More

    ច្រករបៀង អូរបីជាន់ កំពុងតែល្បីខ្លាំងពាក់ព័ន្ធទំនិញចេញចូល ដោយគ្មានការត្រួតពិនិត្យត្រឹមត្រូវនិងបង់ពន្ធ ធ្វើឲ្យបាត់បង់ពន្ធចំណូលរដ្ឋ

    spot_img

    បន្ទាយមានជ័យ ÷ ច្រករបៀងអូរបីជាន់ និងប្រករបៀងតំបន់៥ ដែលគ្រប់ដោយយោធាកងការពារព្រំដែនគោកលេខ៥០៣ ចំណីឲ្យយោធភូមិភាគទី៥ ក្រោមការដឹកនាំរបស់វរៈសេនីយ៍ទោ រឿន សារិត ជាមេបញ្ជាការ និងលោកវរសេនីយ៍ទោ អ៊ុន ចាន់ មេបញ្ជាការរង បានបើកដៃឲ្យឈ្មួញនាំទំនិញចេញចូលដោយខុសច្បាប់ទាំងថ្ងៃទាំងយប់ ស្ថិតនៅក្នុងភូមិអូរបីជាន់ និងភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ។

    ជាក់ស្ដែងនៅយប់ថ្ងៃសុក្រទី១៩ ខែមេសាឆ្នាំ២០២៤ វេលាម៉ោង១១ ក្រុមការងារសារព័ត៌មាន បានចុះផ្ដិតយករូបភាពជាក់ស្ដែង បានឃើញក្រុមឈ្មួញទំនិញគេចពន្ធដឹកតាមរថយន្តសាំយ៉ុង ឬ នីសាន់ ដឹកចេញពីច្រករបៀងអូរបីជាន់និងច្រករបៀងតំបន់៥ បានឆ្លងច្រកដាក់ប្រចាំការផ្សេងៗទៀត ដែលឈរជើងនៅច្រកព្រៃចាន់នោះផងដែរ។

    គួរបញ្ជាក់ដែរថា÷កាលពីថ្ងៃទី ៣ តុលាឆ្នាំ២០២៣ថ្មីៗនេះ ឯកឧត្តមអភិសន្តិបណ្ឌិត សុ ខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃនិងអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្ដេចបវរធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីរដ្ឋកម្ពុជា បានចេញលិខិតជូនអភិបាលនៃគណៈអភិបាលខេត្តដែលមានព្រំប្រទល់ជាប់នឹងប្រទេសជិតខាង ត្រូវឲ្យបិទច្រករបៀងខុសច្បាប់ទាំងអស់ ព្រោះលោកយល់ឃើញថា ភាពមិនប្រក្រតី មានលួចលាក់បើកដំណើរការតាមច្រករបៀង ធ្វើឲ្យចេះឥទ្ធិពលមិនល្អ។

    តើឯកឧត្ដម ឧត្តមសេនីយ៍ឯក ឯក សំអូន ជាខ្នងបង្អែករបស់លោក រឿន សារិទ្ធ មេបញ្ជាការនិងលោក អ៊ុន ចាន់ មេបញ្ជាការង ឬ? បានជាលោក រឿន សារិត និងលោក អ៊ុនចាន់ បើកដៃឲ្យក្រុមឈ្មួញនាំទំនិញគ្រប់ប្រភេទចេញពីថៃចូលមកកម្ពុជាទាំងថ្ងៃទាំងយប់ ដោយមិនខ្លាចញញើតច្បាប់ហើយផ្គើនហ្នឹងអនុសាសន៍ប្រមុខថ្នាក់ដឹកនាំសម្ដេចបវរធិបតី ហ៊ុន ម៉ាណែត និងឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ។

    ប្រជាពលរដ្ឋជឿជាក់ថាឯកឧត្ដម ឧត្តមសេនីយ៍ឯក ឯ កសំអូន មេបញ្ជាការយុទ្ធភូមិភាគទី៥ មិនមែនជាខ្នងបង្អែករបស់លោក រឿន សារិត និងលោក អ៊ុន ចាន់ ឡើយ ។ ប្រជាពលរដ្ឋសង្ឃឹមថាឯកឧត្តមឧត្តមសេនីយ៍ឯក ឯក សំអូន និងចាត់វិធានការចំពោះកងកម្លាំងណាដែលល្មើសច្បាប់ បើកច្រករបៀងគុបគិតឲ្យឈ្មួញនាំទំនិញចេញពីរថៃចូលមកកម្ពុជាតាមច្រករបៀងខុសច្បាប់ទាំងអស់នោះទេ៕

    spot_img

    អត្ថបទទាក់ទង

    spot_img