More

    អភិបាលខេត្តកំពតបើកកិច្ចប្រជុំ គណៈបញ្ជាការឯកភាពខេត្ត តាមប្រព័ន្ធវីដេអូConference

    spot_img

    កំពត៖ រដ្ឋបាលខេត្តកំពតនៅ ព្រឹកថ្ងៃទី០១ ខែមិថុនាឆ្នាំ២០២០ បានបើកកិច្ចប្រជុំគណៈអភិបាលខេត្តប្រចាំខែឧសភាឆ្នាំ ២០២០តាមរយៈតភ្ជាប់រូបភាពនិងសំឡេង (video conference ) ក្រោមធិបតីភាពដឹកនាំកិច្ចប្រជុំឯកឧត្តម ជាវ តាយអភិបាលនៃគណៈអភិបាលខេត្ត។
    កិច្ចប្រជុំនាឱកាសនោះដែរ គឺផ្ដោតសំខាន់ លើការពិនិត្យពិភាក្សាពីវឌ្ឍនភាពនៃលទ្ធផលការងារ ដែលរដ្ឋបាលខេត្តសម្រេចបានក្នុងខែឧសភា កន្លងទៅនិងការងារបន្តចូលរួមដោះស្រាយ រាល់បញ្ហាប្រឈមនានា នៅសេសសល់ ខ្វះខាតដែលនឹងត្រូវបំពេញបន្ថែម រួមមានការងារសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈសង្គម ការងារអភិវឌ្ឍន៍មូលដ្ឋាន ការងារដោះស្រាយឆ្លើយតបបញ្ហាកង្វល់ បញ្ហាខ្វះខាតសំណូមពរ របស់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាននៃខេត្តកំពត។

    មានប្រសាសន៍ក្នុងកិច្ចប្រជុំ ឯកឧត្តមជាវ តាយអភិបាលខេត្តបានកោតសរសើរ វាយតំលៃខ្ពស់ចំពោះលទ្ធផលការងារ ដែលបណ្ដាមន្ទីរ អង្គភាព អាជ្ញាធរក្រុង ស្រុកក្នុងខេត្ត បានយកចិត្តទុកដាក់អនុវត្ត ក្នុងដែនសមត្ថកិច្ចរបស់ខ្លួនទទួល បានលទ្ធផលល្អប្រសើរនារយៈពេលកន្លងមក។

    ទន្ទឹមនឹងនោះឯកឧត្តម ជាវ តាយអភិបាលខេត្ត ក៏បានក្រើនរំលឹកជម្រុញ ដល់បណ្ដាំមន្ទីរអង្គភាពជំនាញអាជ្ញាធរក្រុងស្រុក ឲ្យបន្តយកចិត្តទុកដាក់បន្ថែមទៀត ឲ្យបានផុសតាម ដែនសមត្ថកិច្ចជំនាញរបស់ខ្លួនរៀងៗខ្លួន។
    ក្នុងឱកាសនោះដែរឯកឧត្តមជាវ តាយអភិបាលខេត្ត ក៏បានលើកបញ្ជាក់ថា កិច្ចប្រជុំគណៈអភិបាលខេត្តប្រចាំខែនីមួយៗ គឺពិតជាមានសារៈសំខាន់ដើម្បីជាការចូលរួមមតិយោបល់ពីបណ្ដាមន្ទីរ អង្គភាពជំនាញ និងអាជ្ញាធរ ក្រុង ស្រុកនីមួយៗពិនិត្យនូវវឌ្ឍនភាពលទ្ធផលការងារ និងដាក់ទិសដៅអនុវត្តបន្តដើម្បីជំរុញការអភិវឌ្ឍន៍ និងការដោះស្រាយឆ្លើយតបបញ្ហាកង្វល់ បញ្ហាប្រឈម បញ្ហាខ្វះខាតសំណូមពរ តម្រូវការរបស់ប្រជាពលរដ្ឋ នៅក្នុងមូលដ្ឋានឲ្យបានកាន់តែរីកចម្រើន និងឆាប់រហ័ស ប្រកបដោយគុណភាពប្រសិទ្ធភាព ស្របទៅនឹងគោលនយោបាយរាជរដ្ឋាភិបាល ដែលមានសម្ដេចតេជោហ៊ុន សែនជាប្រមុខដឹកនាំ។

    ពាក់ព័ន្ធនឹងលទ្ធផលការងារ ឯកឧត្តមអភិបាលខេត្តក៏បានលើកឡើងថា នារយៈពេលកន្លងមក បញ្ហាប្រឈមនិងដំណោះស្រាយ ដែលមន្ទីរអង្គភាពនិងអាជ្ញាធរក្រុងស្រុកសម្រេច បាននៅខ្វះចន្លោះនៅមិនទាន់ បានធ្វើការវាយតម្លៃ ឲ្យបានជាក់លាក់អំពីវឌ្ឍនភាពការងារ នៅក្នុងរបាយការណ៍របស់ខ្លួននៅឡើយ គឺនៅមានភាពខ្វះចន្លោះ ដែលមន្ទីរអង្គភាពនិងអាជ្ញាធរក្រុងស្រុក ត្រូវតែកែទម្លាប់បំពេញបន្ថែម ដែលស្នើសុំឱ្យ មន្ទីរ អង្គភាពជំនាញ និងអាជ្ញាធរក្រុង ស្រុកក្នុងខេត្តទាំងអស់ពិនិត្យលើបញ្ហានេះ ឡើងវិញនៅក្នុង របាយការណ៍នៃលទ្ធផល ការងាររបស់ខ្លួនឲ្យបានជាក់លាក់ ថាតើសម្រេចលទ្ធផលបានប៉ុន្មានភាគរយ ហើយនៅសល់ប៉ុន្មានភាគរយទៀត ដែលជាមូលដ្ឋានសម្រាប់ទិសដៅ ដើម្បីដោះស្រាយ និងចំណាត់ការបន្តអោយមានប្រសិទ្ធភាពតទៅមុខទៀត។ បើមិនធ្វើដូច្នោះទេបញ្ហាប្រឈម និងដំណោះស្រាយគ្រាន់តែនិយាយជារួម ប៉ុន្តែយើងមិនបានបញ្ជាក់ ឲ្យបានច្បាស់លាស់មានន័យថា យើងអត់មានវឌ្ឍនភាព ស្មើនឹងមិនបានធ្វើការងារជំនាញរបស់ខ្លួន៕ រូបភាព និងអត្ថបទ៖ ហង្ស សុភាព

    spot_img

    អត្ថបទទាក់ទង

    spot_img