More

    រថយន្តម៉ាស្តាបើកវ៉ាជែង ប៉ះរថយន្តក្រឡុកស៊ីម៉ង់ត៍ បោកផ្ទប់នឹងរថយន្តស្ទូច ខូចខាតស្ទើរទាំងស្រុង

    spot_img

    ភ្នំពេញ: នារីម្នាក់រួមដំណើរនិងនារីម្នាក់ទៀតបើករថយន្តស៊េរីទំនើបម៉ាក ម៉ាស្តាមួយគ្រឿងវ៉ាជែងក្នុងល្បឿនលឿនទៅប៉ះនឹងរថយន្តក្រឡុកស៊ីម៉ងត៍រួចបោកផ្ទប់នឹងរថយន្តស្ទូចបណ្តាលឲ្យខ្ទាតទៅចិញ្ចើមផ្លូវរងការខូចខាតស្ទើរទាំងស្រុង សំណាងល្អអ្នកបើលនិងអ្នករួមដំណើររបួសស្រាល។

    ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង១២ និង៣០ នាទីយប់រំលងអាធ្រាត្រឈានចូលថ្ងៃទី០៤ខែមេសា ឆ្នាំ ២០២២ នៅចំណុចមុខអុីអន២ តាមបណ្ដោយផ្លូវ ១០០៣ ស្ថិតក្នុងសង្កាត់ឃ្មួញ ខណ្ឌសែនសុខរាជធានីភ្នំពេញ។

    តាមប្រភពព័ត៌មានពីអ្នកឃើញហេតុការណ៍នេះបានប្រាប់ឲ្យដឹងថាមុនកើតហេតុគេឃើញរថយន្តស្ទូចមួយគ្រឿងពណ៌ក្រហមពាក់ស្លាកលេខតាកែវA3-2870បើកចេញពីការដ្ឋានមួយកន្លែងដោយធ្វើដំណើរតាមបណ្ដោយផ្លូវ ១០០៣ ទិសដៅពីជើងទៅត្បូង ក្នុងល្បឿនមធ្យម លុះមកដល់ចំណុចកើតហេតុខាងលើក៏មានរថយន្តក្រឡុកស៊ីម៉ង់ត៍មួយគ្រឿងមិនចាំស្លាកលេខបានធ្វើដំណើរបញ្ច្រាសទិសដៅគ្នាពីត្បូងខាងជើង មកទន្ទឹមគ្មានឹងរថយន្តស្ទូច ខណះនោះក៏មានរថយន្តស៊េរីទំនើបម៉ាក ម៉ាស្ដាមួយគ្រឿងពណ៌សពាក់ស្លាកលេខភ្នំពេញ2AY-2955បើកបរដោយនារីម្នាក់រួមដំណើរនិងនារីម្នាក់ទៀត ធ្វើដំណើរមកពីក្រោយរថយន្តក្រឡុកស៊ីម៉ង់ត៍វ៉ាជែងក្នុងល្បឿនលឿន បានមកចូលក្នុងចន្លោះកណ្ដាលបណ្ដាលឲ្យប៉ះរថយន្តក្រឡុកស៊ីម៉ងត៍រួចរេចង្កូតមកខាងឆ្វេងដៃបោកផ្ទប់និងកន្ទុយរថយន្តស្ទូចខាងឆ្វេងហើយរថយន្តម៉ាស្តាបានខ្ទាតមកបោកផ្ទប់និងរថយន្តក្រឡុកស៊ីម៉ង់ត៍ម្តងទៀតបណ្ដាលឲ្យបើុងទៅចិញ្ចើមផ្លូវរងការខូចខាតស្ទើរទាំងស្រុង។ភ្លាមនោះគឺឃើញអ្នកបើកបរនិងអ្នករួមដំណើរបានរងរបូសស្រាលហើយបាននាំចេញពីរថយន្តរួចបានទំនាក់ទំនងហៅមិត្តភក្កិមកយកចេញពីកន្លែងកើតហេតុបាត់។ចំណែករថយន្តក្រឡុកស៊ីម៉ងត៍ក៏បានបន្តដំណើរទៅមុខទៀតបាត់ស្រម៉ោល។

    ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះដល់បានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចុះមកធ្វើការវាស់វែងយករថយន្តទាំងពីរគ្រឿងទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញរងចាំធ្វើការដោះស្រាយគ្នាតាមផ្លូវច្បាប់៕

    spot_img

    អត្ថបទទាក់ទង

    spot_img