More

    អភិបាលខេត្តប៉ៃលិនជំរុញមន្ទីរជំនាញ រដ្ឋបាលក្រុង ស្រុក ឃុំ សង្កាត់ ត្រូវធ្វើប័ណ្ណកម្មសិទ្ធិ និងលិខិតបទដ្ឋាន ទាក់ទងទៅនឹងទ្រព្យសម្បត្តិរដ្ឋ

    spot_img

    ប៉ៃលិន៖ មានប្រសាសន៍ក្នុងកិច្ចប្រជុំផ្សព្វផ្សាយការរៀបចំបញ្ជីសារពើរភណ្ឌទ្រព្យសម្បត្តិរដ្ឋឆ្នាំគោល(ឆ្នាំ២០១៩) នឹងលិខិតបទដ្ឋានគតិយុត្តនានា ពាក់ព័ន្ធនឹងការគ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋ នៅសាលប្រជុំមន្ទីរសេដ្ឋកិច្ចនឹងហិរញ្ញវត្ថុខេត្ត នាព្រឹកថ្ងៃទី១ ខែកក្តដា ឆ្នាំ២០២០នេះ។

    ឯកឧត្តមផាន់ ចាន់ធុលអភិបាលខេត្តប៉ៃលិន បានមានប្រសាសន៍ជំរុញដល់មន្ទីរជំនាញ រដ្ឋបាលក្រុង/ស្រុក ឃុំ សង្កាត់ ត្រូវធ្វើប័ណ្ណកម្មសិទ្ធិ និងលិខិតបទដ្ឋានគតិយុទ្ធនានា ទាក់ទងទៅនឹងទ្រព្យសម្បត្តិរដ្ឋរបស់ខ្លួន អោយបានត្រឹមត្រូវច្បាស់លាស់ រួមមានស្លាក់លេខឡាន ម៉ូតូ ប្លង់ដីធ្លី អាគារ ជាដើម ស្របតាមការណែនាំរបស់ក្រសួងសេដ្ឋកិច្ចនឹងហិរញ្ញវត្ថុ ដើម្បីរក្សាការពារទ្រព្យសម្បត្តិរដ្ឋ អោយបានគង់រង្ស ក្នុងន័យលើកកម្ពស់សេដ្ឋកិច្ ចអោយមានការរីកចំរើនជាបន្តបន្ទាប់ និងជាពិសេសត្រូវចេះសហការ សាមគ្គី ជាមួយមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ដើម្បីផ្សាភ្ជាប់កិច្ចការងារ ដែលក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានដាក់អោយអនុវត្តជាក់ស្តែង។

    ឯកឧត្តមបន្តថា៖ការរៀបចំ បញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋនៅឆ្នាំ២០១៩ គឺពិតជាមានសារៈសំខាន់ណាស់ដល់អង្គភាព ស្ថាប័ននីមួយ ដើម្បីដឹងពីទិន្ន័យកើតឡើង ឫថយចុះ សំរាប់ធ្វើផែនការបន្ត និងងាយស្រួលគ្រប់គ្រង ក្នុងន័យពង្រឹងការអនុវត្តការងារ និងពង្រឹងសមត្ថភាពមន្រ្តី ក្នុងអង្គភាព ស្ថាប័ននីមួយៗ ដើម្បីឈ្ពោះទៅការកែទម្រង់ស៊ីជម្រៅ រដ្ឋបាលសាធាណៈថ្នាក់ក្រោមជាតិ ប្រកបដោយប្រសិទ្ធិភាព គណនេយ្យភាព ពិសេសចូលរួមលើកកម្ពស់ជីវភាពប្រជាពលរដ្ឋ និងអភិវឌ្ឍន៍លើគ្រប់វិស័យក្នុងមូលដ្ឋាន អោយមានការរីចចំរើន ជាបន្តបន្ទាប់ ស្របតាមគោលនយោបាយ របស់រាជរដ្ឋាភិបាលកម្ពុជា។

    ដូច្នេះថ្នាក់ដឹកនាំ និងមន្រ្តីជំនាញទទួលបន្ទុកបញ្ជីសារពើភណ្ឌ ទ្រព្យសម្បត្តិរដ្ឋក្នុងខេត្តប៉ៃលិន ទាំងអស់ត្រូវយកចិត្តទុកដាក់ស្តាប់ សិក្សារៀនសូត្រ ដែលគ្រូបង្គោលធ្វើបទបង្ហាញ និងណែនាំ សំរាប់យកទៅអនុវត្តជាក់ស្តែងក្នុងអង្គភាពនីមួយៗ អោយទទួលបានប្រសិទ្ធិភាព និងត្រូវចេះទទួលខុសខ្ពស់លើការងារ ដែលថ្នាក់លើដាក់ជូន ស្រប តាមគោលនយោបាយយុទ្ធសាស្រ្តចតុកោណដំណាក់ការទី០៤ និងផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៏ជាតិ របស់រាជដ្ឋាភិបាលអាណត្តិទី៦ នេះដែលមានគោលដៅអភិវឌ្ឍន៏សេដ្ឋកិច្ច និងលើកកំពស់ជីវភាពរស់នៅ របស់ប្រជាពលរដ្ឋអោយកាន់តែប្រសើរឡើង ដោយឈរលើគោលដៅសេដ្ធកិច្ចទីផ្សាសេរី និងសមធម៌សង្គម។

    ក្នុងឱកាសនោះដែរឯកឧត្តមសៀក សុភ័គ អគ្គនាយករងនៃអគ្គនាយកដ្ឋានទ្រព្យសម្បត្តិរដ្ឋ នឹងចំណូលមិនមែនសារពើពន្ធ នៃក្រសួងសេដ្ធកិច្ចនឹងហិញ្ញវត្ថុ បានមានប្រសាសន៍ថា៖កិច្ចប្រជុំនៅពេលនេះដើម្បីពិនិត្យ នឹងវាយតម្លៃលើ ការរៀបចំបញ្ជីសាពើភណ្ឌ ទ្រព្យសម្បត្តិរដ្ឋឆ្នាំគោល(២០១៩) និងជំរុញការរៀបចំធ្វើប័ណ្ណកម្មសិទ្ធិ លើអចលវត្ថុជាទ្រព្យសម្បត្តិរដ្ឋនៅថ្នាក់ក្រោមជាតិ ក្នុងខេត្តប៉ៃលិនតាមអនុលោមខ្លឹមសារ នៃអនុក្រឹត្យលេខ៦៦ សារាចរណលេខ០៧ និងលិខិតបទដ្ឋានគតិយុត្តជាធរ មានតម្រូវអោយគ្រប់ក្រសួង ស្ថាប័នរដ្ឋបាលថ្នាក់ក្រោមជាតិ និងនិតិបុគ្គលសាធារណៈ ដែលជាអាជ្ញាធរកាន់កាប់ទាំងអស់ រៀបចំបញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិ រដ្ឋឆ្នាំគោល រៀងរាល់០៥ ឆ្នាំម្តង ដោយអនុតាមបែបបទ នីតិវិធី និងទម្រង់គំរូរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។

    លោកបន្តថា៖កន្លងមកបញ្ជីសារពើភណ្ឌឆ្នាំគោល ធ្លាប់បានរៀបចំចំនួន០៣ ដងរួចមកហើយ គឺឆ្នាំ២០០៤ ឆ្នាំ២០០៩ និងឆ្នាំ២០១៤ ហើយសម្រាប់ឆ្នាំ២០១៩ ជាឆ្នាំដែលត្រូវរៀបចំបញ្ជីសារពើភណ្ឌឆ្នាំគោលសាជាថ្មី។

    ដូច្នេះក្នុងឆ្នាំ២០២០នេះ មន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុរាជធានី ខេត្ត ក្នុងមុខងារជាសេនាធិការរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុដែលជាអាជ្ញាធរគ្រប់គ្រង ត្រូវធ្វើការផ្សព្វផ្សាយ ណែនាំអនុវត្ត និងត្រួតពិនិត្យការរៀបចំបញ្ជីសាពើរភណ្ឌ របស់អាជ្ញាធរកាន់កាប់ ដែលជារដ្ឋបាលរាជធានីខេត្ត ក្រុង ស្រុក ខណ្ឌ ឃុំ សង្កាត់ និងអង្គភាពថ្នាក់មូលដ្ឋាននៃក្រសួង ស្ថាប័ន អោយបានរួចរាល់ត្រឹមដំណាច់ត្រីមាសទី០១ ក្នុងឆ្នាំ២០២០។

    ដូច្នេះសូមអោយថ្នាក់ដឹកនាំ និងមន្រ្តីជំនាញទទួលបន្ទុកបញ្ជីសារពើភណ្ឌ ទ្រព្យសម្បត្តិរដ្ឋក្នុងខេត្តប៉ៃលិន ត្រូវធ្វើយ៉ាងណាធ្វើរបាយការណ៍ អំពីទ្រព្យសម្បត្តិរដ្ឋអោយបានរួចរាល់ ដើម្បីធ្វើការផ្គូផ្គង់ផ្ទៀងផ្ទាត់ទិន្ន័យ រយៈពេល៥ ឆ្នាំ អោយច្បាស់លាស់ ប្រកបដោយតម្លាភាព ប្រសិទ្ធិភាព៕ រូបភាព និងអត្ថបទ៖ ភ្នំខៀវ

     

    spot_img

    អត្ថបទទាក់ទង

    spot_img