More

    អភិបាលខេត្តប៉ៃលិនដាក់បទបញ្ជាឱ្យកងកម្លាំងទាំង៩គោលដៅ ដកថយ ងាកមកអនុវត្តតាមមូលដ្ឋាន ដើម្បីទប់ស្កាត់ជំងឺកូវីដ-១៩

    spot_img

    (ប៉ៃលិន) ៖ បន្ទាប់ពីប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានចេញនូវសេចក្តីសម្រេច លេខ៥៣ សសរ ចុះនៅថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២១នេះ ស្តីពីការបញ្ចប់ការហាមឃាត់ ការធ្វើដំ ណើរ និងការបញ្ចប់ការបិទរមណីយដ្ឋានទេសចរណ៍នៅទូទាំងប្រទេស ទើបនៅថ្ងៃដដែលនេះ លោកជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន បានដាក់នូវបទបញ្ជាឱ្យកងកម្លាំងសមត្ថកិច្ចក្រោមឱវាទ ធ្វើការបើកព្រំប្រទល់រវាងខេត្តប៉ៃលិន និងខេត្តបាត់ដំបង ទាំង៩គោលដៅឡើងវិញ ដោយអនុញ្ញាតឱ្យប្រជាពលរដ្ឋ ធ្វើដំណើរឆ្លងកាត់ទៅមកដូចធម្មតា ។

    តែត្រូវឱ្យយកយន្តការគ្រប់គ្រងនៅតាមមូលដ្ឋាន ដើម្បីងាយស្រួលគ្រប់គ្រងអ្នកចំណូលថ្មី ក្នុងការការពារ និងទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ ដោយរក្សាឧបករណ៍ស្ទង់កំដៅ និងប្រដាប់ដាក់ទឹកអាល់កុលយកមកប្រើប្រាស់នៅក្នុងមូលដ្ឋានវិញ ។

    នៅក្នុងការដាក់បទបញ្ជាឱ្យកងកម្លាំងដកថយមកអនុវត្តក្នុងមូលដ្ឋាន នៅថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២១ លោកជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន បានមានប្រសាសន៍ឱ្យដឹងថា ៖ «នាងខ្ញុំសូមជម្រាបជូនដល់មេបញ្ជាការ មេបញ្ជាការរង លោកអភិបាល ក្រុង/ស្រុក ប្រធានមន្ទីរ ក៏សូមជម្រាបជូនដល់កងកម្លាំងនៅតាមគោលដៅខេត្តប៉ៃលិន-បាត់ដំបង ទាំងអស់ ដែលកំពុងឈរជើងទាំង០៩គោលដៅ សូមដាក់បទបញ្ជាឱ្យដកគោលដៅថយមកក្រោ យវិញ ។

    ញ្ចប់ការត្រួតពិនិត្យការឆ្លងខេត្ត ចាប់ពីម៉ោងនេះ ហើយក៏សូមងាកមកអនុវត្ត គ្រប់គ្រងការងារនៅតាមមូលដ្ឋានវិញ បានន័យថា យើងយកយន្តការ ការគ្រប់គ្រងនៅមូលដ្ឋាន ដើម្បីគ្រប់គ្រងអ្នកចំណូលថ្មី និងការពារទប់ស្កាត់នូវមេរោគកូវីដ-១៩៕ដោយ ភ្នំខៀវ

    spot_img

    អត្ថបទទាក់ទង

    spot_img