More

    មេព្រៃជ័យសែនបញ្ចេញស្នាដៃ ចាប់រថយន្តដឹកឈើបានជាង៣ម៉ែត្រគូប

    spot_img

    ព្រះវិហារ៖ នាយសង្កាត់រដ្ឋបាលព្រៃឈើជ័យសែន ខេត្តព្រះវិហារ បានដឹកនាំកម្លាំងជំនាញ ឃាត់បានរថយន្ត សាន់យ៉ុង១គ្រឿង ដែលដឹកឈើខុសច្បាប់ ដកហូតបានឈើជាំង៣ម៉ែត្រគូប។

    ការឃាត់រថយន្តដឹកឈើខុសច្បាប់នេះ ធ្វើឡើងកាលពីទាបភ្លឺ ម៉ោងប្រមាណជា៣​និង៤៥នាទី ឈានចូលថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២០នេះ ស្ថិតនៅក្នុងភូមិពុទ្រា ឃុំពុទ្រា ស្រុកជ័យសែន ខេត្តវិហារ។

    រថយន្តដែលដឹកឈើ ប្រភេទសាំងយ៉ុង ពណ៌ស្លែ ដែលពាក់ផ្លាកលេខភ្នំពេញ2AS-5034 ដែលក្រុមឈ្មួញ ដឹកបាវចំបេីងពីលេី ហើយដាក់ឈេឺពីក្រោម ដេីម្បីបន្លំភ្នែកសមត្ថកិច្ច យ៉ាងណាក៏នៅតែសមត្ថកិច្ចដឹងដដែល។

    លោក រី ឡាយ នាយសង្កាត់រដ្ឋបាលព្រៃឈើជ័យសែន បានឲ្យដឹងថា ឈើដែលបានផ្ទុកក្នុងរថយន្តល្មើសខាងលើ គឺប្រភេទឈើក្តា ដែលជាប្រភេទឈើលេខ២ផ្តៀក និងឈើទាល ដែលមានចំនួនប្រមាណ១៥៥សន្លឹក ស្មើរនឹង៣.០៥០ម៉ែតគូប។ បច្ចុប្បន្នទាំងឈើ ទាំងរថយន្ត ត្រូវបានយកមករក្សាទុក នៅសង្កាត់រដ្ឋបាលព្រៃឈើជ័យសែន ដើម្បីរៀបចំសំណុំរឿងចាត់កាបន្ត តាមនិតិពិធីច្បាប់៕ រូបភាព និងអទ្ថបទ៖ សួនក្រែង

    spot_img

    អត្ថបទទាក់ទង

    spot_img