More

    អភិបាលខេត្តប៉ៃលិនចុះពិនិត្យ ហេដ្ឋារចនាសម្ព័ន្ធ និងការផ្តល់សេវ៉ាលើវិស័យអប់រំ នៅសាលាអនុវិទ្យាល័យភ្នំយ៉ាត

    spot_img

    ប៉ៃលិន៖ ព្រឹកថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៤ លោកជំទាវ បាន ស្រីមុំ អភិបាល នៃគណៈអភិបាលខេត្តប៉ៃលិន អញ្ជើញចុះពិនិត្យមើលហេដ្ឋារចនាសម្ព័ន្ធ និងការផ្តល់សេវ៉ាលើវិស័យអប់រំ នៅសាលាអនុវិទ្យាល័យភ្នំយ៉ាត ស្ថិតក្នុងភូមិវត្ត សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ដើម្បីធ្វើការកែរលម្អសេវ៉ា និងអភិវឌ្ឍន៍សាលាបន្ថែមទៀត បើទោះបីជាសាលាកន្លងមក បានទទួល ជ័យលាភីចំណាត់ថ្នាក់លេខ១ សម្រាប់អង្គភាពផ្តល់សេវាសាធារណៈគំរូក្នុងវិស័យអប់រំប្រចាំឆ្នាំ២០២៣ ទូទាំងព្រះរាជាណាចក្រកម្ពុជា។

    ការចុះពិនិត្យនេះលោកជំទាវបានស្រីមុំ អភិបាលខេត្តប៉ៃលិនក៍បានជម្រុញនិងណែនាំបន្ថែមដល់គណ:គ្រប់គ្រងសាលានិងលោកគ្រូអ្នកគ្រូទាំងអស់ត្រូវតែមានកិច្ចសហការល្អដើម្បីធ្វើអោយសាលារៀនក្លាយជាថ្នាលអបរំដ៍មានប្រសិទ្ធភាពគុណភាព កន្លែងផ្តល់ចំណេះដឹងដល់សិស្សានុសិស្សប្រកបដោយគុណភាពពិតប្រាកដ។
    លោកជំទាវអភិបាលក៍បានផ្តល់អនុសាសន៍ លើកទឹកចិត្ត គាំទ្រ ឧបត្ថម្ភ ក្នុងការកែលំអបរិស្ថាន បង្កើនសោភ័ណភាពបន្ថែមទៀត ដើម្បីក្លាយជាសាលាគំរូរក្សាតំណែងជ័យលាភីចំណាត់ថ្នាក់លេខ១ សម្រាប់អង្គភាពផ្តល់សេវាសាធារណៈគំរូក្នុងវិស័យអប់រំ ប្រចាំឆ្នាំ២០២៤បន្តទៀត៕

    spot_img

    អត្ថបទទាក់ទង

    spot_img