More

    ញាក់សាច់ដូចថតរឿងកុនចឹង.!រថយន្ត Toyota Land cruiser ស៊េរីទំនើបបួងចង្កូតមិនទាន់ក៏រេទៅបុកប៉ះជាមួយនឹងរថយន្តរថយន្ត Prius brand បណ្ដាលឲ្យក្រឡាប់ផ្ងារជើង

    spot_img

     

    ក្រុងព្រះសីហនុ៖ ករណីគ្រោះថ្នាក់ចរាចរណ៍មួយរវាងរថយន្ត Land cruiserបុកប៉ះជាមួយនឹងរថយន្ត Prius បណ្ដាលឲ្យរថយន្តបង្កក្រឡាប់ផ្ងារជើង ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង ១០:៣០នាទី យប់ថ្ងៃទី ២០ ខែកុម្ភៈ ឆ្នាំ២០២២ នៅតាមបណ្ដោយផ្លូវជិតបុរីគុជអាសុី ដែលស្ថិតនៅក្នុងសង្កាត់លេខ ០៣ ក្រុង/ខេត្តព្រះសីហនុ។

    តាមប្រជាពលរដ្ឋប្រាប់ថា មុនពេលកើតហេតុគេបានឃើញរថយន្ត Toyota Land cruiser ស៊េរីទំនើបមួយគ្រឿងដែលពាក់ស្លាកលេខ ភ្នំពេញ 2BN-3267 បើកបរដល់បុរសម្នាក់ បើកបរនៅក្នុងទិសដៅ ពីអូតែលសុខាមកតាមបណ្ដោយផ្លូវលេខ ១១៥ លុះមកដល់ត្រង់កែងនៃអាហារដ្ឋានស៊ុប ៩ ក៏បានបត់ឆ្វេងសំដៅទៅផ្លូវបុរីគុជអាសុី ក្នុងស្ថានភាពលបឿនលឿនគណៈពេលនោះបួងចង្កូតមិនផុតក៏ជ្រុលទៅបុកជាមួយនឹងរថយន្ត Toyota Prius ពាក់ស្លាកលេខ ភ្នំពេញ 2BB-1483 ចំកង់ឡានខាងក្រោយក៏បណ្ដាលឱ្យរថយន្ដToyota Land cruiser ក្រឡាប់ផ្ងារជើងតែម្ដង។តែសំណាងល្អមិនបណ្ដាលឱ្យមនុស្សរងរបួសនោះទេគ្រាន់តែរថយន្តទាំងសងខាងរងការខូចខាតយ៉ាងដំណំ។

    ក្រោយពេលកើតហេតុសមត្ថកិច្ចនគរបាលចរាចរណ៍ផ្លូវគោកលោកធ្វើការវាស់វែងព្រមទាំងលើវត្ថុតាងទាំងសងខាងយកទៅរក្សាទុកនៅការិយាល័យនគរបាលចរាចរណ៍រង់ចាំការដោះស្រាយទៅតាមនីតិវិធីនៅពេលក្រោយ។

    សូមអ្នកបើកបរយានយន្តទាំងឡាយគ្រប់ប្រភេទមេត្តាចូលរួមយោគយល់អធ្យាស្រ័យឲ្យគ្នាទៅវិញទៅមកដើម្បីកាត់បន្ថយការគ្រោះថ្នាក់ដែលយើងមិនអាចដឹងមុនទេ៕ដោយ​ វ៉ាន់នី

    spot_img

    អត្ថបទទាក់ទង

    spot_img