More

    ឃាត់ខ្លួនជនសង្ស័យម្នាក់ រកឃើញថ្នាំញៀនមួយចំនួន នៅក្រុងសិរីសោភ័ណ

    spot_img

    បន្ទាយមានជ័យ៖ កម្លាំងនគរលបាលជំនាញនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ សហការជាមួយកម្លាំងជំនាញនៃអធិការដ្ឋាននគរបាលក្រុងសិរីសោភ័ណឃាត់ខ្លួនជនសង្ស័យម្នាក់ តាមដីកាបង្គាប់ឲ្យចាប់ខ្លួនរបស់សាលាដំបូងខេត្តបន្ទាយមានជ័យ រកឃើញថ្នាំញៀនមួយចំនួនបន្ថែមទៀត។

    ជនសង្ស័យខាងលើ ឈ្មោះ ធឿង ប៊ុនធាន (ប៊ុនធៀន) ភេទប្រុស អាយុ៣៨ឆ្នាំ ឃាត់ខ្លួនកាលពីម៉ោង១៦.០០នាទី ថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២២ នៅបន្ទប់ស្នាក់របស់ជនសង្ស័យ ក្នុងភូមិអូរអំបិល សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ។ ឆែកឆេររកឃើញដបកែឆ្នៃសម្រាប់ជក់ថ្នាំញៀនចំនួន១, ម្សៅក្រាមសថ្លា ចំនួន១០ថង់, សំបកថង់សម្រាប់ច្រកថ្នាំញៀនមួយចំនួន, កូនជញ្ជីងចំនួន១ ។

    លោកវរសេនីយ៍ទោ ស្រី សារ៉ុម ប្រធានការិយាល័យជំនាញប្រឆាំងគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ បានដឹកនាំកម្លាំង និងមានការចូលរួមសហការពីកម្លាំងនគរបាលនៃអធិការដ្ឋានក្រុងសិរីសោភ័ណ បានចុះអនុវត្តន៍ដីកាបង្គាប់អោយចាប់ខ្លួន ឃាត់បានជនសង្ស័យចំនួន ០១នាក់ ឈ្មោះ ធឿង ប៊ុនធាន និងដោយមានការសម្របសម្រួលពី លោកកើត វណ្ណារ៉េត ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តបន្ទាយមានជ័យ កម្លាំងប្រឆាំងគ្រឿងញៀនបានឆែកឆេរ បន្ទប់ស្នាក់នៅរបស់ជនសង្ស័យបានរកឃើញវត្តុតាងមួយចំនួនផងដែរ។

    លោកវរសេនីយ៍ឯក ធិន ស៊ិនដេត ស្នងការរង ផែនការងារនគរបាលប្រឆាំងគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ បានឲ្យដឹងថា នគរបាលជំនាញប្រឆាំងគ្រឿងញៀនបាននាំជនសង្ស័យមកការិយាល័យជំនាញដើម្បីធ្វើការសាកសួរ និងបន្តរកមុខសញ្ញាពាក់ព័ន្ធតាមឃាត់ខ្លួនដើម្បីចាត់ការនីតិវិធី ចំណែកជនសង្ស័យនៅថ្ងៃទី៣០ខែមីនានេះ ត្រូវបានបញ្ជូនទៅសាលាដំបូងខេត្តបន្ទាយមានជ័យចាត់ការតាមផ្លូវច្បាប់៕(ដោយ ក្តាម ស្រែ)

    spot_img

    អត្ថបទទាក់ទង

    spot_img