More

    កំពុងធ្វើសកម្មភាពចែកចាយគ្រឿងញៀន នគរបាលទៅដល់ចាប់បាន២នាក់

    spot_img

    ភ្នំពេញ៖ ជនសង្ស័យចំនួន២នាក់ត្រូវបាន កម្លាំងនគរបាលខណ្ឌដង្កោ ធ្វើការឃាត់ខ្លួនបាន ខណៈពេលកំពុងចេញធ្វើសកម្មភាព ជួញដូរគ្រឿងញៀនកាលពីវេលាម៉ោង ៩និង១៥ នាទីព្រឹកថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២០ នៅតាមផ្លូវជាតិលេខ២ ត្រង់ចំណុចមុខបុរីកាំងម៉េង ស្ថិតនៅក្នុងភូមិព្រែក រទាំង សង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ រាជធានីភ្នំពេញ។

    ជនសង្ស័យទី១,ឈ្មោះ សៅរី ចាន់សានណាលិក ហៅ លឹប ភេទប្រុស អាយុ ១៨ឆ្នាំ មុខរបរកម្មករដឹកទឹកកក មានទីលំនៅក្នុងភូមិជ្រៃរយោង ឃុំកណ្តោស ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល។ទី២,ឈ្មោះ ផាត រស្មី ហៅ អាគយ ភេទប្រុស អាយុ២៧ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិតាដោល ឃុំអំពៅព្រៃ ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល។នគរបាលដកហូតបានញៀនកញ្ចប់ធំល្មមចំនួន៤កញ្ចប់ និងកញ្ចប់តូចចំនួន១៨កញ្ចប់ ,កូនកាបូបតូចពណ៌ ខ្មៅ១ ,ទូរស័ព្ទដៃម៉ាកOPPO ១គ្រឿង។

    តាមប្រភពព័ត៌មានបានឲ្យដឹងថា នៅវេលាព្រឹកថ្ងៃកើតហេតុកម្លាំង នគរបាលខណ្ឌដង្កោបានធ្វើការស្រាវជ្រាវ ក្រោយមកបានដឹងថា មានមុខសញ្ញាជនសង្ស័យ២នាក់ កំពុងចេញធ្វើសកម្មភាពជួញដូរគ្រឿងញៀន នៅតាមផ្លូវជាតិលេខ២ ត្រង់ចំណុចមុខបុរីកាំងម៉េង ស្ថិតនៅក្នុងភូមិព្រែក រទាំង សង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ រាជធានីភ្នំពេញ។
    ក៏បានចុះទៅធ្វើការ បង្ក្រាបនិងចាប់ខ្លួនបានភ្លាមៗ។ ខណៈនោះកម្លាំងក៏បានឆែកឆេរ រកឃើញវត្ថុតាងខាងលើ ទៅកាន់អធិការដ្ឋាននគរបាលខណ្ឌដង្កោ ដើម្បីសាកសួរនិងកសាងសំណុំរឿង ដើម្បីបញ្ជូនទៅកាន់ សាលាដំបូងរាជធានីភ្នំពេញចាត់ការតាមច្បាប់៕ រូបភាព និងអត្ថបទ៖ ស៊ីន កុសល

    spot_img

    អត្ថបទទាក់ទង

    spot_img