More

    រកឃើញអ្នកលួចទូរស័ព្ទស្ទុះទៅវាយ គេវាយវិញបែកក្បាលឈាមពេញខ្លួន

    spot_img

    ភ្នំពេញ៖ បុរសជនជាតិប៉ាគីស្ថានម្នាក់ បានរងរបួសបែកក្បាលឈាមហូរស្រោចខ្លួន ខណៈឃេីញជនសង្ស័យម្នាក់ បានលួចទូរស័ព្ទរបស់ខ្លួនកាលពីជាង៣ថ្ងៃមុន ស្ទុះទៅចាប់ប្រតាយប្រតប់គ្នា រហូតត្រូវជនសង្ស័យវាយមួយដំបង បែកក្បាលរួចគេចខ្លួនបាត់ បង្កការភ្ញាក់ផ្អេីលដល់ប្រជាពលរដ្ឋ និងសមត្ថកិច្ចកាលពីវេលាម៉ោង៩ និង១០នាទីយប់ថ្ងៃទី១ ខែមិថុនា ឆ្នាំ ២០២០ ស្ថិតនៅតាមសួនមាត់ទន្លេ ជាប់ផ្លូវសុីសុវត្តិ ក្នុងសង្កាត់ផ្សារកណ្ដាលទី១ ខណ្ឌដូនពេញ។

    តាមសម្ដីលោកនាយរង ប៉ុស្ដិ៍រដ្ឋបាលផ្សារកណ្ដាលទី១ ដែលទទួលបានព័ត៌មានបឋមបានប្រាប់ឲ្យដឹងថា មុនពេលកេីតហេតុ ជាង៣ថ្ងៃ មុខ ជនរងគ្រោះម្នាក់ដែលជាជនជាតិប៉ាគីស្ថាន ត្រូវបានជនសង្ស័យ លួចយកទូរស័ព្ទដៃអស់១គ្រឿង ដោយជនរងគ្រោះមិនបានដាក់ពាក្យបណ្ដឹងនោះទេ។ លុះនៅយប់កេីតហេតុ ជនរងគ្រោះបានឃេីញ ជនសង្ស័យកំពុងតែអង្គុយនៅសួនមាត់ទន្លេ ត្រង់ចំណុចកេីតហេតុ ដដោយជនងគ្រោះបានឃាត់ជនសង្ស័យ ហើយបានស្ទុះទៅចាប់ជនសង្ស័យ និងបានប្រតាយប្រតប់គ្នា ឈានដល់យកដំបងវាយក្បាលជនរងគ្រោះ បណ្ដាលឲ្យបែកក្បាល ហូរឈាមស្រោចខ្លួនតែម្ដង។ ភ្លាមនោះធ្វេីឲ្យប្រជាពលរដ្ឋជាច្រេីន ដែលដេីរកំសាន្តនៅកន្លែងនោះ ឃេីញដូច្នេះក៏ជួយឃាត់ រីឯជនសង្ស័យបានព្យាយាមគេចខ្លួនដោយសុវត្តិភាព ធ្វេីឲ្យជនរងគ្រោះជាជនជាតិបរទេសខឹង ក៏កាន់ដំបងដេីររក ចុះឡេីងបង្កការភ្ញាក់ផ្អេីលដល់សមត្ថកិច្ច ចុះទៅសួរនាំទេីបដឹងពីមូលហេតុខាងលេី។

    ក្រោយេីតហេតុ សមត្ថកិច្ចមូលដ្ឋានបានឲ្យជនរងគ្រោះ ទៅមន្ទីពេទ្យដេីម្បីព្យាបាលរបួសសិន ចាំទៅដាក់ពាក្យបណ្ដឹងតាមក្រោយ និងងាយស្រួលសមត្ថកិច្ចកំណត់មុខសញ្ញា ជនសង្ស័យចាប់ យកមកផ្ដន្ទាទោសតាមច្បាប់ ។

    ជាមួយគ្នានោះ ប្រជាពលរដ្ឋក៏បានសូមណូមពរ ដល់សមត្ថកិច្ចឬអាជ្ញាធរមូលដ្ឋាន មេត្តាជួយល្បាតតាមសួនមាត់ទន្លេឲ្យបានញឹកញ៉ាប់ផង ដេីម្បីការពារសន្តិសុខ សណ្ដាប់ធ្នាប់ ជូនពួកគាត់កុំឲ្យជួបប្រទះ មានការព្រួយបារម្មណ៍ដូចករណីខាងលេីនេះ៕ រូបភាព និងអត្ថបទ៖ ស៊ីន កុសល

    spot_img

    អត្ថបទទាក់ទង

    spot_img