More

    ពលរដ្ឋ៩៩គ្រួសារនៅភូមិធម្មជាតិ ជាប់ឆ្នោតបានដីម្នាក់២ហិចតា ពីអំណោយរបស់សម្តេចតេជោ

    spot_img

    ព្រះវិហារ៖ ប្រជាពលរដ្ឋចំនួន៩៩គ្រួសារ ក្នុងចំនួនប្រជាពលរដ្ឋប្រមាណ១០៤៥គ្រួសារ រស់នៅក្នុងភូមិធម្មជាតិសម្តេចតេជោ ឃុំស្រអែម ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ត្រូវបានចាប់ឆ្នោតទទួលលេខរៀងដីឡូតិ៏ ដែលជាដីកសិកម្មចំនួន២ហិតា ជាអំណោយរបស់សម្តេចតេជោ ហ៊ុន សែន ដែលពិធីចាប់ឆ្មោតទទួលលេខ ដីឡូត៏ដីកសិកម្មចំនួន២ហិតានេះ គឺបានប្រព្រឹត្តធ្វើឡើងនៅព្រឹកថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២០នេះ ស្ថិតក្រោមអធិបតីភាពឯកឧត្តម ប្រាក់ សុវណ្ណ អភិបាលនៃគណអភិបាលខេត្តព្រះវិហារ នឹងដោយមានការអញ្ជើញចូលរួមពីសំណាក់លោក លោកស្រីដែលជាអភិបាលរងខេត្ត ប្រធានអនុប្រធានមន្ទីរ អង្គភាពនានាជុំវិញខេត្តជាច្រើនរូបផងដែរ។
    ឆ្លៀតក្នុងឪកាសនោះឯកឧត្តម ប្រាក់ សុវណ្ណ អភិបាលខេត្តព្រះវិហារ បានលើកឡើងថា នេះជាដំណាក់កាលទី១សម្រាប់ការចាប់ឆ្នោត ទទួលដីឡូកសិកម្មចំនួន២ហិតា ដែលដីនេះគឺជាអំណោយ ដ៏ថ្លៃថ្លារបស់សម្តេចតេជោ ហ៊ុន សែន ដែលសម្តេចបានបែងចែកជូន ដល់បងប្អូនប្រជាពលរដ្ឋចំនួន១០៤៥គ្រួសារ ដែលបានផ្លាស់ទីលំនៅមកពីតំបន់(គ១)ជិតតំបន់ប្រាសាទព្រះវិហារ មករស់នៅក្នុងភូមិធម្មជាតិ នាពេលបច្ចុប្បន្ននោះ លោកអភិបាលខេត្ត បានបញ្ជាក់ថាក្នុងចំនួនបងប្អូនទាំង៩៩គ្រួសារ ក្នុងចំណោម១០៤៥នេះ គឺក្រុមការងារដោះស្រាយវិវាទដីធ្លីថ្នាក់ខេត្ត នឹងរៀបចំចាប់ឆ្នោតនេះឡើង គឺក្នុងដំណាក់កាលទី១ គឺមានចំនួន៩៩គ្រួសារ ហើយនឹងបន្តរចាប់ឆ្នោតជាបន្តរបន្ទាប់ទៅទៀត លុះត្រាតែចាប់គ្រប់ចំនួនទាំង១០៤៥គ្រួសារ ដែលមានឈ្មោះក្នុងបញ្ជីនោះ។
    ជាមួយគ្នានោះ ឯកឧត្តម អភិបាលខេត្តក៏បានធ្វើកាផ្តាំផ្ញើរ ដល់បងប្អូនប្រជាពលរដ្ឋ ក្រោយធ្វើកាចាប់ឆ្នោត ទទួលបានលេខដីឡូត៏នឹងដីកសិកម្មនេះ ហើយធ្វើយ៉ាងមិនត្រូវទុកដីទាំងនេះ អោយនៅទំនេរ ដោយមិនបានបង្កបង្កើនផលលើដីទាំងនោះឡើយ។
    លោកអភិបាលខេត្ត ក៏បានបញ្ជាក់ផងដែរថា ក្នុងករណីបង្កបង្កើនផលលើដីនេះទៀតសោត បើទោះបីដីទាំងនេះ ក្រោយកាចាប់ឆ្នោតហើយៗដីនេះ ជាដីកម្មសិទ្ធរបស់បងប្អូនស្របច្បាប់របស់បងប្អូនក៏ពិតមែន តែបងប្អូនក៏មិនអាចយកដីទាំងនេះ ទៅធ្វើអាជីវកម្មឬក៏ដាំដំណាំអ្វីមួយ ដែលច្បាប់ហាមឃាត់នោះបានជាដាច់ខាត៕រូបភាព និងអត្ថបទ៖សួនក្រែង

      

     

    spot_img

    អត្ថបទទាក់ទង

    spot_img