More

    បុរសជនជាតិចិនម្នាក់ បើករថយន្តលឿនដូចហោះ រេចង្កូតជ្រុលទៅបុករថយន្ដចតលើចញ្ចើមផ្លូវ រងការខូចខាតយ៉ាងដំណំ

    spot_img

     

    ក្រុងព្រះសីហនុ៖ បុរសជនជាតិចិនម្នាក់បើករថយន្ដ១គ្រឿងបោះពួយយ៉ាងលឿនខ្វះការប្រុងប្រយ័ត្នរេចង្កូតជ្រុលទៅបុករថយន្ដរបស់ពលរដ្ឋដែលចតលើចញ្ចើមផ្លូវបណ្ដាលឲ្យរងការខូចខាតយ៉ាងដំណំ ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង ០៤:០០ នាទីយប់ទៀបភ្លឺថ្ងៃទី ៣១ ខែមករា ឆ្នាំ២០២២ ទីតាំងតាមបណ្ដោយផ្លូវ អូរ២ ស្ថិតក្នុងសង្កាត់៤ ក្រុង/ខេត្តព្រះសីហនុ។

    យោងតាមប្រភពព័ត៌មានពីពលរដ្ឋបានឲ្យដឹងថាដំបូងឡើយគេបានឃើញរថយន្ដ១គ្រឿងម៉ាក Lexus GS300 ពណ៍ស ពាក់ស្លាកលេខ ភ្នំពេញ2X-5585 បើកបរដោយបុរសម្នាក់ជាជនជាតិចិន ធ្វើដំណើរក្នុងទិសដៅពីលិចទៅកើតតាមបណ្ដោយផ្លូវ អូរ២ ខណៈពេលទៅដល់ចំណុចកន្លែងកើតហេតុដោយសារតែបុរសខាងលើបើករថយន្ដមានស្ថានភាពបើកលឿនទើបរេចង្កូតជ្រុលទៅបុកនិងរថយន្ដចំនួន២គ្រឿងដែលចតនៅលើចញ្ចើមផ្លូវ រថយន្ដទី១ ម៉ាកLexus ES330ពណ៍ស្ករ ពាក់ស្លាកលេខ ភ្នំពេញ2Z-8158 និងរថយន្ដទី២ម៉ាក NISSANពណ៍ស្ករ ពាក់ស្លាកលេខ ភ្នំពេញ2AB-5671 ដោយឡែកចំពោះតៃកុងរថយន្ដ Lexus GS300 គឺរងរបួសស្រាល។

    ក្រោយកើតហេតុសមត្ថកិច្ចជំនាញចរាចរណ៍បានមកដល់កន្លែងកើតហេតុជួយអត្តរាគមន៍សម្របសម្រួលនៅទីតាំងកន្លែងកើតហេតុ និងបន្តធ្វើការតាមនីតិវិធី៕ដោយ វ៉ាន់នី

    spot_img

    អត្ថបទទាក់ទង

    spot_img