More

    នគរបាលស្រុកអូរជ្រៅ៤២នាក់ ប្រកាសផ្ទេរតំណែង និងបំពាក់ស័ក្តិ

    spot_img

    បន្ទាយមានជ័យ៖ មន្ត្រីនគរបាលចំនួន៤២នាក់ ត្រូវបានប្រកាសផ្ទេរភារកិច្ច តែងតាំងមុខតំណែង និងបំពាក់ឋានន្តរស័ក្តិ នៅថ្ងៃទី០១ខែកុម្ភៈ ឆ្នាំ២០២១ ក្រោមអធិបតីភាពលោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ និងមានការចូលរួមពីលោក អាន វណ្ណៈ អភិបាលរងស្រុកអូរជ្រៅ លោកស្នងការរង លោកនាយ នាយរងការិយាល័យ លោកអធិការ អធិការរង និងមន្ត្រីនគរបាលជាច្រើនរូប។

    តាមសេចក្តីប្រកាសរបស់អគ្គស្នងការនគរបាលជាតិ ត្រូវបានសម្រេចផ្ទេរភារកិច្ច តែងតាំងមុខតំណែង និងបំពាក់ឋានន្តិរស័ក្តិ ជូនដល់មន្ត្រីនគរបាលជាតិ នៃអធិការដ្ឋាននគរបាលស្រុកអូរជ្រៅ ចំនួន៤២រូប ក្នុងនោះសម្រេចបំពាក់ឋានន្តរស័ក្តិចំនួន២២នាក់។ ថ្នាក់អនុសេនីយ៍ឯកចំនួន០៤នាក់, ថ្នាក់អនុសេនីយ៍ទោចំនួន០៦នាក់ ,ថ្នាក់អនុសេនីយ៍ត្រី ចំនួន០៩នាក់,ថ្នាក់ព្រិន្ទបាលឯកចំនួន០៣នាក់ និងត្រូវបានផ្ទេរភារកិច្ច តែងតាំងមុខតំណែងចំនួន២០នាក់ ថ្នាក់នាយប៉ុស្តិ៍រដ្ឋបាល០១ និងនាយរងប៉ុស្តិ៍រដ្ឋបាលចំនួន០៩នាក់,ថ្នាក់ផ្នែក០១នាក់ និងនាយរងផ្នែកចំនួន០៩នាក់។

    លោក អាន វណ្ណៈអភិបាលរងស្រុកអូរជ្រៅ បានថ្លែងនូវការកោតសរសើរ ដល់កងកម្លាំងនគរបាលស្រុកអូរជ្រៅ ដែលបានខិតខំបំពេញភារកិច្ច បានល្អរយៈកន្លងមក ធ្វើឲ្យសន្តិសុខ សណ្តាប់ធ្នាប់ក្នុងស្រុកអូរជ្រៅ មានលទ្ធផល ទន្ទឹមនោះផងដែរ គឺបានជួយប្រជាពលរដ្ឋ ដែលរងគ្រោះដោយទឹកជំនន់ និងបានចូលរួមចំណែកមនុស្សធម៌ បានផ្តល់អំណោយ ដល់ប្រជាពលរដ្ជួបការលំបាកក្នុងជីវភាព។

    លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ បានណែនាំដល់មន្ត្រី នគរបាលចំនួន៤២រូប ដែលត្រូវបានសម្រេចផ្ទេរភារកិច្ច តែងតាំងមុខតំណែង និងបំពាក់ឋានន្តិរស័ក្តិ ដើម្បីឲ្យភូមិ ឃុំ សង្កាត់ រក្សាបាននូវសន្តិសុខល្អ កម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាល ត្រូវបន្តផ្សព្វផ្សាយ នូវខ្លឹមសារ ស្តីពី ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាពថ្មី ដល់ប្រជាពលរដ្ឋនៅមូលដ្ឋាន ដើម្បីឲ្យគាត់បានដឹង និងចូលរួមសហការជាមួយសមត្ថកិច្ច ដើម្បីមូលដ្ឋានមានសន្តិសុខល្អ។ ត្រូវខិតខំបំពេញភារកិច្ច របស់ខ្លួនបន្ថែមទៀត និងត្រូវបន្តអនុវត្ត តាមសេចក្តីណែនាំ របស់ក្រសួងសុខាភិបាល ដើម្បីទប់ស្កាត់ការរីករាលដាលជម្ងឺកូវីដ១៩៕ រូបភាព និងអត្ថបទ៖​ ក្តាមស្រែ

    spot_img

    អត្ថបទទាក់ទង

    spot_img