More

    ជិះម៉ូតូលឿនជ្រុលទៅបុករទេះអេតចាយពីក្រោយ ដួ ល បោ ក ក្បា លស្លា ប់ លើស្ពានអាកាសច្បារអំពៅ

    spot_img

     

    ភ្នំពេញ: បុរសម្នាក់ជាជនជាតិចិនបានបែកក្បាលស្លាប់នៅនិងកន្លែងកើតហេតុ អាណោចអធម័ បន្ទាប់ពីជិះម៉ូតូមួយគ្រឿងលឿនខ្វះការប្រុងប្រយ័ត្នជ្រុលទៅបុករទេះអេតចាយកំពុងឈប់លេីស្ពានច្បារអំពៅពីក្រោយពេញទំហឹង កាលវេលាម៉ោង១០និង១០នាទីយប់ថ្ងៃ ទី១១ ខែ មីនា ឆ្នាំ២០២២ ស្ថិតនៅចំណុចលើស្ពានច្បារអំពៅ ក្នុងសង្កាត់ច្បារអំពៅ១ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។
    សពជនរងគ្រោះមិនទាន់ស្គាល់អត្តសញ្ញាណនៅឡើយ.។

    បេីតាមសម្ដីបុរសម្នាក់ជាម្ចាស់រទេះអេតចាយបានឲ្យដឹងថាមុនពេលកើតហេតុ គាត់បានអូសរទេះអេតចាយពីលិចឡើងស្ពានមកត្រើយខាងត្រើយខាងកើតខណះមកដល់ចំពាក់កណ្ដាលស្ពានបានឈប់រទេះអេតចាយដបត់ជើងតូចមិនរួចផងស្រាប់តែមានបុរសម្នាក់សង្ស័យជនជាតិចិនជិះម៉ូតូម៉ាកzoomer-x ពណ័ខ្មៅពាក់ផ្លាកលេខភ្នំពេញ1 HS- 9912 ធ្វើដំណើរស្របគ្នាមកបុកពីក្រោយពេញទំហឹងបណ្ដាលឲ្យរទេះអេតចាយវិលមួយជុំម៉ូតូអូសជាច្រើនម៉ែត្របណ្ដាលឲ្យជនរងគ្រោះបោកក្បាលលើស្ពានស្លាប់ក្នុងថ្លុកឈាមគួរឲ្យរន្ធត់។

    ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានចុះមកចំណុចកើតហេតុបានទាក់ទងបន្តទៅសមត្ថកិច្ចជំនាញចរាចរណ៍ក្រុងចុះវាស់វែងយកម៉ូតូនិងរទេះអេតចាយទៅរក្សាទុករងចាំដោះស្រាយបន្តទៀតនៅពេលក្រោយ។ដោយឡែកសពរងគ្រោះក្រោយពីសមត្ថកិច្ចជំនាញធ្វើកំណត់ហេតុរួចប្រគល់ឲ្យរថយន្តសាម៉ុយដឹកយកទៅតំលក់ទុកនៅវត្តស្ទឹងមានជ័យរងចាំស្រាវជ្រាវរកក្រុមគ្រួសារមកទទួលសពយកទៅធ្វើបុណ្យតាមប្រពៃណី ៕ដោយ កុសល់

    spot_img

    អត្ថបទទាក់ទង

    spot_img