More

    រថយន្ត Ford បើកបំពានភ្លើងស្តុបត្រូវរថយន្តlexus បុកខ្ទេចមួយចំហៀង

    spot_img

    ភ្នំពេញ: រថយន្តស៊េរីទំនើបម៉ាក Ford Ranger Raptor បើកបំពានភ្លើងស្ទុបប្រើរថយន្ត lexus rx400h បុកកពីចំហៀងពេញទំហឹងបណ្ដាលឲ្យរងការខូចខាតរៀងខ្លួនយ៉ាងដំណំ។

    ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង១០ និង៣០ យប់ថ្ងៃទី ១៨ ខែកុម្ភៈឆ្នាំ ២០២២ នៅចំណុចស្តុប មុខរ៉ារថភ្លើង តាមបណ្តោយផ្លូវព្រះមុនីវង្ស កែងនឹងផ្លូវ ១០៦ស្ថិតក្នុងសង្កាត់ស្រះចកខណ្ឌដូនពេញ រាជធានីភ្នំពេញ។

    តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថាមុនកើតហេតុគេឃើញរថយន្តស៊េរីទំនើបម៉ាកFord Ranger Raptor គ្រឿងពណ៌ក្រហមពាក់ស្លាកលេខកណ្ដាល2D-0099ធ្វើដំណើរតាមបណ្តោយផ្លូវព្រះមុនីវង្ស ទិសដៅពីជើងទៅត្បូង លុះមកដល់ចំណុចកើតហេតុខាងលើមិនគោរពភ្លើងស្តុប ខណៈនោះក៏មានរថយន្ត lexus rx400h មួយគ្រឿងពណ៌សពាក់ស្លាកលេខភ្នំពេញ2AY-3437ធ្វើដំណើរតាមបណ្ដោយផ្លូវ ១០៦ ទិសដៅពីកើតទៅលិច ស្តុបភ្លើងខៀវ ចាប់ហ្វ្រាំងមិនទាន់ជ្រុលបុករថយន្តFord ពីចំហៀងខាងឆ្វេងពេញទំហឹង បណ្ដាលឲ្យរថយន្តទាំងពីរគ្រឿងរងការខូចខាតរៀងខ្លួនយ៉ាងដំណំ។

    ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ ដោយ ភាគីទាំងពីរសំុធ្វើការសម្រុះសម្រួលគ្នាដោយភាគីខាងរថយន្តFordដឹងថាខ្លួនខុស បានសម្រុះសម្រួលជាមួយខាងរថយន្ត lexus ដើម្បីបញ្ចប់រឿងនៅនឹងកន្លែងកើតហេតុ៕ដោយ កុសល់

    spot_img

    អត្ថបទទាក់ទង

    spot_img