More

    កសិករប្រើម៉ាស៊ីនបូមទឹក ស្រោចដំណាំដំឡូងមីដោយសារ គ្មានទឹកភ្លៀង

    spot_img

    ប៉ៃលិន៖ គេសង្កេតឃើញថា ប្រជាកសិករ ដែលប្រកបមុខរបរធ្វើចំការដាំដំណាំ នៅខេត្តប៉ៃលិនមួយចំនួន កំពុងតែប្រមូលផល និងមួយចំនួនទៀត ក្រោយពីដកមើមដំឡូងមីរួចពួកគាត់ ក៏ចាប់ផ្ដើមដាំឡើងវិញ។

    ជាក់ស្តែងនៅ រសៀលថ្ងៃទី២៦ ខែមករា ឆ្នាំ២០២១ នេះមានកសិករម្នាក់ រស់នៅភូមិទឹកផុស សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ខេត្តប៉ៃលិន បន្ទាប់ពីប្រមូលផលមើមដំឡូងមីរួច ក៏ចាប់ផ្តើមភ្ជួរដីលើកពូនជារងសារជាថ្មី លុះហាលដីឱ្យងាប់ស្មៅ បានមួយរយ:ពេលខ្លី ក៏ជួលកម្មករឱ្យកាត់ដើមដំឡូងមី ដែលទុក្ខធ្វើពូជ ដើម្បីដាក់ដាំ ដោយប្រើបច្ចេកទេស រៀបចំទុយោស្រោចទឹកតែម្តង។

    បើតាមការរៀបរាប់ របស់កូនម្ចាស់ចម្ការម្នាក់ ឈ្មោះ ដេង ដេត ភេទប្រុស អាយុ២១ឆ្នាំ រស់នៅភូមិខាងលើ បានឱ្យភ្នាក់ងារយើងដឹងថា ឪពុករបស់ខ្លួន បានដាំដំឡូងមីជាង៥ហិកតា នៅក្នុងដីចម្ការក្បែរមាត់អូរ ហើយក៏បានដាំ ដំណាំតាង៉ែន ហៅមៀនប៉ៃលិន នៅក្បែរនោះជាង១០០ដើមផងដែរ លុះប្រើទុយោស្រោចទឹកតាង៉ែន រួចក៏រក្សាទឹកអូរទុក សម្រាប់បូមបញ្ចូលក្នុងទុយោ ដែលបានរៀបចំលាតសន្ធឹង តាមបណ្តោយរងដំឡូងនីមួយៗ ផងដែរ ពោលគឺប្រើបច្ចេកទេសដាំដំឡូងមី ស្រោចទឹក អស់រយ:ពេល៥ឆ្នាំមកហើយ។

    ប្រភពបន្តទៀតថា ជារៀងរាល់ឆ្នាំ ជាពិសេសនៅរដូវ ប្រាំង គ្មានភ្លៀង ពេលដែលប្រមូលផលមើមដំឡូងមីរួច ក៏ភ្ជួរដីដាក់ហាលថ្ងៃ ឱ្យស្ងួតមួយរយ:ពេលខ្លី ទើបក្រោយមកឪពុករបស់ខ្លួន ក៏ទិញទុយោមួយប្រភេទពណ៌ខ្មៅពីផ្សារ យកទៅកាត់ដាក់លាត នៅតាមបណ្តោយរងដំឡូងមីនីមួយៗ ក្នុងចម្ការ រួចបូមទឹកស្រោច មិនបណ្តាលឱ្យងាប់ដើមដំឡូង ពេលដែលកំពុងតែដុះលូតលាស់នោះឡើយ។

    ប្រភពដដែលបានបញ្ជាក់ថា ការដាំដំឡូងមី ដោយប្រើទឹកទុយោបន្តក់ស្រោច នៅលើរងបែបនេះ គឺស្រោចពេលដែលដី នៅតាមរងដំឡូងស្ងួត លុះពេលភ្លៀងធ្លាក់ក៏ផ្អាកស្រោច ហើយការធ្វើបែ បនេះ គឺទទួលបានជោគជ័យ អត់ងាប់ដើមដំឡូងមី ដែលទើបនឹងដុះលូតលាស់ ហើយក៏ទទួលបាន នូវទិន្នផលខ្ពស់ជាង ការដាំតាមរបៀបធម្មតា ដែលពឹងផ្អែកទៅលើផ្ទៃមេឃ។

    ម្យ៉ាងវិញទៀត កាលពី មុនការដាំដំឡូងមីរបស់ខ្លួន តែងតែទទួលបរាជ័យ ដោយសារដាំប្រវាសនឹងមេឃ ពេលរាំងភ្លៀងរយ:ពេលយូរ បណ្តាលឱ្យងាប់ជាច្រើនលើកច្រើនសារ ហើយក៏ខាតបង់អស់ថវិកាជាច្រើនផងដែរ លុះនឹកឃើញវិធីថ្មី ដោយប្រើទុយោស្រោចទឹក ធ្វើឱ្យដំឡូងមីរបស់ខ្លួន មិនងាប់ ហើយបានផលច្រើន តែត្រូវចំណាយដើមទុនទិញទុយោ។

    លោកបានចែករំលែក បទពិសោធន៍ខ្លះៗដល់កសិករ មុននឹងដាំត្រូវភ្ជួរដីឲ្យបានយ៉ាងតិចពីរដង រួចពួនជារងប្រហែល៨តឹក កុំធំពេកងាយស្រួលរាយទុយោ ដំណាក់កាលបន្ទាប់យើងរាយ ទុយោមេទំហំ១តឹក រួចបំបែកចេញជាទុយោតូចៗ ដោយចះជារុនតូចៗ សំរាប់បញ្ចេញដំណក់ទឹក ហើយពេលណាដីវាស្ងួតពេក យើងដាក់ទឹកវាឲ្យច្រើន ទើបវាមិនស្វិតស្រពោន ធ្វើដូចនេះរយះពេល៣ខែ បើមេឃមិនមានភ្លៀង តែបើមានភ្លៀង យើងអាចដកចេញមុន៣ខែក៍បាន។

    សូមបញ្ជាក់ថា ការដាំដំឡូងមីដោយប្រើទុយោបូមទឹកស្រោចនេះ មានចំនួន៣កន្លែង ស្ថិតនៅក្នុងភូមិពេជ្រគីរី សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ដោយកសិករទទួលបានទិន្នផលខ្ពស់ដូចៗគ្នា និង មិនខូចខាតដើមពេល ដែលទើបនឹងដុះលូតលាស់នោះឡើយ លើកលែង តែមានភ្លៀងធ្លាក់ច្រើន ពេកទើបបណ្តាលឱ្យរលួចខូច មិនអាចទប់ស្កាត់បាននោះឡើយ៕ រូបភាព និងអត្ថបទ៖ ភ្នំខៀវ

    spot_img

    អត្ថបទទាក់ទង

    spot_img