More

    ក្រុមហ៑ុន អ៑ាម្លូ អុីមផត អិចផត ផ្ដល់អំណោយ ធុងសំរាម ម៉ាស និងកែវទឹក ជូនដល់រដ្ឋបាលខេត្តព្រះសីហនុ

    spot_img

    ព្រះសីហនុ៖ នៅព្រឹកថ្ងៃ ចន្ទ ១២រោច ខែពិសាខ ឆ្នាំជូត ឯកស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២០ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ ទទួលអំណោយធុងសំរាមចំនួន ៦០០ធុង ម៉ាសចំនួន ១០,០០០ម៉ាស និងកែវទឹកចំនួន ១០០ ពីលោក ឡូ ឬទ្ធី អគ្គនាយកក្រុមហ៊ុន អ៊ាម៉្លូ អ៉ីមផត អិចផត និងលោកស្រី។

    ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានថ្លែងអំណរគុណចំពោះលោកប្រធានក្រុមហ៊ុន អ៊ាម្លូ ដែលបាននាំយកអំណោយមានដូចជា ធុងសំរាម ម៉ាស កែវទឹក ឧបត្ថម្ភដល់រដ្ឋបាលខេត្តព្រះសីហនុ សម្រាប់ប្រើប្រាស់ទុកដាក់សំរាម នៅតាមទីធ្លាសាធារណ:ឱ្យមានសណ្តាប់ធ្នាប់ អនាម័យ និងវិធានការបង្ការ ការពារទប់ស្កាត់ និងប្រយុទ្ធប្រឆាំងនិងជំងឺកូវីដ១៩ នៅខេត្តព្រះសីហនុ ព្រមទាំងបានធ្វើការសំណូមពរ ដល់បងប្អូនប្រជាពលរដ្ឋ ក៏ដូចជាភ្ញៀវទេសចរណ៍ ត្រូវវេចខ្ចប់សំរាមឱ្យបានត្រឹមត្រូវ យកមកដាក់ក្នុងធុងសំរាម ពិសេសទៀតត្រូវចូលរួមថែរក្សាធុងសំរាមទាំងនេះ ទុកជាសម្បត្តិរួមរបស់យើងទាំងអស់គ្នា។

    លោក ឡូ ឬទ្ធី អគ្គនាយកក្រុមហ៊ុន អ៊ាម្លូ បានមានប្រសាសន៍ថា ដោយមើលឃើញខេត្តព្រះសីហនុ កំពុងមមាញឹកក្នុងការរៀបចំហេដ្ឋារចនាសម្ព័ន្ធមានផ្លូវថ្នល់ លូបង្ហូរទឹក ដោយមានការដឹកនាំពីប្រមុខរាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជាការដឹកនាំរបស់ ឯកឧត្តមអភិបាលខេត្តហើយនេះ ជាការចូលរួមចំណែកក្នុងការគ្រប់គ្រងសំរាម នៅមានការពង្រាយនៅតាមទីសាធារណៈ ទើបលោកបានបរិច្ចាគជាធុងសំរាមចំនួន ៦០០ ម៉ាស កែវទឹក ចូលរួមចំណែកក្នុងការអភិវឌ្ឍន៍ខេត្តព្រះសីហនុ។ លោកសូមឲអំពាវនាវដល់សប្បុរសជនទាំងឡាយ ចូលរួមទាំងអស់គ្នា ដើម្បីអភិវឌ្ឍន៍ថែរក្សាបរិស្ថាន ក្រុងព្រះសីហនុមានភាពស្រស់ស្អាត និងទាក់ទាញជាងមុនបន្ថែមទៀត៕ រូបភាព និងអត្ថបទ៖ អុីង រតនា

    spot_img
    spot_img

    អត្ថបទទាក់ទង

    LEAVE A REPLY

    Please enter your comment!
    Please enter your name here

    spot_img