More

    មន្ត្រីរាជការ និងសប្បុរសជន ប្រគល់អំណោយមនុស្សធម៌ដល់ កាកបាទក្រហមខេត្តព្រះសីហនុ

    spot_img

    ព្រះសីហនុ៖ នាព្រឹកថ្ងៃព្រហស្បត្តិ៍ ៧កើត ខែជេស្ឋ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២០ នេះឯកឧត្តម គួច ចំរើន ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តព្រះសីហនុ អញ្ជើញទទួលអំណោយមនុស្សធម៌ពីសប្បុរសជន និងមន្ត្រីរាជការ ក្នុងខេត្តព្រះសីហនុ មានដូចជាអង្ករ ១០តោន មី ១០០កេសធំ ទឹកអាល់កុល ៣០០លីត្រ និងថវិកាមួយចំនួនទៀត ក្នុងឱកាសខួបលើកទី១៥៧ ទិវាកាកបាទក្រហម អឌ្ឍចន្ទក្រហម ៨ឧសភា ឆ្នាំ២០២០។

    ឯកឧត្តម គួច ចំរើន ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តព្រះសីហនុ មានប្រសាសន៍ថា តាងនាមឱ្យសាខា និងប្រជាពលរដ្ឋរងគ្រោះក្នុងខេត្តព្រះសីហនុ សូមថ្លែងអំណគុណចំពោះទឹកចិត្ត ដ៍ប្រពៃរបស់បងប្អូនសប្បុរសជន មន្ត្រីរាជការ ឯកឧត្តម លោកឧកញ៉ា លោក លោកស្រី អាជីវករ និងពាណិជ្ជករ ក្នុងខេត្តព្រះសីហនុ ដែលបានចូលរួមបរិច្ចាគជាសម្ភារៈ និងថវិកាដល់សាខាកាកបាទក្រហមខេត្តខេត្ត ដើម្បីសាខាមានលទ្ធភាពក្នុងការ ជួយសង្គ្រោះប្រជាពលរដ្ឋងាយរងគ្រោះ ជនចាស់ជរាគ្មានទីពឹង ស្ត្រីម៉េមាយមានកូនច្រើន និងក្មេងកំព្រា ដោយមិនប្រកាន់វណ្ណ: ពណ៌សម្បូរ ជាតិសាសន៍ ឬនិន្នាកានយោបាយឡើយ គឺធ្វើយ៉ាងណាជួយប្រជាពលរដ្ឋបានទាន់ពេលវេលា។

    ឯកឧត្តម គួច ចំរើន ប្រធានគណ:កម្មាធិការសាខាកាកបាទក្រហមខេត្ត បន្តថា មូលនិធិ និងសម្ភារ:ដែលសាខាទទួលបានពីសប្បុរសជន បងប្អូនពាណិជ្ជករ អាជីវករ មន្ត្រីរាជការ និងប្រជាពលរដ្ឋ ក្នុងទិវាកាកបាទក្រហម អឌ្ឍចន្ទក្រហម ៨ឧសភា ឆ្នាំ២០២០ ធ្វើឱ្យសាខាមានធនធាន សម្រាប់ធ្វើប្រតិបត្តិការការងារមនុស្សធម៌ ដោយពុំមានការរើសអើងសំដៅ រួមចំណែកជួយសង្គ្រោះអាយុជីវិតមនុស្ស ការកសាងភាពធន់ទៅនឹងគ្រោះមហន្តរាយផ្សេងៗ ការកាត់បន្ថយអត្រាឈឺ និងស្លាប់នៃមាតា និងទារក ការលើកកម្ពស់គោលការណ៍គ្រឹ: នៃតម្លៃមនុស្សធម៌ សេចក្តីថ្លៃថ្នូររបស់មនុស្សជាតិ ដើម្បីជួយសង្គ្រោះជនរងគ្រោះ និងងាយរងគ្រោះ ព្រមទាំងគ្រោះធម្មជាតិនានាមានដូចជា ខ្យល់ព្យុះ ទឹកជំនន់ ជាដើម៕ រូបភាព និងអត្ថបទ៖ អុីង រតនា

    spot_img

    អត្ថបទទាក់ទង

    spot_img