More

    រថយន្តស៊េរីទំនើប lexus lx570 បើកគេចពីម៉ូតូជ្រុលបុករបាំងថ្មពុះចែកទ្រូវផ្លូវបាក់អស់២កង់ ស្រាប់តែមានបុរសម្នាក់ជិះម៉ូតូមកបុករថយន្តពីក្រោយពេញទំហឹងបណ្តាលរងរបួសស្រាល

    spot_img

     

    ភ្នំពេញ: បុរសវ័យចំណាស់ម្នាក់បើករថយន្ត lexus lx 570 មួយគ្រឿងគេចពីម៉ូតូជ្រុលទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវបាក់អស់២កង់ ស្រាប់តែមានបុរសម្នាក់ជិះម៉ូតូមកពីក្រោយវាក់អើបុករថយន្តពេញទំហឹងបណ្ដាលឲ្យរងការខូចខាតនិងរងរបួសស្រាល។

    ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង១១ និង ៣០ នាទីយប់ថ្ងៃទី០១ ខែមេសា ឆ្នាំ ២០២២នៅចំណុចមុខផ្សារទំនើបស៊ីធីម៉ល តាមបណ្ដោយផ្លូវព្រះមុន្នីរ៉េត ស្ថិតក្នុងសង្កាត់វាលវង់ ខណ្ឌ 7មករា រាជធានីភ្នំពេញ។

    តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថាមុនកើតហេតុឃើញបុរសវ័យចំណាស់ម្នាក់បើករថយន្ត lexus lx 570 ពណ៌សមួយគ្រឿងពាក់ស្លាកលេខកម្ពុជា SN-56788ធ្វើដំណើរទិសដៅពីកើតទៅលិចមកដល់ចំណុចកើតហេតុខាងលើបានបួងចង្កូតមកខាងឆ្វេងដៃគេចពីម៉ូតូមួយគ្រឿងក៍ជ្រុលទៅបុករបាំថ្មពុះចែកទ្រូងផ្លូវបាក់អស់ចំនួន២ កង់ ចំណែករថយន្តខ្ទេចមួយចំហៀងខាងមុខខាងឆ្វេងនិងដាច់កាឡេកង់ទៅមុខលែងរួច ខណៈនោះគេឃើញបុរសម្នាក់ជិះម៉ូតូស៊ុយស៊ូគីលេតមួយគ្រឿងពណ៌សពាក់ស្លាកលេខភ្នំពេញ1GW-6318ធ្វើដំណើរមកពីក្រោយវ៉ាក់អើជ្រុលបុករថយន្តពីក្រោយពេញទំហឹងបណ្ដាលឲ្យរងការខូចខាតនិងរងរបួសស្រាល។

    ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋាននិងជំនាញបានចុះមកដល់ បានឲ្យម្ចាស់រថយន្តសម្របសម្រួលជាមួយម្ចាស់ម៉ូតូបន្ទាប់មកម្ចាស់រថយន្តបានជូនលុយចំនួន២០០ដុល្លារទៅម្ចាស់ម៉ូតូដើម្បីបញ្ចប់រឿង ចំណែករថយន្តសមត្ថកិច្ចជំនាញធ្វើការវាស់វែងយកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញរងចាំធ្វើការដោះស្រាយគ្នាតាមផ្លូវច្បាប់៕ដដោយ កុសល់

    spot_img

    អត្ថបទទាក់ទង

    spot_img