More

    ក្រោយបញ្ចប់វគ្គហ្វឹកហ្វឺនកម្លាំងយោធា  ត្រូវចេញល្បាតជាប្រចាំតាមបន្ទាត់ព្រំដែន ដើម្បីទប់ស្កាត់បទល្មើស និងបូរណៈភាពទឹកដី

    spot_img

    បន្ទាយមានជ័យ៖ កងកម្លាំងយោធា ក្រោយបញ្ចប់វគ្គហ្វឹកហ្វឺន ត្រឡប់ទៅអង្គភាពវិញ ត្រូវចេញល្បាត ជាប្រចាំតាមបន្ទាត់ព្រំដែន ដើម្បីទប់ស្កាត់បទល្មើស និងការពារបូរណៈភាពទឹកដី ឲ្យបានគង់វង់ ស្របពេលដែលប្រទេសកម្ពុជា មានសុខសន្តិភាព នេះជាប្រសាសន៍ ផ្តាំផ្ញើពីមេបញ្ជាការរងយោធភូមិភាគទី៥ បិតវគ្គហ្វឹកហ្វឺននៅថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២០ នៅទីលានបាញ់គ្រាប់ពិតនៅជើងភ្នំខ្លាកូន ស្ថិតភូមិខ្លាកូនចាស់ សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ។

    លោកឧត្តមសេនីយ៍ត្រី ជឹម ប៊ុនអាន មេបញ្ជាការតំបន់ប្រតិបត្តិការ សឹករងខេត្តបន្ទាយមានជ័យ មានប្រសាសន៍ថា៖ ពិធីបិតវគ្គហ្វឹកហ្វឺនពង្រឹងសមត្ថិភាព យោធាតំបន់ប្រតិបត្តិការសឹករង ខេត្តបន្ទាយមានជ័យ មានសិក្ខាកាមចំនួន១០០នាក់ ដែលត្រូវបានហ្វឹកហាត់រយៈពេល៣ខែ ស្មើ៩១ថ្ងៃក្នុងក្លឹមសារ យុទ្ធវិធីថ្មើជើង អប់រំចិត្តសាស្គ្រ លំហាត់របៀប ឋានលេខា បច្ចេកទេសថ្មើជើង ពេទ្យ និងហ្វឹកហាត់មានយុទ្ធ ដំណើរទ័រចម្ងាយ២០គីឡូម៉ែត្រ។

    លោកបានបញ្ជាក់ថា ការហ្វឹកហាត់នេះ ធានាគ្រប់គ្រាន់លើការហូបចុក ចំពោះសិក្ខាកាមស្នាក់នៅសមរម្យ ការគ្រប់គ្រងមានភាពម៉ឺងម៉ាត់ល្អ យោធាចារ្យមានបទពិសោធន៍ និងសមត្ថភាពគរុកោសល្យ ក្នុងការផ្ទេរចំណេះដឹងល្អៗ បូករួមនិងការយកចិត្តទុកដាក់ ឧស្សាហ៍ព្យាយាមគោរព វិន័យសណ្តាប់ធ្នាប់ និងបទបញ្ជារបស់កម្មសិក្សាការី ក្នុងវគ្គទើបចេញនូវលទ្ធផល ជាផ្លែផ្កាល្អប្រសើរនាពេលនេះ។

    លោកឧត្តមសេនីយ៍ទោ សេង ធារិន មេបញ្ជាការរងនាយសេនាធិការ យោធភូមិភាគទី៥ បានមានប្រសាសន៍ថា ជាការផ្តាំផ្ញើពីឯកឧត្តម ហ៊ុន ម៉ាណែត អគ្គបញ្ជាការរងកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក ចំពោះសិក្ខាកាម ក្រោយបញ្ចប់វគ្គហ្វឹកហ្វឺន ជំនាញយោធាហើយ ក្រោយពេលត្រឡប់ទៅអង្គភាពវិញ ត្រូវខិតខំយកចិត្តទុកដាក់ ពង្រឹងសមត្តភាពកងកម្លាំង ដែលកំពុងបំពេញភារកិច្ចការពារ តាមបន្ទាត់ព្រំដែន ត្រូវចេញល្បាតជាប្រចាំជាពិសេសគោលដៅ ដែលសំខាន់ត្រូវការពារទប់ មិនអោយប្រទេសជិតខាង ឈ្លានពានលើបូរណៈទឹកដី ឲ្យបានគង់វង់ ការពារសន្តិសុខសណ្តាប់ធ្នាប់ ជូនប្រជាពលរដ្ឋដែល នៅតាមបន្ទាត់ព្រំដែនមានសន្តិសុខ និងសុវត្ថិភាព។

    លោកបានប្រសាសន៍កោតសសើរ ចំពោះកងកម្លាំងយោធា ទាំងយោធភូមិភាគទី៥ ជាការខិតខំប្រឹងប្រែង ជួយប្រជាពលរដ្ឋដែលរងគ្រោះ ដោយធម្មជាតិមានគ្រោះទឹកជំនន់ គ្រោះរាំងស្ងួត ខ្យល់កន្ត្រាក់ និងជួយប្រមូលផលជូនប្រជាកសិករ ប្រជាពលរដ្ឋគ្រប់កាលៈទេសៈទាំងអស់ ក្រោមការដឹកនាំ ដ៏ឈ្លាសវៃពីសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលកំពុងដឹកនាំប្រទេសមានសុខសន្តិភាព និងមានការអភិវឌ្ឍន៍រីកចម្រើន។ ក្នុងឱកាសនោះ ដែលលោកឧត្តមសេនីយ៍ទោ សេង ធារិន មេបញ្ជាការរងនាយសេនាធិការ យោធភូមិភាគទី៥ បានប្រគល់លិខិត បញ្ជាក់ការសិក្សាដល់កម្លាំងយោធា តំបន់ប្រតិបត្តិការសឹករង ខេត្តបន្ទាយមានជ័យ ដែលបានបញ្ចប់វគ្គហ្វឹកហ្វឺន៕ រូបភាព និងអត្ថបទ៖ ក្តាមស្រែ

    spot_img

    អត្ថបទទាក់ទង

    spot_img