More

    មេបញ្ជាការ អាវុធហត្ថខេត្តព្រះវិហារ លើកឡើងថា សាមគ្គីភាពផ្ទៃក្នុង គឺជាកត្តាចម្បង ដែលថ្នាក់ដឹកនាំ អង្គភាពនិមួយៗ ត្រូវតែរក្សា ឲ្យបានជាប់ជានិច្ច ក្នុងភាពជាថ្នាក់ដឹកនាំ

    spot_img

    ( ខេត្តព្រះវិហារ ) នេះជាប្រសាសន៏លើកឡើងរបស់លោកឩត្តមសេនីយ៏ត្រីកង សៅគុណ មេបញ្ជាការ
    កងរាជអាវុធហត្ថខេត្តព្រះវិហារថ្លែងទៅកាន់នាយ នាយរងនឹងមន្ត្រីកងរាជអាវុធហត្ថស្ថិតក្រោមឱវាទរបស់លោកនៅក្នុងទីបញ្ជាការដ្ឋានមូលដ្ឋានកងរាជអាវុធហត្ថស្រុកជាំក្សាន្តខណះដែលលោអញ្ជើញជាអធិបតីភាពក្នុងពិធីប្រកាសផ្លាស់ប្តូរមុខតំណែងមេញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថស្រុកជាំក្សាន្តនាព្រឹកថ្ងៃទី២១ខែកុម្ភះឆ្នាំ២០២២នេះបន្ទាប់ពីលោកអនុសេនីយ៏ឯក ជុន បូរ៉ាដែលកាលពីមុនមានតួរនាទីជាមេបញ្ជារង
    មូលដ្ឋានកងរាជអាវុធហត្ថស្រុកជាំក្សាន្តបច្ចុប្បន្នទទួលមុខតំណែងជាមេញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថស្រុកជាំក្សាន្តជំនួសលោកវរសេនីយ៏ទោ ពេជ្រ សុ ភី ដែលត្រូវឡើងទទួលមុខតំណែង ជាមេបញ្ជាការរងកងរាជអាវុធហត្ថខេត្តព្រះវិហារឡើងប្តេជ្ញាចិត្តនៅចំពោះមុខលោកមេញ្ជាការកងរាជអាវុធហត្ថខេត្តក៏ដូចជាអង្គពិធីទាំងមូលរួចមក។


    លោកឩត្តេសេនីត្រីយីកង សៅគុណមេបញ្ជាការកងរាជអាវុធហត្ថខេត្តព្រះវិហារក៏បានអញ្ជើញមានប្រសាសន៏លើកឡើង ថាតួនាទីឬមុខតំណែងមន្ត្រីកងរាជអាវុធគឺតែងមានកាផ្លាស់ប្តូរហើយក្នុងកាផ្លាស់ប្តូរតួរនាទីឬក៏មុខតំណែងរបស់មន្ត្រីកងរាជអាវុធហត្ថនេះទៀតសោតលោកមេញ្ជាការថាគឺមិនមែន
    ថាផ្លាស់ប្តូរអ្នកចាស់ចេញទៅហើយអ្នកចាស់នោះមិនមានស្នាដៃក្នុងការកសាងអង្គភាពឬស្នាដៃក្នុងកាអនុវត្តភារកិច្ចនឹងកាតព្វកិច្ចនោះទេដោយសារតែអ្នកចាស់មានស្នាដៃនេះហើយទើបថ្នាក់ដឹកនាំថ្នាក់លើតំលើងតួរនាទីនឹងមុខតំណែងពីមេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថមូលដ្ឋានស្រុកទៅកាន់ជាមេបញ្ជាការរងកងរាជអាវុធហត្ថខេត្តវិញ។

    ចំនុចមួយទៀតលោកមេបញ្ជាការក៏បានដាស់តឿនក្រើនរំលឹកដល់លោកមេបញ្ជាការដែលនឹងត្រូវទទួលបានមុខតំណែងថ្មីនាពេលនេះសូមពិនិត្យនូវរាល់សមិទ្ធិផលនានាដែលកើតមានឡើងនៅក្នុងមូលដ្ឋានកងរាជអាវុធហត្ថស្រុកជាំក្សាន្តដែលជាស្នាដៃរបស់ថ្នាក់ដឹកនាំមេបញ្ជាការចាស់របស់ខ្លួនដែលលោកបានផ្លាស់ប្តូ តួនាទីមុខតំណែងថ្មីនូវរាល់សមិទ្ធផលដែលមានទាំងនេះវាគឺជាគំរូស្រាបហើយបើយើងគិតថាសមិទិ្ធផលទាំងនេះនូវមិនទានមានការរីកចម្រើនសម្រាបអង្គភាពរបស់យើងទេចឹងក្នុងនាមយើងជាមេបញ្ជាការដែលទើបទទួលមុខតំណែងថ្មីសូមអោយកិច្ចការងារថ្មីនឹងបញ្ចេញស្នាដៃឲ្យកើតបានជាសមិទ្ធផលរីកចម្រើនថ្មីបន្ថែមទៀតសម្រាបអង្គភាពរបស់ខ្លួនដែលជាអ្នកគ្រប់គ្រងបន្តនាពេលនេះ។

    ផ្សារភ្ជាប់និងចំនុចនេះលោកមេបញ្ជាកាក៏បានលើកឡើងផងដែរថាការីកចម្រើនសម្រាបអង្គភាពរបស់យើងជាអ្នកគ្រប់គ្រងទៅបានកត្តាចម្បងនោះគឺធ្វើយ៉ាងរក្សាអោយបាននូវសាមគ្គីភាពផ្ទៃក្នុងពីព្រោះសាមគ្គីផ្ទៃក្នុងឲ្យបាននេះវាជាគន្លិះមួយដ៏សំខាន់
    បំផុតសម្រាបមេអង្គភាពនិមួយៗយកមកគោរពនិងអនុវត្តឲ្យជាប់ជាប្រចាំដោយមិនឲ្យមានកាប្រេះឆាបាននោះឡើយ។

    បន្ថែមពីនោះលោកមេបញ្ជាការក៏បានលើកឡើងផងដែរថាកាលដើមឡើយយើងមានតួរនាទីជាមេរងរបស់គេតែពេលនេះយើងក្លាយជាមេរបស់គេជាថ្នាក់ដឹកនាំគេ ហើយនូវរាល់ភារកិច្ចកាតព្វកិច្ចដែលមានចំពោះមុខគឺយើងជាអ្នកទទួលខុសត្រូវសព្វបែបយ៉ាងជាពិសេសក្នុងចំណោមបទល្មើសផ្សេងៗដែលកើតមានឡើងនៅក្នុងភូមិសាស្ត្រដែលខ្លួនជាអ្នកគ្រប់គ្រង ក្នុងនោះលោកឩទាហរណ៏ថាមានចំនុច៣ ដែលយើងជាមន្ត្រីកងរាជអាវុធហត្ថត្រូវស្វែងយល់នឹងចូលសហការរក្សាសាមគ្គីភាពផ្ទៃក្នុងទីមួយ១បង្ក្រាបបទល្មើសធនធានធម្មជាតិបទល្មើសធនធានធម្មជាតិនេះគឺកម្លាំងអសវុធហត្ថយើងត្រូវសហការជាមួយនឹងកម្លាំងមន្ត្រីជំនាញក្នុងនោះមានមន្ត្រីរដ្ឋបាលព្រៃឈើឬក៏មន្ត្រីបរិស្ថានស្រាប់  ពាក់ពន្វ័បទល្មើសទី២បទចោរឆកចោរប្លន់ចោលួចករណីបទចាប់រំលោភសេពសន្ថវះផ្សេងៗក៏ដូចបទល្មើសល្បែងសុីសងនានារាប់និងករណីបទល្មើសគ្រឿងញៀនផងដែរ ដែលបទល្មើសទាំងនេះយើងត្រូវចូលរួមសហការជាមួយនឹងកម្លាំងមន្ត្រីនគរបាលក្នុងនោះមានកម្លាំងមន្ត្រីនគរបាលរបស់អធិការស្រុកឬក៏មន្ត្រីនគរបាលប៉ុស្តិនិមួយៗដែលប្រចាំការនៅនឹងមូលដ្ឋានស្រាប់។

    ទី៣ពាក់ពន្វ័ទៅនឹងសន្តិសុខសង្គមជាតិឬក៏នៅតាមបន្ទាត់ព្រំដែនកម្លាំងមន្ត្រីកងរាជអាវុធហត្ថរបស់យើងត្រូវតែសហការជាមួយនឹងកងកម្លាំងនៃកងយោធពលខេមរះភូមិន្នដែលជាកម្លាំងប្រដាប់អាវុធមានស្រាប
    ត្រង់ចំនុចនេះលោកមេបញ្ជាការសង្កត់ធ្ងន់ថាក្នុងនាមយើងជាមន្ត្រីអនុវត្តច្បាប់គឺដាច់ខានមិនត្រូវមើលបំណាំគ្នានោះឡើយ។

    ហើយបើសិនយើងនូវមើលបំណាំគ្នានោះ អញ្ចឹងនូវរាល់ភារកិច្ច ក៏ដូចជាកាតព្វកិច្ច ក្នុងនាមយើងជាមន្ត្រីដែលជាអ្នកអនុវត្តច្បាប់ ទាំងប៉ុន្មានរបស់យើង គឺយើងមិនអាចទទួលបានភាពជោគជ័យនោះឡើយ។ ចឹងសរុបមកវិញនូវរាល់បទល្មើសទាំងឡាយណាដែលកើតមានឡើងក្នុងភូមិសាស្ត្រដែលខ្លួនជាអ្នកគ្រប់គ្រងហើយលោកមេបញ្ជាថាចង់កម្លាំងមកពីអង្គភាពណាឬស្ថាប័នណាក៏ដោយយើងមិនគិតថាគេទៅដល់មុនឬក៏យើងទៅដល់ក្រោយនោះទេសំខាន់យើងយកជាកម្លាំងសហកាមកធ្វើជាត្រីមុខទើបកិច្ចការដែលមានចំពោះមុខរបស់យើងទទួលបាននូវភាពជោគជ័យ។សរុបមកវិញលោកមេបញ្ជាកាថាធ្វើយ៉ាងណាក្នុងនាមយើងជាមន្ត្រីកងរាជអាវុធហត្ថគឺត្រូវគោរពតាមអនុសាសន៏របស់នាយឩត្តមសេនីយ៏ សៅ សុខា អគ្គមេបញ្ជាការងកងយោធពលខេរះភូមិន្ ននឹងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេសដាក់មក អោយអនុវត្តឲ្យបានគឺយើងរួម គិត យើងរួមធ្វើ នឹងយើងរួមទទួលខុសត្រូវ។ ជាចុងក្រោយលោកមេបញ្ជាការក៏បានអញ្ជើញប្រគល់លិខិតតែងតាំងនឹងផ្ទេរភារកិច្ចមុខតំណែងជូនដល់លោកមេបញ្ជាការជាផ្លូវការដោយចាប់ពីពេលនេះតទៅ។ដោយ សួន ក្រែង

    spot_img

    អត្ថបទទាក់ទង

    spot_img