More

    ខេត្តព្រះវិហារ បើកយុទ្ធនាការ ចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ ជូនដល់កុមា និងយុវវ័យ ចាប់ពីអាយុ១២ឆ្នាំដល់១៧ឆ្នាំ

    spot_img


    ខេត្តព្រះវិហារ/នៅព្រឹកថ្ងៃទី២០ខែសីហារឆ្នាំ២០២១នេះលោកប្រាក់ សុវណ្ណអភិបាលនៃគណអភិបាលខេត្តព្រះវិហារនឹងលោកឡុង សុវណ្ណប្រធានក្រុមប្រឹក្សាខេត្តបានអញ្ជើញជាអធិបតីភាពក្នុងពិធីបើកយុទ្ធនាការចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ដល់កុមារនឹងយុវវ័យចាប់ពីអាយុ១២ឆ្នាំដល់១៧ឆ្នាំដែលពិធីនេះគេសង្កេតឃើញមានវត្តមានអញ្ជើញចូលរួមពីសំណាក់អស់លោកដែលជាថ្នាក់ដឹកនាំកងកម្លាំងទាំង៣ប្រធានអនុប្រធានមន្ទីរអង្គភាពនានាជុំវិញខេត្តជាច្រើនរូបផងដែរ។

    *លោកប្រាក់ សុវណ្ណអភិបាលនៃគណអភិបាលខេត្តព្រះវិហារបានអញ្ជើញមានប្រសាសន៏លើកឡើងសំដែងនូវកាអរគុណយ៉ាងជ្រាលជៅដល់សម្តេចតេជោហ៊ុន សែនប្រមុខនៃរាជរដ្ឋាបាលកម្ពុជាដែលសម្តេចលោកបានអនុញាតឲ្យមានចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ជូនដល់កុមារនឹងយុវវ័យចាប់ពីអាយុ១២ឆ្នាំដល់១៧ឆ្នាំសម្រាបទូទាំងខេត្តព្រះវិហារនេះលោកអភិបាលខេត្តបន្តទៀតថានេះជាគុណបំណាច់ដ៏ធំធេងមួយផ្សេងទៀតក្នុងនាមសម្តេចដែលជាថ្នាក់ដឹកនាំប្រទេសដោយសម្តេចលោកតែងតែបានយកចិត្តទុក្ខដាក់និងគិតគូរដល់សុខទុក្ខរបស់បងប្អូនប្រជាពលរដ្ឋគ្រប់ស្រទាប់វណ្ណះដោយមិនមានភាពលំអៀងនិងរើសអើងបក្ខពួកឬក៏និន្នាការនយោបាយនោះឡើយ។

    បន្ថែមពីនោះលោកអភិបាលខេត្តក៏បានលើកឡើងនិងកោតសរសើរដល់បងប្អូនប្រជាពលរដ្ឋក៏ដូចអាណាព្យាបាលក្មួយៗយុវវ័យនៅទូទាំង៨ក្រុងស្រុកចំណុះឲ្យខេត្តព្រះវិហារដែលក្នុងកាលះទេសះមួយជំងឺកូវីដ១៩បាននឹងកំពុងរាតត្បាត់ហើយប្រមុខនៃរាជរដ្ឋាភិបាលបានដាក់ចេញនូវសារាចរមួយដើមី្បបិទខ្ទប់បណ្តាខេត្តនានាមួយចំនួនបូករួមនឹងរដ្ឋបាលខេត្តព្រះវិហារផងដែរក៏បានចេញសេចក្តីសំរេចបិទខ្ទប់ក្នុងតំបន់មួយចំនួននៅតាមបណ្តាក្រុងស្រុកដើម្បីបង្កាចូលរួមទប់ស្កាត់នៃការីករាលដាលឆ្លងនៃមេរោគជំងឺកូវីដ១៩មួយរយះកាលកន្លងមកដោយលោកអភិបាលខេត្តសង្កេតឃើញថាសម្រាបបងប្អូនប្រជាពលរដ្ឋរបស់យើងលោកពិតជាបានចូលរួមគោរពនិងអនុវត្តតាមបានយ៉ាងល្អដោយនេះលោកអភិបាលខេត្តក៏សំដែងនូវការកោតសរសើរហើយលោកថានេះជាសក្ខីភាពមួយដែលសបញ្ជាក់ឲ្យឃើញកាន់តែច្បាស់ថាបងប្អូនប្រជាពលរដ្ឋរបស់យើងលោកពិតជាចេះសាមគ្គីកៀកស្មាគ្នាដើម្បីចូលរួមប្រយុទ្ទប្រឆាំងជាមួយនិងជំងឺកូវីដ១៩ដែលនឹងកំពុងកើតមានឡើងនាពេលបច្ចុប្បន្ននេះ។

    ទោះយ៉ាងណានោះលោកអភិបាលខេត្តក៏បានធ្វើកាដាស់តឿនដល់អាណាព្យាបាលក៏ដូចក្មួយៗកុមារាកុមារីនឹងយុវវ័យទាំងអស់ដែលត្រូវទទួលបានចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ក្នុងថ្ងៃនេះធ្វើយ៉ាងក្រោយពេលធ្វើកាចាក់រួចក៏យើងនូវបន្តអនុវត្ត៣កុំនិង៣ការពារអោយបានខ្ជាប់ខ្ជួនជានិច្ចហើយនៅពេលដែលត្រឡប់ទៅគេហដ្ឋានវិញសូមឲ្យក្មួយៗបើកបរម៉ូតូត្រូវចេះប្រុងប្រយត្ន័មុននិងបត់ត្រូវពិនិត្យមើលឆ្វេងស្តាំដើម្បីការពារបង្កាបាននៅគ្រោះថ្នាក់ចរាចរដែលបង្កឡើងជាយថាហេតុ។

    ឆ្លៀតក្នុងឪកាសនោះដែរលោកវេជ្ជបណ្ឌិតគួង ឡូទីប្រឹក្សាក្រសួងសុខាភិបាលនឹងជាប្រធានមន្ទីរសុខាភិបាលខេត្តព្រះវិហារក៏បានពន្យល់អំពីអត្ថប្រយោជន៏គុណភាពថ្នាំវ៉ាកសាំងដែលត្រូវចាក់ជូនក្មួយៗប្អូនៗកុមារនិងយុវវ័យនាពេលនេះថាវ៉ាក់សាំងណាក៏ដោយមិនថាឡើយផលិតនៅអាមេរិកឬក៏ផលិតនៅប្រទេសណាក៏ដោយហើយវ៉ាក់សាំងដទៃទៀតដែលយើងបានប្រើប្រាសរាប់សិបឆ្នាំកន្លងមកមិនថាឡើយតែវ៉ាក់សាំងការពារជំងីកូវីដ១៩នោះទេវ៉ាក់សាំងចាក់ការពារជំងឺអ្វីក៏ដោយ លោកវេជ្ជបណ្ឌិតថាគឺវាមិនអាចការពារជំងឺបាន100%នោះទេ។
    ដោយលោកងាកមកពន្យលឲ្យដឹងពីតួរនាទីសំខាន់៣យ៉ាងរបស់ថ្នាំវ៉ាក់សាំងដែលត្រូវចាក់នាពេលនេះលោកវេជ្ជបណ្ឌិតបញ្ជាក់ថា
    តួរនាទី១គឺការពារបងប្អូនយើងមិនឲ្យឆ្លងពីជំងឺកូវីដ១៩។
    តួរនាទី២បើសិនមានករណីឆ្លងកូវីដ១៩ហើយគឺវាមិនបណ្តាលឲ្យមេរោគនេះកូវីដ១៩នេះវិវឌ្ឍន៏ទៅបានដោយក្នុងស្ថានមួយធ្ងន់ធ្ងរហើយបើកាលណាវាមិនមានវិវឌ្ឍន៏ទៅក្នុងករណីធ្ងន់ធ្ងហើយវានិងកាត់បន្ថយអត្រាស្លាប់គឺនៅទាប។

    តួរនាទី៣នៅក្រោយពេលដែលយើងបានចាក់វ៉ាក់សាំងនេះហើយគឺយើងកាត់បន្ថយកាចម្លងទៅដល់អ្នកដទៃដែលមិនបានចាក់ហ្នឹងវាមានតិចហើយបើសិនជាអ្នកដែលមិនបានចាក់វ៉ាក់សាំងនេះប្រសិនមានករណីកើតជំងឺកូវីដ១៩វិញគឺមានករណីអត្រាឆ្លងច្រើនជាងអ្នកដែលបានចាក់វ៉ាក់សាំង។

    លោកវេជ្ជបណ្ឌិតបន្តទៀតថារយះកាលកន្លងមកមានបងប្អូនប្រជាពលរដ្ឋយើងមួយចំនួនលើកឡើងថាក្រោយចាក់វ៉ាក់សាំងចិននេះហើយនៅតែមានករណីឆ្លងចំនុចនេះលោកវេជ្ជបណ្ឌិតបានលើកឡើងថានៅប្រទេសអាមេរិកឬក៏ប្រទេសមួយចំនួននៅក្នុងពិភពលោកក៏វាដូចតែគ្នាដែរយ៉ាងមុិញប្រទេសអាមេរិកក្រោយតែពីប្រជាពលរដ្ឋរបស់គេចាក់វ៉ាក់សាំងរបស់ខ្លួនគេដែលគេផលិតហ្នឹងក៏ដោយក៏គេប្រកាសឲ្យប្រជាពលរដ្ឋរបស់គេបន្ធូរជាមួយនិងក្រសួងសុខាភិបាលតែឥឡូវមកដល់ពេលនេះលោកវេជ្ជបណ្ឌិតថារដ្ឋាភិបាលអាមេរិកគេបានរឹតបន្តឹងវិញហើយក្រោយមានករណីឆ្លងវិញនោះ។

    ហើយវ៉ាក់សាំងណាក៏ដូចជាវ៉ាក់សាំងណាដែរក្រោយចាក់គឺនៅតែមានកាឆ្លងដូចតែគ្នាហើយវ៉ាក់សាំងដែលយើងចាក់នាពេលនេះលោកវេជបណ្ឌិតថាវាជាប្រភេទវ៉ាក់សាំងរបស់ចិនដែលបានទទួលស្គាល់ដោយអង្គការសុខភាពពិភពលោក។ដោយ សួនក្រែង

    spot_img

    អត្ថបទទាក់ទង

    spot_img