More

    រថយន្តឡិចសុីស ពន្លះរបាំងថ្មពុះចែកទ្រូងផ្លូវបាក់អស់៣កង់ និងដាច់កង់ម្ខាងក្រឡាប់ផ្ងារជើងច្រង៉ាង

    spot_img

    ភ្នំពេញ ៖ បុរសម្នាក់បើករថយន្តឡិចសុីសRX330មួយគ្រឿង ក្នុងល្បឿនលឿនជ្រុលចង្កូតបុករបាំងថ្មពុះចែកទ្រូងផ្លូវពេញទំហឹងបណ្ដាលឲ្យបាក់អស់ចំនួន៣កង់ ឯរថយន្តដាច់កង់ម្ខាង ក្រឡាប់ផ្ងារជើងច្រង៉ាង បង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង២ និង៣០នាទីរំលងអាធ្រាត្រ ឈានចូលថ្ងៃទី៦ ខែមេសា ឆ្នាំ២០២២ នៅត្រង់ចំណុចស្ទុបទំនប់ តាមបណ្ដោយផ្លូវ២៧១ ក្នុងសង្កាត់បឹងទំពុនទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។

    តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុនោះគឺ គេឃើញរថយន្តបង្កម៉ាក ឡិចស៊ីស RX 330 ពណ៌ស ពាក់ផ្លាកលេខភ្នំពេញ 2AL-0026 បានធ្វើដំណើរតាមបណ្ដោយផ្លូវ២៧១ ទិសដៅពីជើងមកត្បូងក្នុងល្បឿនលឿន ខណៈមកដល់ចំណុចកើតហេតុស្រាប់តែរេចង្កូតជ្រុលទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវពេញទំហឹង បណ្ដាលឲ្យរបាំងថ្មបាក់អស់ចំនួន៣កង់ រីឯរថយន្តបង្កបានដាច់កង់មុខម្ខាងក្រឡាប់ផ្ងារជើងច្រង៉ាង រងការខូចខាតយ៉ាងដំណំផងដែរ ។ ភ្លាមៗនោះស្រាប់តែមានបុរសម្នាក់បើកទ្វារវាចេញពីរថយន្តបង្កមានសភាពមិនរបួសធ្ងន់ធ្ងរនោះទេ រួចក៏ចាក់ចេញពីកន្លែងកើតហេតុបាត់ស្រមោល ។

    ក្រោយមក សមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ និងទំនាក់ទំនងទៅសមត្ថកិច្ចជំនាញឲ្យមកធ្វើការវាស់វែងយករថយន្តបង្ក ទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ រង់ចាំដោះស្រាយតាមច្បាប់ ៕ដោយ កុសល់

     

    spot_img

    អត្ថបទទាក់ទង

    spot_img