More

    ពលរដ្ឋនាំគ្នាព្រួយបារម្ភរឿងសុខភាព ខណៈឈ្មួញនៅតែអាចនាំមាន់ទារស់ ចូលមកកម្ពុជាតាមច្រករបៀង ដោយគេចពីការត្រួតពិនិត្យ

    spot_img

    បន្ទាយមានជ័យ៖ មន្ត្រីជំនាញ ការិយាល័យផលិតកម្ម និងពសុព្យាបាល នៃមន្ទីរកសិកម្មខេត្តបន្ទាយមានជ័យ បានស្ទាក់ចាប់រថយន្ត២គ្រឿង ដែលដឹកសត្វមាន់រស់ខុសច្បាប់ពីប្រទេសថៃ ១គ្រឿងម៉ាកស្តារិចពណ៏ទឹកប៊ិច ដឹកមាន់ចំនួន៣៥តាកា ស្មើរនឹង៣៥០ក្បាល ១គ្រឿងទៀតម៉ាក Hyundai មាន់រស់ចំនួន១២០តាកា ស្មើ៨៤០ក្បាល ធ្វើឲ្យពលរដ្ឋត្រកអរផង និងព្រួយបារម្ភផង។ ការបង្ក្រាបនេះ ធ្វើឡើងនៅថ្ងៃទី ០៨ ខែ មិថុនា ឆ្នាំ២០២០ នៅចំណុចសាលាក្រហម សង្កាត់ទឹកថ្លា ក្រុងសេរីសោភ័ណ្ឌ ខេត្តបន្ទាយមានជ័យ។

    តាមការឲ្យដឹងពីមន្ត្រីកសិកម្ម បានបញ្ជាក់ថា សត្វមាន់រស់ដែលដឹកចូលមកពីប្រទេសថៃទាំងនោះ គឺជាការដឹកដោយខុសច្បាប់ គ្មានលិខិតអនុញ្ញាតិ។ ក្រោយពេលចាប់បានហើយ មន្ត្រីជំនាញឲ្យម្ចាស់ធានា ធ្វើកិច្ចសន្យាបញ្ឈប់ និងឲ្យត្រលប់ទៅវិញ។

    ក្រោយពេលមន្ត្រីជំនាញ បង្ក្រាបបានករណីនេះផងដែរ ធ្វើឲ្យពលរដ្ឋកើតក្តីបារម្ភ ខណៈដែលសត្វបក្សីរស់ទាំងនោះ នៅតែត្រូវបានគេលួចនាំចូលដដែល ដោយគ្មានការទប់ស្កាត់សោះ ពិសេសតាមច្រករបៀង បើសិនជា មន្ត្រីជំនាញ មកស្ទាក់ផ្លូវ ទើបចាប់បាន ពេលមន្ត្រីជំនាញទៅវិញ គេនាំចូលបានដដែល។

    ប្រជាពលរដ្ឋ នៅតាមបន្ទាត់ព្រំដែន កម្ពុជា ថៃ នៃច្រករបៀងណងចាន់ និងច្រករបៀងដទៃទៀត បាននិយាយថា បើទោះមានបទបញ្ជាពីថ្នាក់លើ ឲ្យបិតការនាំចូលទំនិញខុសច្បាប់តាមច្រករបៀងយ៉ាងណាក៏ដោយ ក៏គេសង្កេតឃើញថា តាមច្រករបៀងខាងលើ នៅតែមានការអនុញ្ញាតិឲ្យមាន ឈ្មួញនាំចូលសត្វស្លាបទាំងនោះបាន ដោយខុសច្បាប់ដដែល ខណៈដែលសត្វទាំងនោះគ្មានបានឆ្លងកាត់ ការត្រួតពិនិត្យត្រឹមត្រូវ ដែលជាហេតុធ្វើឲ្យពលរដ្ឋមានការភ័យខ្លាច ពីបញ្ហាសុខភាព។

    ជាមួយគ្នា ប្រជាពលរដ្ឋក៏បាន សំដែងការសាទរចំពោះ ការបង្ក្រាប ការដឹកជញ្ជូនសត្វរស់ខុសច្បាប់ របស់មន្ត្រីជំនាញ់នេះ តែពួកគាត់ក៏បានសំដែងក្តីបារម្ភផងដែរ ព្រោះថាបើគ្មានមន្ត្រីជំនាញ នៅចាំពិនិត្យទេ អ្វីៗនៅតែអាចចរាចរណ៍បានដដែល មិនខុសពីវែកចកទេ។ ដូច្នេះពលរដ្ឋ សំណូមពរឲ្យមន្ត្រីជំនាញ មេត្តាបន្តការត្រួតពិនិត្យ និងបន្តការបង្ក្រាបឲ្យបាន ជាបន្តបន្ទាប់ទៀត ចៀសវាងបង្ក្រាបបានតែមួយរយៈ មុនដំបូង ពេលបានស្នាដៃល្បី ស្គាល់ក្រុមឈ្មួញអស់ ក៏ឈប់ធ្វើបាត់អស់ ព្រោះសុខភាពពលរដ្ឋរាល់ថ្ងៃ ពឹងលើមន្ត្រីជំនាញនេះឯង៕ រូបភាព និងអទ្ថបទ៖ សន សុង

    spot_img

    អត្ថបទទាក់ទង

    spot_img