More

    ជិះម៉ូតូមកលួចកាច់កញ្ចក់ឡាន ពលរដ្ឋឃើញទាន់ព្រួតចាប់បានម្នាក់ ម្នាក់ទៀតរត់រួច

    spot_img

    ភ្នំពេញ៖ ជនសង្ស័យម្នាក់ក្នុងចំណោម២នាក់ ត្រូវបានជាពលរដ្ឋធ្វើការឃាត់ខ្លួនរួចប្រគល់ជូនសមត្ថកិច្ច ក្រោយពីបានជិះម៉ូតូ១គ្រឿង មកធ្វេីសកម្មភាពកាច់កញ្ចក់រថយន្តម្ចាស់ហាង ដែលចតនៅមុខហាង(54ល្ងាចស្រស់) បង្កឲ្យមានការភ្ញាក់ផ្អើការពីវេលាម៉ោង៩.១០នាទីយប់ ថ្ងៃទី២៥ខែឧសភាឆ្នាំ២០២០ ស្ថិតនៅតាមបណ្តោយ ផ្លូវ១៧៨ សង្កាត់ផ្សារថ្មី៣ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

    ជាន់សង្ស័យមានឈ្មោះ មានឈ្មោះនេត សាគុន ភេទប្រុសអាយុ 38 ឆ្នាំ មុខរបតនិងស្នាក់នៅពិតប្រាកដ ធ្លាប់ជាប់ពន្ធនាគារទើបតែចេញ។

    យោងតាមប្រភព ពីបុរសម្នាក់ ដែលឃើញហេតុការនេះបានប្រាប់អោយដឹងថា មុនពេលកើតហេតុហេតុរូបបាន អង្គុយមុខហាងកើតហេតុខាងលើ ស្រាប់តែលឺលំឡេងអ្វីយ៉ាង ស្រាប់តែរូបគាត់រកមេីល ក៍ឃេីញជនសង្ស័យកំពុងធ្វើសកម្មភាពកាច់កញ្ចក់រថយន្ត(TUNDRA) ពណ៌ក្រហមពាក់ស្លាកលេខភ្នំពេញ2AZ-0454 របស់ម្ចាស់ហាង ដែលចតនៅទល់មុខហាង ជាប់របងសាលាសុីសុវត្តិ គ្រាន់ឃេីញ ក៍បានដេញជនសង្ស័យ រហូតដល់ផ្លូវ១៧២កែង និងផ្លូវព្រះនរោត្ដម ទេីបចាប់ជនសង្ស័យម្នាក់ ចំណែកម្នាក់ទៀតរត់គេចខ្លួនបាត់បន្ទាប់មក បានទំនាក់ទំនងទៅសមត្ថកិច្ចមូលដ្ឋានមកយក។

    បច្ចុប្បន្នជនសង្ស័យ ត្រូវបានសមត្ថកិច្ចប៉ុស្តិ៍ នគរបាលរដ្ឋបាលផ្សារថ្មី៣កំពុងសួរនាំ និងចាត់ការបន្តតាមនិតិវិធីច្បាប់៕ រូបភាព និងអទ្ថបទ៖ ស៊ីន កុសល

     

    spot_img

    អត្ថបទទាក់ទង

    spot_img