More

    កាកបាទក្រហមខេត្តកោះកុង ចុះមូលដ្ឋានសួរសុខទុក្ខ និងចែកអំណោយជូនពលរដ្ឋ

    spot_img

    កោះកុង៖ នៅថ្ងៃអង្គារ ៥ កើត ខែជេស្ឋ ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២០ លោកជំ ទាវ មិថុនា ភូថង ប្រធានគណៈ កម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តកោះកុង បានចាត់អោយ លោក ឈួន យ៉ាដា នា យកប្រតិបត្តិសាខា សហការជាមួយអាជ្ញាធរ មូលដ្ឋាន បានចុះសួរសុខទុក្ខនិងនាំយកអំណោ យមនុស្សធម៌ ផ្តល់ជូនគ្រួសារចាស់ជរា ជនពិការ សរុបចំនួន ១១គ្រួសារ រស់នៅសង្កាត់ដង ទង់ ៧គ្រួសារ សង្កាត់ស្មាច់មាន ជ័យ ១គ្រួសារ ក្រុងខេមរភូមិន្ទ និងឃុំកោះស្តេច ស្រុកគិរីសាគរ ចំនួន ៣គ្រួសារ ក្នុងខេត្តកោះ កុង។

    នាឱកាសនោះលោកនាយកសាខា បាន ពាំនាំនូវ ប្រសាសន៍ផ្ដាំផ្ញើសួរសុខទុក្ខពីលោកជំទាវ មិថុនា ភូថង ប្រធានគណៈកម្មាធិ ការសាខា ពិសេស សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលតែងតែយក ចិត្តទុកដាក់គិតគូរចំពោះសុខទុក្ខប្រជាពល រដ្ឋគ្រប់រូប ពិសេសជនពិការដែលកំពុងជួបការ លំបាក ដោយមិនប្រកាន់វណ្ណៈ ពណ៌សម្បុរ ជំនឿសាសនា ឬនិន្នាការនយោ បាយណាមួយឡើយ។

    លោកនាយកក៏បានបន្តថា សូមប្រជាពលរដ្ឋទាំងអស់កុំអស់ សង្ឃឹម ត្រូវបន្តការថែទាំសុខ ភាព ហូបស្អាត ផឹកស្អាត រស់ នៅស្អាត និងត្រូវអនុវត្តនអនា ម័យលាងដៃអោយបានញឹក ញាប់ វិធានការពារខ្លួនពីជំងឺកូវីដ១៩ តាមការណែនាំរបស់ក្រសួងសុខាភិបាល។

    សម្ភារដែលបានផ្ដល់ជូនរួមមាន៖ អង្ករ ២៥គីឡូក្រាម មី ១កេស ត្រីខកំប៉ុង១ឡូ ទឹកសុទ្ធoral១ កេស អាវយឺត២ ព្រមទាំងថវិកា ចំនួន ៨០,០០០រៀល ដូចៗគ្នា៕ រូបភាព និងអទ្ថបទ៖ សុគន្ធី

    spot_img

    អត្ថបទទាក់ទង

    spot_img