More

    សមត្ថកិច្ចបន្តបង្រ្កាបបទល្មើសនេសាទក្នុងភូមិសាស្រ្តស្រុកឯកភ្នំ រឹបអូសបានរបាំងសាច់អួនប្រវែងជាង ៣០០០ម៉ែត្រជាមួយវត្ថុតាងច្រើនផ្សេងទៀត

    spot_img

    បាត់ដំបង៖ កងកម្លាំងនគរបាលជំនាញក្រោមការដឹកនាំរបស់លោកឧត្តមសេនីយ៍ទោ ដាញ់ អេងប៊ុនចាន់ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង កាលពីថ្ងៃទី២៤ ខែកក្កដាឆ្នាំ២០២៤ ម្សិលមិញ បានសហការណ៍ជាមួយសមត្ថកិច្ចពាក់ព័ន្ធដែលប្រចាំការនៅភូមិសាស្រ្តស្រុកឯកភ្នំ បន្តចុះអនុវត្តបង្រ្កាបបទល្មើសនេសាទដោយខុសច្បាប់នៅចំណុចភូមិព្រែកទាល់ និងភូមិក្បាលតោល ក្នុងឃុំកោះជីវាំង ស្រុកឯកភ្នំ ខេត្ដបាត់ដំប។

    ជាមួយកិច្ចប្រតិបត្តិការខាងលើនេះសមត្ថកិច្ចបានចុះទៅលើ០៦គោលដៅសំខាន់ៗ ក្នុងនោះរឹបអូសបានរបាំងសាច់អួនចំនួនប្រវែង ៣,៥០០ម៉ែត្រ ,បង្គោលឈើចំនួន ៨៧០ដើម និងឡុកចាប់ត្រីចំនួន១២គ្រឿង។

    ក្រោយបញ្ចប់ការបង្ក្រាប សម្ភារៈល្មើសច្បាប់ខាងលើត្រូវបានកម្លាំងសមត្ថកិច្ចចម្រុះធ្វើការដុតបំផ្លាញចោលនៅហ្នឹងកន្លែង រីឯមុខសញ្ញាជាជនសង័្សយត្រូវបានសមត្ថកិច្ចជំនាញបន្តធ្វើការស្រាវជ្រាវកំណត់អត្តសញ្ញាណ៕

    spot_img

    អត្ថបទទាក់ទង

    spot_img