More

    ក្រុមប្រឹក្សាខេត្តកោះកុងបើកកិច្ច ប្រជុំសាមញ្ញលើកទី ៣៣ អាណត្តិទី ៣ ផ្ដោតលើរបៀបវារៈសំខាន់ៗ ៨ ចំណុច

    spot_img

    កោះកុង÷នៅថ្ងៃព្រហស្បតិ៍ ១ រោជ ខែមាឃ ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធ សករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី ១៧ ខែកុម្ភៈ ឆ្នាំ២០២២
    ឯកឧត្តម កាយ សំរួម ប្រធានក្រុមប្រឹក្សាខេត្តកោះកុង បានអញ្ជើញជាអធិបតី ដឹកនាំកិច្ចប្រជុំសាមញ្ញ លើកទី៣៣ អាណត្តិទី៣ របស់ក្រុមប្រឹក្សាខេត្តកោះកុង ដោយមានការ ចូលរួមពីឯកឧត្តម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត លោក ជំទាវ អភិបាលខេត្ត លោកអភិបាលរងខេត្ត លោក លោក ស្រី ប្រធានមន្ទីរ អង្គភាពជុំវិញខេត្ត និងមន្ត្រីរាជការសាលាខេត្ត ព្រមទាំងមន្ត្រីពាក់ព័ន្ធនានា ។

    ផ្តោតលើរបៀបវារៈ សំខាន់ៗ រួមមាន :
    ១-ពិនិត្យ និងអនុម័ត លើសេចក្តីព្រាងកំណត់ហេតុ នៃកិច្ចប្រជុំសាមញ្ញលើកទី៣២ អាណត្តិទី៣ របស់ក្រុមប្រឹក្សាខេត្តកោះកុង
    ២-របាយការណ៍ ស្ដីពីសកម្មភាពការងាររបស់គណៈអភិបាលខេត្តកោះកុង គិតចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី៣១ ខែមករា ឆ្នាំ២០២២
    ៣-ពិនិត្យ និងអនុម័តលើសេចក្តីព្រាងរបាយការណ៍ប្រចាំខែមករា ឆ្នាំ២០២២ ស្តីពីការអនុវត្តន៍ ការងាររបស់រដ្ឋបាលខេត្តកោះកុង
    ៤-ពិនិត្យ និងបែងងចែកប្រាក់រង្វាន់ ជូនមន្ត្រីរាជការសាលាខេត្ត
    ៥-បាយការណ៍ ស្តីពីលទ្ធផលការងារប្រចាំខែធ្នូ ឆ្នាំ២០២១ របស់គណៈកម្មាធិការនានា របស់ក្រុមប្រឹក្សាខេត្តកោះកុង ៖
    -គណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្ត្រី និងកុមារខេត្ត
    -គណៈកម្មាធិការសម្របសម្រួលបច្ចេកទេស
    -គណៈកម្មាធិការលទ្ធកម្ម
    -គណៈកម្មាធិការរៀបចំដែនដី និងនគរូបនីយកម្មខេត្ត
    ៦-របាយការណ៍ ស្តីពីលទ្ធផលការងារប្រចាំខែមករា ឆ្នាំ២០២២ និងទិសដៅបន្តរបស់ការិយា ល័យ ប្រជាពលរដ្ឋខេត្តកោះកុង
    ៧-របាយការណ៍ ស្តីពីស្ថានភាពនៃជំងឺកូវីដ-១៩ នៅក្នុងខេត្តកោះ កុង ប្រចាំខែមករា ឆ្នាំ២០២២
    ៨-បញ្ហាផ្សេងៗ ៕ ដោយញុឹប សន

    spot_img

    អត្ថបទទាក់ទង

    spot_img