More

    មេបញ្ជាការរងវរៈ៨១៥ ទៅទទួលពលករខ្មែរដែលឆ្លងដែន ខុសច្បាប់ពីប្រទេសថៃ

    spot_img

    បន្ទាយមានជ័យ៖ ក្រោមការចង្អុលបង្ហាញ ពីលោក វរសេនីយ៍ឯក សួង សៅ មេបញ្ជាការវរៈ៨១៥ ចាត់តាំង លោកវរសេនីយ៍ទោ មាសម៉េងហួង មេបញ្ជាការរង វរៈសេនានគរបាលការពារព្រំដែនគោកលេខ៨១៥ ដឹកនាំកម្លាំងផ្ទាល់ ទទួលពលករខ្មែរឆ្លងដែន ខុសច្បាប់ចំនួន៥៦នាក់ ពីភាគីថៃ ត្រូវបានទាហានថៃ ឃាត់ខ្លួន នៅព្រឹកថ្ងៃទី២៨ខែមករាឆ្នាំ២០២១នេះ បានបញ្ជូនទៅកាន់ មណ្ឌល ចត្តាឡីស័ក នៅវិទ្យាល័យម៉ាឡៃ រួចហើយ។

    ពលករខ្មែរឆ្លងដែន ខុសច្បាប់ចំនួន៥៦នាក់ ត្រូវបានទាហានថៃ ឃាត់ខ្លួន ប្រគល់ឲ្យ កងកម្លាំង វរៈសេនាតូចនរគបាលការពារ ព្រំដែនគោកលេខ៨១៥ នៅ ព្រឹកថ្ងៃព្រហស្បតិ៍ទី២៨ ខែមករាឆ្នាំ២០២១ ពលករខ្មែមានរចំនួន៥៦នាក់ ក្នុងនោះមានប្រុសចំនួន២6 នាក់និងស្រីចំនួន៣០ នាក់ ត្រូវបានលួចឆ្លងដែនចូលទៅ ប្រទេសថៃ ដោយខុសច្បាប់ ហើយត្រូវបានទាហានថៃឃាត់ខ្លួន ហើយបញ្ជូន ឲ្យទៅកងកម្លាំង វរៈសេនាតូច នគរបាលការពារព្រំដែន គោកលេខ៨១៥ហើយដឹកនាំ កម្លាំង ផ្ទាល់ដោយលោកវរសេនីយ៍ទោ មាសម៉េងហួង មេបញ្ជាការរង វរៈសេនាតូច នគរបាលការពារព្រំដែនគោកលេខ៨១៥ នឹង លោកវរសេនីយ៍ត្រី ប៊ុនគុណមេប៉ុស្ដិ៍ចំបក បានបញ្ជូនពលករ ៥៦ រូប ទៅកាន់ ចត្តាឡីស័ក វិទ្យាល័យម៉ាឡៃស្ថិតក្នុង ស្រុកម៉ាឡៃខេត្តបន្ទាយមានជ័យ និងកម្លាំងជាច្រើនរូប សហការជាមួយកងកម្លាំង យោធាថៃ ឃាត់ចាប់បាននៅចំណុច ភូមិកងវ៉ា ស្រុកអារញ្ញ ខេត្តស្រះកែវ ប្រទេសថៃនៅព្រឹកថ្ងៃ ដដែល បន្តពីមានការអប់រំនិងណែនាំ ចំពោះពលករខ្មែរ៥៦រូបដែលបានឆ្លងដែន ខុសច្បាប់ រួចមកខាងភាគីថៃក៏បានប្រគល់ ពលករទាំង៥៦ រូប ឲ្យវិលត្រឡប់ មកកម្ពុជាវិញ ដោយសុវត្ថិភាព ស្រុកម៉ាឡៃខេត្តបន្ទាយមានជ័យ៕ រូបភាព និងអត្ថបទ៖​ សន សុង

    spot_img

    អត្ថបទទាក់ទង

    spot_img