ភ្នំពេញ៖ បុរសចំណាស់ម្នាក់ ទើបវិលត្រឡប់មកពីកន្លែងកូនធ្វើការវិញ ធ្វើដំណើរឆ្ពោះទៅផ្ទះ រួមជាមួយកូនប្រុសស្រី ខណៈដែលទើបដល់ពាក់កណ្តាលផ្លូវ ស្រាប់តែកើតមានអាការៈមិនស្រួលខ្លួន ខ្យល់គ ជួយមិនទាន់ រថយន្តឈ្នួលទម្លាក់ចុះ បើកចេញទៅបាត់ ជនរងគ្រោះត្រដរខ្យល់ស្លាប់បាត់ បង្កឲ្យភ្ញាក់ផ្អើល កាលពីវេលាម៉ោង១២ថ្ងៃត្រង់ ទី២៦ ខែឧសភា ឆ្នាំ២០២០ ត្រង់ចំណុចតាមផ្លូវចោមចៅ ក្បែរផ្សារចោមចៅ ក្រុម៤ ភូមិព្រៃជីសាក់ សង្កាត់ចោមចៅ៣ ខណ្ឌពោធិសែនជ័យ។
សពជនរងគ្រោះឈ្មោះ សុីម ធឿន ភេទប្រុស អាយុ៥៣ឆ្នាំ មុខរបរ កសិករ មានទីលំនៅ ភូមិបឹងកណ្តាល ឃុំខ្ពបអាទាវ ស្រុកលើកដែក ខេត្តកណ្តាល។
កូនប្រុសស្រីទាំង២នាក់ ឈ្មោះ ពឿន ធឿន ភេទប្រុស អាយុ២៤ឆ្នាំ មុខរបរ កម្មករចំការស្វាយ ស្នាក់នៅចំការស្វាយ ភូមិព្រៃប្រសិទ្ធ ឃុំអូរបាក់រទេះ ស្រុកកំពង់សិលា ខេត្តព្រះសីហនុ មានស្រុកកំណើតនៅភូមិពោធិរៀង ឃុំកំពង់ឫស្សី ស្រុកពោធិរៀង ខេត្តព្រៃវែង ត្រូវជាកូនប្រសារ។ មានប្រពន្ធឈ្មោះ ធឿន ស្រីនិច អាយុ២០ឆ្នាំ មុខរបរ ស្នាក់នៅជាមួយគ្នា មានស្រុកកំណើត ភូមិបឹងកណ្តាល ឃុំខ្ពបអាទាវ ស្រុកលើកដែក ខេត្តកណ្តាល ត្រូវជាកូនបង្កើតរបស់សព។
តាមសម្តីបុរសជាកូនប្រសារ បានឲ្យដឹងថា ឪពុកក្មេករបស់គេ បានទៅលេងពួកគេ ដល់ចំការស្វាយ កន្លែងពួកគេធ្វើការ ឯស្រុកកំពង់សិលា កាលពីព្រឹកថ្ងៃទី២៥ ម្សិលមិញ ខណៈដែលគាត់មិនស្រួលខ្លួនផង លុះមកដល់ព្រឹកថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២០នេះ គេ២នាក់ប្តីប្រពន្ធ ក៏បានជូនឪពុក វិលត្រឡប់ឆ្ពោះទៅផ្ទះ ឯស្រុកលើកដែកវិញ ដោយធ្វើដំណើរតាមរថយន្តឈ្នួល សាំយ៉ុង ទើបតែដល់ក្បែរផ្សារចោមចៅ ផ្លូវចោមចៅ ស្រាប់តែឪពុកកើតមានអាការៈ មិនស្រួលខ្លួន វិលងងឹតមុខខ្យល់គ ភ្លាមៗត្រូវបានរថយន្តឈ្នួលដាក់ទម្លាក់ចុះ ហើយបើកចេញចោលទៅបាត់ ជនរងគ្រោះ រួមជាមួយកូន២នាក់ នៅចិញ្ចើមផ្លូវ រកជួយមិនទាន់ ជនរងគ្រោះត្រដរខ្យល់ស្លាប់ស្លាប់ បង្កឲ្យភ្ញាក់ផ្អើល សមត្ថកិច្ចចុះទៅពិនិត្យ សាកសួរ ជុំវិញរឿងហេតុ។
សាកសព ដោយសារនៅចិញ្ចើមផ្លូវ កណ្តាលវាលក្តៅហែង ក្រុមគ្រួសារស្នើសុំដឹកសព ទៅតំកល់ទុកនៅវត្តជម្ពូវ័ន ជាបណ្តោះអាសន្នសិន រងចាំឲ្យសមត្ថកិច្ចទៅពិនិត្យសាកសពនៅវត្តវិញ។
ឆ្លងកាត់ការពិនិត្យ សាកសួរ ការបំភ្លឺរបស់ក្រុមគ្រួសារ ជនរងគ្រោះមានជម្ងឺប្រចាំកាយ ឈឺក្រពះរាំរ៉ៃ ហើយជនរងគ្រោះស្លាប់ដោយខ្យល់គ រួមជាមួយជម្ងឺផ្ទាល់ខ្លួន ពិនិត្យរួច សមត្ថកិច្ចប្រគល់សពជូនក្រុមគ្រួសារ ចាត់ចែងដឹកសពទៅធ្វើបុណ្យឯស្រុកតាមប្រពៃណី៕ រូបភាព និងអត្ថបទ៖ ស៊ីន កុសល
I discovered more something totally new on this weight reduction issue. 1 issue is that good nutrition is extremely vital whenever dieting. An enormous reduction in fast foods, sugary meals, fried foods, sugary foods, red meat, and whitened flour products might be necessary. Keeping wastes unwanted organisms, and poisons may prevent objectives for losing weight. While particular drugs briefly solve the issue, the unpleasant side effects aren’t worth it, plus they never provide more than a short-term solution. It’s a known proven fact that 95% of dietary fads fail. Thank you for sharing your opinions on this weblog. https://osteoporosismedi.com best osteoporosis medications