More

    អាជ្ញាធរខេត្តកោះកុង អញ្ជើញស្វាគមន៍ប្រតិភក្រសួងទេសចរណ៍ គណ:កម្មាធិការជាតិវាយតម្លៃទីក្រុងស្អាត ក្នុងពិធីទទួលធុងសំរាម និងបដាអបរំពីក្រុមហ៊ុនកូការកូឡា

    spot_img

    កោះកុង៖ នៅថ្ងៃព្រហស្បតិ៍ ១៥រោច ខែពិសាខ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី ២១ ខែឧសភា ឆ្នាំ២០២០ លោក ជំទាវ មិថុនា ភូថង អភិ បាល នៃគណ:អភិបាលខេត្តកោះកុង បានអញ្ជើញស្វាគមន៍ប្រតិភូក្រសួងទេសចរណ៍ ក្នុងពិធីទទួលសម្ភារៈ ជាធុងបែងចែកដាក់សំរាមនឹងបដាអបរំ របស់ក្រុមហ៊ុន កូការកូឡាចំនួន ២០ ធុង ដើម្បីចូលរួមថែរក្សាអនា ម័យ ក្នុងក្រុងខេមរភូមិន្ទ។

    លោកជំទាវ មិថុនា ភូថង អភិ បាលខេត្ត បានមានប្រសាសន៍ ថ្លែងនឹងអំណរគុណយ៉ាងជ្រាល ជ្រៅបំផុត ចំពោះក្រសួងទេស ចរណ៍ គណ:កម្មាធិការជាតិវាយតម្លៃទីក្រុងស្អាត និងក្រុម ហ៊ុន កូការកូឡា វិស័យឯកជន ដែលបានផ្តល់នូវសម្ភារៈជាធុងបែងចែកដាក់សំរាមចំនួន២០ ធុង ជូនដល់រដ្ឋបាលខេត្ត នាពេលនេះ គឺជាការយកចិត្តទុក ដាក់ខ្ពស់អំពីបញ្ហាអនាម័យ ក្នុងការថែរក្សាសុខមាលភាពប្រជា ពលរដ្ឋ និងភ្ញៀវទេសចរជាតិ និងអន្តរជាតិ ដែលមកកំសាន្តក្នុងខេត្តកោះកុង។

    លោកជំទាវ អភិបាលខេត្ត ថ្លែងបញ្ជាក់ថា នេះគឺជាការចូលរួមចំណែកក្នុងការកាត់បន្ថយសំរាម ដែលអាចបង្កគ្រោះថ្នាក់ដល់យើងទាំងអស់គ្នា។ ធុងសំរាម ទាំងនេះ រដ្ឋបាលខេត្ត និងពិភាគសារជាមួយអាជ្ញាធរក្រុង ដើម្បីយកទៅប្រើប្រាស់ដាក់ឲ្យចំគោលដៅ។ ជាមួយគ្នានេះផងដែរ សូមអោយបងប្អូនប្រជាពលរដ្ឋទាំង អស់ចូលរួមថែរក្សាអនាម័យ ជា ប្រចាំ ដើម្បីការរស់នៅប្រកប ដោយសុខភាពល្អ ព្រមទាំមានសោភ័ណភាពល្អ ជាការទាក់ ទាញភ្ញៀវមកសម្រាកកំសាន្តក្នុងខេត្តរបស់យើងបន្ថែមទៀត។

    សូមបញ្ជាក់ផងដែរថា ធុងបែង ចែកដាក់សំរាមរបស់ក្រុមហ៊ុន កូការកូឡា ប្រគល់ជូនរដ្ឋបាលខេត្តកោះកុង គឺជាប្រភេទធុងសំណាញ់ដែក ក្នុងធុង១មានចំនួន៣ថត ដាក់សំរាមផ្សេងៗគ្នា ដូចជា: ដបប្លាស្ទិក កំប៉ុង ថង់ប្លាស្ទិក៕ រូបភាព និងអត្ថបទ៖ សុគន្ធី

     

    spot_img

    អត្ថបទទាក់ទង

    spot_img