More

    ភ្លៀងលាយឡំខ្យល់កន្ត្រាក់ បានបំផ្លាញលំនៅដ្ឋានពលរដ្ឋជាង ៤០ខ្នងនៅ០២ស្រុកផ្សេងគ្នា        

    spot_img

    ខេត្តបាត់ដំបង! កាលពីល្ងាចថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២២ ភូមិសាស្ត្រមួយចំនួនក្នុងខេត្តបាត់ដំបងមានភ្លៀងធ្លាក់លាយឡំជាមួយខ្យល់កន្ត្រាក់បានបក់បោកបំផ្លាញលំនៅដ្ឋានរបស់ប្រជាពលរដ្ឋអស់ចំនួន ៤៥ខ្នងនៅក្នុងស្រុក០២ផ្សេងគ្នា។

     

    សមត្ថកិច្ចបានអោយដឹងថា ហេតុការណ៍គ្រោះធម្មជាតិខាងលើនេះ ករណីទី០១បានកើតឡើងនៅក្នុងឃុំផ្លូវមាស ស្រុករតនមណ្ឌល ដោយបានបំផ្លាញខូចខាតផ្ទះចំនួន០៥ខ្នង និងរបើកដំបូលសង្ក័សីអស់ចំនួន ៤២សន្លឹក និងករណីទី០២ ប៉ះពាល់ទៅលើឃុំចំនួន០២ ក្នុងស្រុកថ្មគោល បានបំផ្លាញខូចខាតផ្ទះចំនួន ៤០ខ្នង ដែលក្នុងនោះឃុំជ្រោយស្តៅ របើកដំបូលផ្ទះ ១១ ខ្នង

    -ឃុំបឹងព្រីង របើកដំបូលផ្ទះចំនួន២៩ខ្នង ,រោងគោចំនួន០២,និងតូបលក់ដូរចាប់ហ៊ួយចំនួន០២)។

     

    សមត្ថកិច្ចបានបញ្ជាក់បន្ថែមថា ក្នុងហេតុការណ៍គ្រោះធម្មជាតិខ្យល់កន្ត្រាក់ខាងលើនេះដែរ ក្រៅពីបំផ្លាញលំនៅដ្ឋានរបស់ប្រជាពលរដ្ឋជាង៤០ខ្នង គឺមិនបណ្តាលអោយមានប៉ះពាល់គ្រោះថ្នាក់ដល់អាយុជីវិតមនុស្សឬសត្វឡើយ៕ដោយ ភ្នំខៀវ

     

    spot_img

    អត្ថបទទាក់ទង

    spot_img