More

    យកដុំថ្មគប់អ្នកដំណើរសង្ស័យ ប្រុងប្លន់ត្រូវបានគេចាប់បានម្នាក់ វាយស្ទើរទ្រោមខ្លួន

    spot_img

    ភ្នំពេញ៖ បុរស២នាក់ត្រូវជនសង្ស័យមួយក្រុមមានគ្នា៤នាក់ ប្រដាប់ដោយដុំថ្មបានគប់ទៅលេីបុរស២នាក់ ដែលជិះម៉ូតូ(បីត) មកឈប់បត់ជេីងតូចជិតស្ពាននាគម្ដុំវត្តភ្នំ ត្រូវបានជនសង្ស័យធ្វេីសកម្មភាពគប់ អោយជនរងគ្រោះរត់ ដេីម្បីប្លន់យកម៉ូតូ តែជនរងគ្រោះមិនរត់ បានជិះម៉ូតូដេញជនសង្ស័យវិញរត់ចែកជេីងគ្នា ដល់ផ្លូវ៤៧កែងនិងផ្លូវ៩០ ទេីបចាប់បាន។

    ហេតុការណ៍នេះបានកេីតឡេីងនៅវេលាម៉ោង១.៤០នាទីយប់ ឈានចូលថ្ងៃទី១៧ខែឧសភាឆ្នាំ២០២០ ស្ថិតក្នុងសង្កាត់វត្តភ្នំខណ្ឌដូនពេញ រាជធានីភ្នំពេញ។

    យោងតាមប្រភពពីជនរងគ្រោះបានប្រាប់អោយដឹងថា គាត់នឹងមិត្តភក្រ បានមកឈប់បត់ជេីងតូចនៅក្បែរស្ពាននាគម្ដុំវត្តភ្នំ ស្រាប់តែលេចមុខ ជនសង្ស័យមួយក្រុមមានគ្នា៤នាក់ បានយកដុំថ្មគប់ទៅលេីជនរងគ្រោះ អោយរត់ដេីម្បីលេីកម៉ូតូយក តែនរងគ្រោះមិនរត់មានដេញជនសង្ស័យវិញ រត់ចែកជេីងគ្នាបាត់អស់សល់ម្នាក់រត់ បណ្ដោយផ្លូវរហូតដល់ផ្លូវ៤៧កែង និងផ្លូវ៩០ បំរ៉ុងរត់ចូលឌឿងហែមខាងមុខកាសា ទេីបជនរងគ្រោះជិះបំបុក បណ្ដាលអោយដួលចាប់បានម្នាក់ និងមានការស្វាគម ពីសំណាក់ប្រជាពលរដ្ឋយ៉ាងចាស់ដៃ។ ជនសង្ស័យមានឈ្មោះម៉ៅ មុខរបរនិងទីកន្លែងស្នាក់នៅពិតប្រាកដ ។

    ក្រោយពេលកេីតហេតុសមត្ថកិចប៉ុស្តិ៍វត្តភ្នំបានមកដល់ បានសួរនាំ តែជនរងគ្រោះមិនបានដាក់ពាក្យបណ្ដឹងអ្វីទេ ព្រោះមិនទាន់បាត់បង់ទ្រព្យសម្បត្តិឡេីយ និងប្រគល់ជនសង្ស័យអោយសមត្ថកិច្ចចាត់ការ តាមផ្លូវច្បាប់ ក្រោយជនរងគ្រោះទៅបាត់សមត្ថកិច្ចប៉ុស្តិ៍វត្តភ្នំ បានដោះលែងជនសង្ស័យ អោយមានសេរីភាពវិញ ព្រោះតែគ្មានពាក្យបណ្ដឹងចោតប្រកាន់៕ រូបភាព និងអត្ថបទ៖ ខ្លឹមតូច

    spot_img

    អត្ថបទទាក់ទង

    spot_img