More

    បញ្ជូនជនសង្ស័យ៤នាក់ទៅតុលាការ ករណីហិង្សាមានស្ថានទម្ងន់ទោស

    spot_img

    បាត់ដំបង៖ ជនសង្ស័យចំនួន០៤នាក់ ក្នុងចំណោមបក្ខពួក០៤នាក់ផ្សេងទៀត ដែលរត់គេចខ្លួន ត្រូវបានសមត្ថកិច្ចកសាងសំណុំរឿង បញ្ជូនទៅតុលាការនាព្រឹកថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២០នេះ ពាក់ព័ន្ធទៅហ្នឹងករណីហិង្សា ដោយចេតនាមានស្ថានទម្ងន់ទោស។

    លោកវរសេនីយ៍ទោ ឈឿង គឹមសុង ប្រធានការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល បានអោយដឹងថា ជនសង្ស័យទាំងបួននាក់ខាងលើក្នុងនោះមាន៖

    ១-ឈ្មោះ លឿប ភៀន ភេទប្រុស អាយុ ២៣ ឆ្នាំមានទីលំនៅភូមិតាគម ឃុំពាមឯក ស្រុកឯកភ្នំ ( ជាអ្នកកាន់កាំបិតកាប់ )

    ២- ឈ្មោះ លឿន សាវីន ភេទប្រុស អាយុ ១៩ឆ្នាំមានទីលំនៅភូមិព្រែកឆ្ដោរ ឃុំពាមឯក ស្រុកឯកភ្នំ( ជាអ្នកកាន់កាំបិតកាប់ )

    ៣- ឈ្មោះ វ័ន វណ្ណៈ ហៅ គួយ ភេទប្រុស អាយុ ១៦ឆ្នាំ មានទីលំនៅភូមិករហាល ឃុំពាមឯក ស្រុកឯកភ្នំ( ជាអ្នកបើកម៉ូតូ )

    ៤- ឈ្មោះ រួម វុធ ហៅ វឹម ភេទប្រុស អាយុ ១៦ ឆ្នាំមានទីលំនៅភូមិតាគម ឃុំពាមឯក ស្រុកឯកភ្នំ( ជាអ្នកបើកម៉ូតូ )និង បក្សពួកចំនួន០៤នាក់ទៀតកំពុងរត់គេចខ្លួន។

    លោកប្រធានការិយាល័យដដែល បានបញ្ជាក់ថា ជនសង្ស័យទាំង៤នាក់ខាងលើ ត្រូវបានកម្លាំងការិយាល័យ នគរបាលព្រហ្មទណ្ឌកំរិតស្រាល សហការជាមួយកម្លាំងក្រុមអន្តរាគមន៍ បង្ការបង្ក្រាប នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ចុះប្រតិបត្តិការបង្ក្រាបឃាត់ខ្លួនកាលពីវេលាម៉ោង ០៣និង០០នាទី ទៀបភ្លឺឈានចូលថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២០ នៅចំណុចសួនច្បារ សម្ដេចក្រឡាហោម ស ខេង ស្ថិតក្នុងភូមិរំចេក៤ សង្កាត់រតនៈ ក្រុងបាត់ដំបង ពាក់ព័ន្ធទៅហ្នឹងករណីហិង្សា ដោយចេតនាមានស្ថានទម្ងន់ទោស រួមជាមួយវត្ថុតាង កាំបិតកែច្នៃចំនួន០៤ ដើម និងមធ្យោបាយម៉ូតូចំនួន០២គ្រឿងផងដែរ។

    ក្រោយធ្វើការឃាត់ខ្លួន ជនសង្ស័យទាំងបួននាក់រួមជាមួយវត្ថុតាង ត្រូវបានសមត្ថកិច្ចការិយាល័យជំនាញ កសាងសំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីចាត់ការតាមនីតិវិធី ចំណែកបក្ខពួកចំនួន០៤នាក់ផ្សេងទៀត ត្រូវសមត្ថកិច្ចជំនាញកំពុងបន្តធ្វើការស្រាវជ្រាវ ដើម្បីឃាត់ខ្លួនផងដែរ។

    បញ្ជាក់ថា កាលពីវេលាម៉ោង ២៣និង៣០នាទី ថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២០ ផ្តើមចេញពីគំនុំ ក្រុមជនសង្ស័យចំនួន០៨នាក់ បានជិះម៉ូតូចំនួន ០៤គ្រឿងប្រដាប់ដោយកាំបិតកែច្នៃ០៤ដើម បានធ្វើសកម្មភាពដេញកាប់ទៅលើជនរងគ្រោះឈ្មោះ ឃុន ប៉ូឡា ភេទប្រុស អាយុ៣៣ឆ្នាំ មានទីលំនៅភូមិកំពង់ក្របី សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង បណ្ដាលឲ្យរងរបួស មុតរយះខ្នងនិងគូទជាច្រើនកន្លែង។ក្រោយពីធ្វើសកម្មភាពជនសង្ស័យទាំង០៨បានរត់គេចខ្លួន តែភ្លាមៗនោះ ត្រូវបានជនរងគ្រោះប្តឹងទៅដល់សមត្ថកិច្ច ចុះធ្វើការស្រាវជ្រាវរហូតឈាន ដល់ធ្វើការឃាត់ខ្លួនជនសង្ស័យបានចំនួន០៤នាក់៕ រូបភាព និងអត្ថបទ៖ ភ្នំខៀវ

    spot_img

    អត្ថបទទាក់ទង

    spot_img