More

    បុរសម្នាក់ចងកសម្លាប់ខ្លួន ជាមួយកង់បីដោយមិនដឹងមូលហេតុ

    spot_img

    ភ្នំពេញ៖ ប្រជាពលរដ្ឋបានប្រទះឃើញបុរសម្នាក់ ចងកសម្លាប់ខ្លួន និងក្រមាជាប់និងដែក ក្នុងម៉ូតូកង់បីឥណ្ឌាមួយគ្រឿង ស្លាប់យ៉ាងអាណោចអាធ័ម បង្កមានការភ្ញាក់ផ្អើល កាលពីវេលាម៉ោង១២យប់រំលងអាធ្រាត្រ ឈានចូលថ្ងៃទី១៩ ខែធ្នូឆ្នាំ ២០២០ នៅតាមផ្លូវបេតុង ជាប់នឹងដីឡូត៍មួយកន្លែង ខាងក្រោយធនាគារABA ចុះពីផ្លូវជាតិលេខ6Aប្រមាណជាង ២០០ ម៉ែត្រ ក្នុងសង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។

    សពជនរងគ្រោះមានឈ្មោះ នុត សារំុ ភេទប្រុស អាយុ៤០ឆ្នាំមានប្រពន្ធ និងកូនពីរនាក់នៅក្នុងបន្ទុក រស់នៅក្នុងសង្កាត់បាក់ខែង ខណ្ឌជ្រោយចង្វារ ស្នាក់នៅបន្ទប់ជួលម្តុំក្រោយវត្តទួលសង្កែ ខណ្ឌឫស្សីកែវ។

    បើតាមការរៀបរាប់ពីក្មេងស្រីម្នាក់ បានប្រាប់ឲ្យដឹងថានៅវេលាម៉ោង ១០និង ៣០នាទីយប់ថ្ងៃទី ១៨ ខែធ្នូ ឆ្នាំ២០២០ រូបគាត់បានធ្វើដំណើរទៅរកទិញមីយកម្ហូប លុះដើរមកដល់ចំណុចកើតហេតុខាងលើ ក៏ប្រទះឃើញម៉ូតូកង់បីឥណ្ឌាមួយគ្រឿង ចោលនៅកន្លែងទីងងឹត ដោយរូបគាត់ក៏មានការសង្ស័យ បានដើរទៅក្បែរអើតមើល ស្រាប់តែឃើញបុរសម្នាក់ចងក នឹងក្រមាភ្ជាប់ជាមួយដែកដំបូលម៉ូតូកង់បី ស្លាប់បាត់បង់ជីវិតទៅហើយ ទើបបង្កឲ្យមានការភ្ញាក់ផ្អើល នៅវេលាម៉ោង១២យប់ រំលងអាធ្រាតឈានចូលថ្ងៃទី ១៩ខែឆ្នាំដដែល។ រួចនាំគ្នារាយការណ៍ ជូនសមត្ថកិច្ចមូលដ្ឋាន ឲ្យចុះមកពិនិត្យ។

    ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋាន បានចុះមកដល់ចំណុច ទីតាំងកើតហេតុខាងលើរួចខ្សែកហ៊ុព័ទ្ធជំវិញ រួចបានទំនាក់ទំនងទៅសមត្ថកិច្ច ផ្នែកជំនាញចុះមកធ្វើការកុសលវិច្ច័យ ក្រោយពីជំនាញ ធ្វើកុសលវិច្ច័យរួចរាល់ហើយ បានប្រាប់ថាជនរងគ្រោះពិតជា បានធ្វើអត្តឃាតចងកសម្លាប់ខ្លួនឯង ពិតប្រាកដមែន រួចបានធ្វើកំណត់ហេតុប្រគល់សព ជូនទៅសាច់ញាតិយក ទៅធ្វើបុណ្យតាមប្រពៃណី៕ រូបភាព និងអត្ថបទ៖ ស៊ីន កុសល

    spot_img

    អត្ថបទទាក់ទង

    spot_img