More

    បុរសជនជាតិចិនម្នាក់បើករថយន្តFORTUNER បុករថយន្ត priusពីក្រោយ ព្យាយាមបើករត់ទៅបុកសរសរស្ពាន អាកាសផ្សារដីហុយ ខ្ទេចមួយកំណាត់មុខទៅលេងរួច

    spot_img

     

    ភ្នំពេញ: បុរសជនជាតិចិនម្នាក់សង្ស័យស្រវឹងស្រាបើករថយន្តFORTUNERមួយគ្រឿងទៅបុករថយន្ត toyota prius ពីក្រោយ ខណៈឈប់ភ្លើងស្តុប បណ្តាលឲ្យរងការខូតខាតបន្តិចបន្តួច រួចមិនឈប់ដោះស្រាយ បែជាព្យាយាមបើករត់ទៅបុកសរសរស្ពានអាកាសផ្សារដីហុយខ្ទិចរថយន្តខាងមុខទៅលេងរួច។

    ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង ១២ និង ១០ នាទីយប់រំលងអាធ្រាត្រឈានចូលថ្ងៃទី ១៩ ខែកុម្ភៈឆ្នាំ ២០២២ នៅចំណុចស្តុប ក្រោមស្ពានអាកាសផ្សារដីហុយ តាមបណ្តោយផ្លូវហាណូយ ស្ថិតក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខរាជធានីភ្នំពេញ។

    តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថាមុនកើតហេតុគេឃើញរថយន្ត toyota prius មួយគ្រឿងពណ៌ក្រហមពាក់ស្លាកលេខភ្នំពេញ2BL-5764ធ្វើដំណើរតាមបណ្ដោយផ្លូវហាណូយទិសដៅពីជើងទៅត្បូង លុះមកដល់ចំណុចកើតហេតុខាងលើបានឈប់រងចាំភ្លើងស្តុប ខណ:នោះក៏មានរថយន្តមួយគ្រឿងម៉ាកFORTUNER ពណ៌ខ្មៅពាក់ស្លាកលេខភ្នំពេញ2BF-0591បើកបរដោយបុរសជនជាតិចិនម្នាក់សង្ស័យស្រវឹងស្រាខ្លាំង បានធ្វើដំណើរមកពីក្រោយជ្រុលបុករថយន្ត toyota prius ពីក្រោយបណ្ដាលឲ្យរងការខូចខាតបន្តិចបន្តួច ខណៈនោះរថយន្តបង្កមិនបានឈប់ដោះស្រាយនោះទេ បានព្យាយាមបើករត់ចេញពីកន្លែងកើតហេតុ ពេញក្នុងមូលដ្ឋានសង្កាត់ទឹកថ្លា លុះបើករត់ទៅរត់មក ដល់ចំណុចក្រោមស្ពានអាកាសផ្សារដីហុយ ខាងកើត រថយន្តបង្កបំណងបើកឆ្លងខឿនក្រោមស្ពានអាកាស បណ្តាលរេចង្កូតទៅបុកសរសរស្ពានបណ្តាលឲ្យរថយន្តខ្ទាតមកផ្លូវម្ចាងទៀតទៅមុខលេងរួច។ ភ្លាមនោះក៏បង្កឲ្យមានការភ្ញាក់ផ្អើលដល់កម្លាំងប្រជាការពារសង្កាត់និងកម្លាំងសមត្ថកិច្ចចុះទៅដល់កន្លែងកើតហេតុធ្វើការឃាត់ខ្លួនម្ចាស់រថយន្តបានភ្លាម។

    ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចុះមកកន្លែងកើតហេតុ បន្ទាប់ភាគីរថយន្តរងគ្រោះ មិនទាមទារសំណងនោះទេ ចំណែករថយន្តបង្កត្រូវបានសមត្ថកិច្ចជំនាញស្ទូចយកទៅរក្សាបណ្តោះអាសន្នរងចាំធ្វើការដោះគ្នាតាមផ្លូវច្បាប់៕ដោយ កុសល់

    spot_img

    អត្ថបទទាក់ទង

    spot_img