពណ៌សពាក់ស្លាកលេខភ្នំពេញ2BC-1028បើកបរដោយបុរសជនជាតិចិនម្នាក់រួមដំណើរនឹងស្ត្រីជនជាតិចិនម្នាក់ទៀត ធ្វើដំណើរមកពីក្រោយបានជ្រុលចង្កូតទៅបុករថយន្តរបស់គាត់ពីក្រោយពេញទំហឹងបណ្ដាលឲ្យរងការខូចខាតយ៉ាងដំណំ។តែសំណាងល្អអ្នកបើកបរនិងអ្នករួមដំណើររងរបួសស្រាលបន្ទាប់មកនាំគ្នាបើកទ្វាររថយន្តចេញរួចគេចខ្លួនចេញពីកន្លែងកើតហេតុបាត់អស់។

    ក្រោយកើតហេតុរថយន្តទាំងពីរ គ្រឿងត្រូវបានកម្លាំងសមត្ថកិច្ចជំនាញចុះមកធ្វើការវាស់វែងយកទៅរក្សាទុកនិងរង់ចាំធ្វើការដោះស្រាយគ្នាតាមផ្លូវច្បាប់៕ ដោយ កុសល់

    spot_img

    អត្ថបទទាក់ទង

    spot_img