More

    រដ្ឋបាលខេត្តកំពង់ស្ពឺ រៀបចំពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២១ និងលើកទិសដៅការងារបន្តឆ្នាំ២០២២

    spot_img

    កំពង់ស្ពឺ៖ ថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២២ បរិវេណសាលាខេត្ត បានប្រារព្ធពិធីសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២១ និងលើកទិសដៅការងារបន្តឆ្នាំ២០២២ ក្រោមអធិបតីភាព ឯកឧត្តមកិតិ្តសេដ្ឌាបណ្ឌិត ឆាយ ថន ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង ផែនការ និងជាប្រធានក្រុមការ ងាររាជរដ្ឋាភិបាលចុះជួយខេត្តកំពង់ស្ពឺ ឯកឧត្តម យឹម សុខុម ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម វ៉ី សំណាង អភិបាល នៃគណៈអភិបាលខេត្ត និងមានការអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត លោក លោកស្រី អភិបាល ក្រុង ស្រុកទាំង៨ តំណាងឃុំ សង្កាត់ និងលោក លោកស្រីតំណាង មន្ទីរ អង្គភាពជុំវិញខេត្ត។

     

    ឯកឧត្តមកិតិ្តសេដ្ឌាបណ្ឌិត ឆាយ ថន ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង ផែនការ និងជាប្រធានក្រុមការ ងាររាជរដ្ឋាភិបាលចុះជួយខេត្តកំពង់ស្ពឺ មានប្រសាសន៍ថា÷ ការងារគ្រប់គ្រងធនធានធម្មជាតិព្រៃឈើ និងដីធ្លី ជាការងារ របស់ ក្រសួងស្ថាប័ន ក្នុងការតាក់តែង គោលនយោបាយ គោលការណ៍ច្បាប់ ។ ហើយជាគោលការណ៍ ក្នុងការតាក់តែង ការអនុវត្ត និងត្រួតពិនិត្យ ដើម្បីធានាប្រសិទ្ធ ភាពនៃការអនុវត្តការងារនេះ រដ្ឋបាលខេត្ត រដ្ឋបាលថ្នាក់ក្រុង ស្រុក ឃុំ សង្កាត់ ត្រូវយកចិត្តទុកដាក់ក្នុងការអនុវត្ត គោល ការណ៍សំខាន់ៗ ដែលបានដាក់ ចេញ។ ត្រូវសហការពន្លឿន និងយកចិត្តទុកដាក់ ការគ្រប់គ្រងទិន្នន័យស្ដីពី ប្រជាពលរដ្ឋ និងដីធ្លី កំពុងកាន់កាប់ និងអាស្រ័យ ផល ជាក់ស្ដែង នៅលើទីតាំងដីនៅជិតទីតាំងតំបន់ការពារធន ធានធម្មជាតិ និងគម្របព្រៃ ដើម្បីសុំគោលការណ៍ពីរាជរដ្ឋាភិបាល ក្នុងការកាប់ខ្វាល និងផ្ដល់កម្ម សិទ្ធិទៅដល់បងប្អូនប្រជាពល រដ្ឋ ។ ក្នុងនាមគណៈកម្មាធិការគ្រប់គ្រង ដីថ្នាក់ខេត្ត រដ្ឋបាលខេត្ត ត្រូវយកចិត្តទុកដាក់ សហ ការជាមួយក្រសួងស្ថាប័ននានា ក្នុងការរៀបចំកំណត់ តំបន់បោះ បង្គោលព្រំដែន និងចុះបញ្ជីដីរដ្ឋ ដើម្បីទប់ស្កាត់ ការទន្ទ្រានកាន់ កាប់ ដីរដ្ឋខុសច្បាប់។ ត្រូវពន្លឿនដោះស្រាយ វិវាទដីធ្លីឲ្យបានឆាប់ រហ័ស ចៀសវាងទុកការវិវាទនោះ ឲ្យរីករាលដាលស្មុគស្មាញ ពិបាកក្នុងការដោះស្រាយ ដូច្នេះក្នុងការដោះស្រាយវិវាទដីធ្លី និងការទាមទារនានានៅតាមមូល ដ្ឋាន ត្រូវខិតខំដោះស្រាយឲ្យបានលឿនតាមគ្រប់រូបភាព។ ត្រូវបង្កើនគ្រប់គ្រង ការចូលទន្ទ្រានកាន់កាប់ដីធ្លី របស់ប្រជាពលរដ្ឋ នៅក្នុងតំបន់ការពារធនធានធម្មជាតិដើម្បីទប់ស្កាត់ កុំឲ្យមានការកាន់កាប់ដីរបស់រដ្ឋខុសច្បាប់ បន្តទៀត។ ក្នុងករណី រកឃើញ ការទន្ទ្រានយកដីតំបន់ធម្មជាតិ ត្រូវអនុវត្តតាមវិធានរដ្ឋបាល។

     

    ឯកឧត្តមកិតិ្តសេដ្ឌាបណ្ឌិត ឆាយ ថន បានបន្តទៀតថា÷ ទន្ទឹមនឹងនេះ ត្រូវណែនាំ ដល់អាជ្ញាធរភូមិ ឃុំ មិនត្រូវចុះហត្ថលេខាលើឯក សារ ទិញលក់ ឬផ្ទេរកម្មសិទ្ធិ ដីធ្លីដោយខុសច្បាប់ ក្នុងតំបន់ការ ពារធម្មជាតិ នោះឡើយ ។ ត្រូវបន្តអប់រំណែនាំ ផ្សព្វផ្សាយដល់អាជ្ញាធរមូលដ្ឋាន ប្រជាពលរដ្ឋ និងអ្នកពាក់ព័ន្ធ បានយល់ច្បាស់អំពីច្បាប់ ស្ដីពីព្រៃឈើ ច្បាប់ស្ដីពីជលផល ច្បាប់ស្ដីពីតំបន់ការពារ ធម្មជាតិ ដើម្បីឲ្យពួកគាត់ ចូលរួមសហការ ការពារព្រៃឈើ និងធន ធានធម្មជាតិ ឲ្យបានគង់វង្សផងដែរ ៕ដោយ ញុឹប សន

     

     

    spot_img

    អត្ថបទទាក់ទង

    spot_img