More

    ខេត្តបន្ទាយមានជ័យរកឃើញអ្នកឆ្លងកូវីដ.19 ប្រភេទបម្លែងថ្មីអូមីក្រុងចំនួន១២៣ករណីនិងភាគច្រើនពលករត្រឡប់ពីថៃមកកម្ពុជា

    spot_img

    បន្ទាយមានជ័យ៖ខេត្តបន្ទាយមានជ័យរកឃើញអ្នកឆ្លងកូវីដ.១៩ប្រភេទបម្លែងថ្មីអូមីក្រុងចំនួន១២៣ករណីនិងភាគច្រើនពលករត្រឡប់ពីថៃមកកម្ពុជាដល់ថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២២។


    លោកវេជ្ជៈបណ្ឌិត រឿន សុធី អនុប្រធានមន្ទីសុខាភិបាលខេត្តបន្ទាយមានជ័យបានប្រាប់ថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២២ថា៖ខេត្តបន្ទាយមានជ័យរកឃើញអ្នកឆ្លងកូវីដ.១៩ប្រភេទបម្លែងថ្មីអូមីក្រុងមានចំនួន១២៣ករណីមានមនុស្សស្រី៦៧នាក់មានពលករខ្មែរត្រឡប់ពីប្រទេសថៃមានចំនួន៧៩នាក់និងឆ្លងក្នុងសហគមន៍ចំនួន៤៤នាក់ស្រី១៨នាក់ជាក់ស្តែងនៅថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២២រកឃើញអ្នកឆ្លងចំនួន៤នាក់មានពលករខ្មែរត្រឡប់ពីប្រទេសថៃចំនួន២នាក់និងសហគមន៍ចំនួន២នាក់។

    លោកវរៈសេនីយ៍ទោ ម៉ាន់ ធី អធិការរងនគរបាលស្រុកអូរជ្រៅបានបញ្ជាក់ថា៖នៅថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២២នេះក្រុមការងារទទួលពលករខ្មែរដែលត្រឡប់ពីប្រទេសថៃចូលតាមច្រកអូរបីជាន់ស្រុកអូរជ្រៅមានចំនួន៣៣៤នាក់ស្រី១៦៣នាក់មានកុមា៤៩នាក់ស្រី២៥នាក់ហើយតេស្តរហ័សរកឃើញអ្នកឆ្លងកូវីដ.១៩មានចំនួន១០នាក់ស្រី៦នាក់កុមា១នាក់ស្រី។

    លោកបានបញ្ជាក់ថា៖ពលករខ្មែរដែលត្រឡប់ពីប្រទេសថៃចូលមកកម្ពុជាដែលចាក់វ៉ាក់សាំងការពារកូវីដ.១៩ដូសទី២មានចំនួន២៦៥នាក់ស្រី១៣៤នាក់អ្នកដែលឆ្លងកូវីដ.១៩ត្រូវបានដឹកទៅព្យាបាលក្នុងមណ្ឌលខ្លាកូនថ្មីក្រុងសិរីសោភ័ណ៕ដោយ ក្តាមស្រែ

    spot_img

    អត្ថបទទាក់ទង

    spot_img