More

    ដឹកឈើខុសច្បាប់ប្រុងលោតឆ័ត្រ ត្រូវសមត្ថកិច្ចស្ទាក់ជាប់តាមផ្លូវ

    spot_img

    ព្រះវិហារ៖ រថយន្តម៉ាកសាំយ៉ុង១គ្រឿងពណ៌ស ពាក់ស្លាកលេខកោះកុង ២A-០៣៣៤ ដឹកឈើប្រណិតគ្មានច្បាប់អនុញាតិ​ បម្រុងលោតឆត្រ័ ត្រូវបានសមត្ថកិច្ចស្ទាក់ ចាប់បានតាមផ្លូវ ផ្អើលអស់អ្នកដំណើរ។ការបង្ក្រាបនេះ បានកាលពីវេលាម៉ោងប្រមាណ៧.នឹង១៥នាទីព្រឹក ថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២០នេះ នៅចំនុចU.T.M.52.87.13″15.08.738 ស្ថិតនៅភូមិស្អាង ឃុំស្អាង ស្រុកជ័យសែន ខេត្តព្រះវិហារ។ក្នុងកាចុះបង្ក្រាបទៅលើរថយន្តដឹកជញ្ជូនបទល្មើសឈើ ដោយមិនមានច្បាប់អនុញាត្តិនោះ គឺបានដឹកនាំផ្ទាល់ ដោយលោក នួន សុខុម នាយខណ្ឌរដ្ឋបាលព្រៃឈើ ខេត្តព្រះវិហារ និងដោយបានសហការជាមួយផ្នែករដ្ឋបាលព្រៃឈើ ស្រុកឆែបក៏ដូចជាកំលាំង កងរាជអាវុធហត្ថស្រុកឆែបផងដែរ។
    បើតាមកាបញ្ជាក់ ពីលោកនាយខណ្ឌរដ្ឋបាលព្រៃឈើ ខេត្តព្រវិហារបានបញ្ជាក់ថា ក្រោយកំលាំងសមត្ថកិច្ចចម្រុះ របស់លោកចុះឃាត់រថយន្តខាងលើ សមត្ថកិច្ចរបស់លោក បានពិនិត្យឃើញឈើអារប្រភេទ ឈើធ្នុង ដែលជាឈើប្រណិត នៅលើរថយន្តខាងលើចំនួន២៧ដុំ ដែលស្មើរនឹង០.៩៤៧គីប។
    នៅថ្ងៃដដែលនោះ កំលាំងសមត្ថកិច្ចចម្រុះ ក៏ចុះបង្ក្រាបទីតាំងសិប្បកម្ម កែឆ្នៃឈើអត់ច្បាប់១កន្លែងទៀត ស្ថិតនៅក្នុងភូមិឃុំនឹងស្រុកខាងលើ ដោយក្នុងនោះកំលាំងសមត្ថកិច្ចជំនាញ បានរឹបអូសឈើអាប្រភេទលេខ១ (ដូនចែមផ្ចឹកស្រឡៅ បានចំនួន៩១៥សន្លឹក ដែលស្មើរនិង១១.៣១០ម៉ែតត្រីគុណ បច្ចុប្បន្នទាំងឈើ ទាំងរថយន្តដឹកបទល្មើសខាងលើ ត្រូវបានយកទៅរក្សាទុក នៅសង្កាត់រដ្ឋបាលព្រៃឈើជ័យសែន ជាបណ្តោះអាសន្ន ដើម្បីធ្វើការស្រាវជ្រាវរកម្ចាស់ ឈើយកមកផ្តន្ទាទោស ទៅតាមច្បាប់រដ្ឋបាលព្រៃឈើ៕ រូបភាព និងអទ្ថបទ៖ សួនក្រែង

     

    spot_img

    អត្ថបទទាក់ទង

    spot_img