More

    អភិបាលខេត្តប៉ៃលិនជំរុញ ដល់ថ្នាក់ដឹកនាំក្រុងស្រុក ពង្រឹងសមត្ថភាពអនុវត្តន៍ការងារ ឲ្យមានប្រសិទ្ធភាពខ្ពស់

    spot_img

    ប៉ៃលិន៖ មានប្រសាសន៍លើកឡើង ក្នុងកិច្ចប្រជុំផ្សព្វផ្សាយការពង្រឹង ការងារនៅរដ្ឋបាលក្រុង/ស្រុក នៅសាលប្រជុំសាលាខេត្ត នាព្រឹកថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២០ ឯកឧត្តម ផាន់ ចាន់ធុល អភិបាលខេត្តប៉ៃលិន បានជំរុញដល់ថ្នាក់ដឹកនាំ និងមន្រ្តីនៃរដ្ឋបាលក្រុង/ស្រុក ត្រូវខិតខំពង្រឹងសមត្ថភាពរបស់ខ្លួនឱ្យបានកាន់តែប្រសើឡើង ដើម្បីអនុវត្តន៍ការងារដែលខ្លួនទទួលខុសត្រូវ ប្រកបដោយប្រសិទ្ធិភាពខ្ពស់ ឆ្លើយតបទៅនឹងគោលនយោបាយ កំណែទម្រង់ស៊ីជម្រៅរបស់រាជរដ្ឋាភិបាលកម្ពុជា។

    ឯកឧត្តមអភិបាលខេត្ត បានមានប្រសាសន៍លើកឡើងថា៖ រាជរដ្ឋាភិបាលកម្ពុជា អាណត្តិទី៦ បានដាក់ចេញនូវ អនុក្រឹត្យស្តីពីមុខងារ និងរចនាសម្ព័ន្ធរដ្ឋបាលក្រុង ស្រុក ខណ្ឌ ក្នុងគោលបំណងលើកកម្ពស់ ប្រសិទ្ធភាពនៃការគ្រប់គ្រងរដ្ឋបាល ការផ្តល់សេវាសាធារណៈ និងការអភិវឌ្ឍមូលដ្ឋាននៅថ្នាក់ក្រុង ស្រុក ខណ្ឌ ស្របតាមគោលការណ៍រដ្ឋបាលឯកភាព ដោយបានធ្វើសមាហរណកម្មការិយាល័យ ជំនាញនានារបស់ក្រសួងនៅថ្នាក់ក្រុង ស្រុក ខណ្ឌ ទៅក្នុងរចនាសម្ព័ន្ធគ្រប់គ្រងរបស់រដ្ឋបាលក្រុង ស្រុក ខណ្ឌ ជាពិសេសបង្ហាញពីគណនេយ្យភាព ចំពោះរាជរដ្ឋាភិបាល និងក្រសួង ស្ថាប័ន ក្នុង ការបំពេញ តួនាទី ភារកិច្ច និងការអនុវត្តមុខងារនានាក្នុង ដែនសមត្ថកិច្ចរបស់ខ្លួន។

    នៅក្នុងឱកាសនោះផងដែរ ឯកឧត្តម ផាន់ ចាន់ធុល ក៍បានមានប្រសាសន៍ផ្តាំផ្ញើ ដល់អាជ្ញាធរមូលដ្ឋានទាំងអស់ ជាពិសេសមេឃុំ/ចៅសង្កាត់ និងមេភូមិទាំងអស់ ដែលគៀកផ្ទាល់នឹងប្រជាជន ត្រូវខិតខំបំពេញការងាររបស់ខ្លួន ដោយការទទួលខុសត្រូវខ្ពស់ ក្នុងការផ្តល់សេវ៉ាសាធារណៈនានាជូនប្រជាពលរដ្ឋ និងត្រូវខិតខំដោះស្រាយ បញ្ហាប្រឈមនានា ដែលកើតមានឡើងនៅមូលដ្ឋាន ឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់និងឆាប់រហ័ស។

    សូមរំលឹកថា៖ កាលពីថ្ងៃទី២ ខែធ្នូ ឆ្នាំ២០១៩ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចអគ្គមហាសេនា បតី តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានចុះហត្ថលេខាលើអនុក្រឹត្យ ស្តីពីមុខងារ និងរចនាសម្ព័ន្ធក្រុង /ស្រុក/ខណ្ឌ ដែលមាន ៩ជំពូក និង៧៩មាត្រា៕ រូបភាព និងអត្ថបទ៖ ភ្នំខៀវ

    spot_img
    spot_img

    អត្ថបទទាក់ទង

    LEAVE A REPLY

    Please enter your comment!
    Please enter your name here

    spot_img