More

    សង្ស័យស្រវឹងស្រាបើករថយន្តធ្លាក់ចូលប្រឡាយ ពេលអ្នកសារព័ត៌មានសួរនាំបុរសអ្នកបើកបរ ជេរប្រមាថឡូឡាច្រងេងច្រងាង

    spot_img

    (បាត់ដំបង) រថយន្ត highlander មួយគ្រឿងសង្ស័យតៃកុងបើកបរក្នុងស្ថានភាពស្រវឹងបានរ៉េចង្កូតធ្លាក់ចូលប្រឡាយនិងបានជេរប្រមាថអ្នកសារព័ត៌មានកប់ៗមាត់

    ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍បង្កការភ្ញាក់ផ្អើលខាងលើនេះបានកើតឡើងនៅវេលាម៉ោងជាង ៩យប់ នាថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៤ នៅចំណុចផ្លូវបំបែកមួយកន្លែង ស្ថិតក្នុងភូមិបាឡាត់ ឃុំនរា ស្រុកសង្កែ ខេត្តបាត់ដំបង។

    ប្រភពនៅកន្លែងកើតហេតុបានប្រាប់ថា នៅមុនពេលកើតហេតុគឺរថយន្តម៉ាក highlander ពណ៌ទឹកប្រាក់មួយគ្រឿង ពាក់ផ្លាកលេខបាត់ដំបង 2B-1311 បើកបរដោយបុរសម្នាក់ក្នុងទិសដៅពីកើតទៅលិច លុះមកដល់ចំណុចកើតហេតុខាងលើបានបើកគេចនិងម៉ូតូ០១គ្រឿងក៏បានរ៉េចង្កូតធ្លាក់ផ្លូវបណ្តាលអោយចូលប្រឡាយ ហើយនៅពេលក្រុមអ្នកសារព័ត៌មានបានចុះទៅដល់មិនបាននិងដឹងអ្វីផងក៏ស្រាប់តែអ្នកបើកបរបានចុះមកទាំងមានអាការៈច្រងេងច្រង៉ាងដូចមនុស្សស្រវឹងនិងបានជេរប្រមាថអ្នកសារព័ត៌មានកប់ៗមាត់តែម្តង។

    ក្រោយពេលកើតហេតុម្ចាស់រថយន្តខាងលើបានទំនាក់ទំនងបងប្អូនយករថយន្តមកជួយអូសឡើងចេញពីប្រឡាយដើម្បីយកទៅធ្វើការជួសជុលដោយខ្លួនឯងផងដែរ៕

    spot_img

    អត្ថបទទាក់ទង

    spot_img