More

    អាវុធហត្ថក្រុងប៉ោយប៉ែត ចាប់បានគ្រឿងក្នុងជ្រូកខុសច្បាប់ ជិត១តោន

    spot_img

    បន្ទាយមានជ័យ៖ គ្រឿងក្នុងជ្រូកខុសច្បាប់ ជិត១តោន ត្រូវបានកម្លាំងមូលដ្ឋានអាវុធហត្ថ បង្ក្រាបបាន នាព្រឹកថ្ងៃអាទិត្យ ទី២៤ ខែឧសភា ឆ្នាំ២០២០ម្សិលមិញនេះ និងបានដុតកម្ទេចចោលនៅរសៀល ម៉ោង០៥ ភ្លាមៗផងដែរ។

    បើតាមការឲ្យដឹងពីកងកម្លាំងមូលដ្ឋាន អាវុធហត្ថក្រុងប៉ោយប៉ែត បានឲ្យដឹងថា ការបង្ក្រាបនេះ ដឹកនាំដោយលោក អនុសេនីយ៍ឯក សរ សុភ័ក្ត្រា មេញ្ជាការស្ដីទី អាវុធហត្ថក្រុង បានសហការណ៍ជាមួយ ការិយាល័យសេដ្ឋកិច្ច និង អភិវឌ្ឍន៍សហគមន៍ ការិយាល័យផលិតកម្ម ព្រមទាំង បសុព្យាបាល(ពេទ្យសត្វ) ក្រុងប៉ោយប៉ែត។ ការត្រួតពិនិត្យបទល្មើសជាក់ស្តែង ជំនាញរកឃើញ៖ ត្រចៀកជ្រូក,ថ្លើមជ្រូក,ពោះវៀន,ក្រពះ និង ខួរ ដែលបានដឹកនៅចំណុចភូមិផ្សារកណ្តាល សង្កាត់ផ្សារកណ្ដាល ក្រុងប៉ោយប៉ែត។
    លោកអនុសេនីយ៍ឯក សរ សុភ័ក្ត្រា មេបញ្ជាការ ស្ដីទី អាវុធហត្ថក្រុង បានឱ្យដឹងថា៖ ការចុះធ្វើប្រតិបត្តិការករណីខាងនេះ ឃាត់ខ្លួនបានអ្នកបើកបររថយន្តចំនួន០២នាក់ និង រថយន្តចំនួន០២គ្រឿង និងទំនិញខុសច្បាប់សរុប ចំនួន១៦កេះស្នោរ ស្មើនឹង ទម្ងន់៨៤០គីឡូក្រាម។ លោកបានបន្តទៀតថា៖ ក្នុងការឃាត់រថយន្តនោះមាន ១.រថយន្តម៉ាកតូយូតាស៊ីណា ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AL 2355 បើកបរដោយឈ្មោះ រិទ្ធី យ៉ា ភេទប្រុស អាយុ២៩ឆ្នាំ រស់នៅភូមិអូរឬស្សីទី១ សង្កាត់អូរឬស្សី ខណ្ឌ៧មករា រាជធានីភ្នំពេញ។

    និងទី២.រថយន្តម៉ាក ហាយឡេនដឺ ពណ៌ទឹកមាស ពាក់ស្លាកលេខ ភ្នំពេញ 2A.2728 បើកបរដោយឈ្មោះ វង្ស សុខម៉ានីន ហៅ ដារ៉ា ភេទប្រុស អាយុ៣៣ឆ្នាំ រស់នៅភូមិសំរោង ឃុំឬស្សីក្រោក ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ។ លោកបានបញ្ជាក់បន្ថែមទៀតថា៖ បច្ចុប្បន្ន វត្ថុតាង និង អ្នកបើកបររថយន្តទាំង០២នាក់ ត្រូវបានកម្លាំងសមត្ថកិច្ចប្រគល់ ឱ្យមន្ត្រីជំនាញចាត់ការតាមនីតិវិធីហើយ។

    ករណីនេះផងដែរលោក ហ៊ុយ ទូច ប្រធានបសុព្យាបាល ពេទ្យសត្វខេត្តបានឲ្យដឹងថា គ្រឿងក្នុងជ្រូកដែលបានឃាត់ជិត១តោននោះ ត្រូវបានដុតកម្ទេចចោលហើយ នៅល្ងាចថ្ងៃដដែលនេះ។ ចំពោះម្ចាស់រថយន្តទាំងពីរគ្រឿង ដែលមានឈ្មោះខាងលើនេះ គឺពួកគាត់ជាជនរងគ្រោះ ហើយពួកគាត់ជាអ្នករត់តាក់ស៊ីតែប៉ណ្ណោះ ដោយពួកឈ្មួញ បានកុហកពួកគាត់ថា កេះនេះគឺជាបង្គា គ្រឿងសមុទ្រតែប៉ណ្ណោះ។ មន្ត្រីជំនាញ ក៏បានធ្វើកិច្ចសន្យា បញ្ឈប់ឲ្យពួកគាត់ធ្វើការទទួលដឹកបន្តទៀត ជៀសវាងមានហានីភ័យផ្សេងៗ កើតឡើងសម្រាប់ពួកគាត់ ហើយនិងអាចងាយនឹងរងគ្រោះ និងខាតពេលវេលា សម្រាប់ប្រកបមុខរបររត់តាក់ស៊ី របស់ពួកគាត់ថែមទៀតផង៕ រូបភាព និងអទ្ថបទ៖ សន សុង

     

    spot_img

    អត្ថបទទាក់ទង

    spot_img