More

    ឡានធំសង្ស័យដឹកលើសទម្ងន់ បណ្តាលឲ្យស្រុតផ្លូវផុងកង់ កកស្ទះជាច្រើនម៉ោង

    spot_img

    បាត់ដំបង៖ មានការកកស្ទះចរាចរណ៍យ៉ាងខ្លាំង នៅលើផ្លូវជាតិលេខ៥ ខណះមានរថយន្តធន់ធំ ដឹកគ្រឿងសំណង់មួយគ្រឿង បានជាប់គាំងនៅកណ្តាកផ្លូវ ដោយសារថ្នល់ស្រុតជាប់កង់ក្រោយ មិនដឹងថាមកពីដឹកលើសទម្ងន់ ឬមួយមកពីផ្លូវកៅស៊ូបាត់បង់គុណភាព។ ហេតុការណ៍នេះ បានកើតឡើងកាលពីម៉ោង២ និង៤០នាទីរសៀល ថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២០ នៅតាមបណ្តោយផ្លូវជាតិលេខ៥ ចំណុចភូមិអន្ចាញ សង្កាត់អូរចា ក្រុងបាត់ដំបង ខេត្តបាត់ដំបង។

    តាមប្រជាពលរដ្ឋ ដែលនៅជិតកន្លែងកើតហេតុ បានឲ្យដឹងថា ឃើញរថយន្តធំមួយនេះ បើកបរមកពីទិសខាងកើតសំដៅទៅលិច លុះមកដល់ចំណុចខាងលើ មិនដឹងជាមូលហេតុអី ក៍បានស្រុតផ្លូវថ្នល់បណ្តាលឲ្យជាប់កង់ក្រោយ ទៅមុខមិនរួចទៅក្រោយមិនរួច ធ្វើឲ្យកក់ស្ទុះចរាចរណ៍យ៉ាងយូរ។

    ក្នុងករណីខាងលើនេះដែរ ពលរដ្ឋដាក់ការសង្ស័យទៅលើរថយន្តធន់ធំនេះ ប្រហែលជាផ្ទុកលើសទម្ងន់ ដែលបង្កឲ្យខូចខាតផ្កូវជាតិយ៉ាងធ្ងន់ធរ ហើយការដឹកនេះ គឺគេតែងតែដឹក បានយ៉ាងរលូនដោយមិនខ្វល់ជាមួយ និងសមត្ថកិច្ចឬមន្ត្រីជំនាញឡើយ។

    សមត្ថកិច្ចបានឲ្យដឹងថា រថយន្តធន់ធំខាងលើនេះ ពណ៌ខៀវស ពាក់ស្លាកលេខ ព្រះសីហនុ 3A-3465 ដែលមានបិទឡូហ្គោ L.M.H ដឹកជញ្ជូន។ បច្ចុបកបន្នសមត្ថកិច្ច បានយករថយន្តនោះ មកការិយាល័យចរាចរណ៍ នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ដើម្បីឲ្យក្រុមហ៊ុនចូលដោះស្រាយតាមផ្លូវច្បាប់៕ រូបភាព និងអត្ថបទ៖ ភ្នំខៀវ

    spot_img
    spot_img

    អត្ថបទទាក់ទង

    LEAVE A REPLY

    Please enter your comment!
    Please enter your name here

    spot_img