
ភ្នំពេញ៖ បុរសជនជាតិចិនម្នាក់ស្រវឹងស្រា បើករថយន្តបត់ឆ្លងផ្លូវខ្វះការប្រុងប្រយ័ត្ន ត្រូវម៉ូតូជិះបុកពេញទំហឹង ឲ្យរបួសធ្ងន់ស្រាលប្រុសស្រី ៣ នាក់។ ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង ១២ និង ២០ នាទីយប់រំលងអាធ្រាត្រឈានចូលថ្ងៃទី ១៧ ខែឧសភាឆ្នាំ២០២០នៅចំណុចមុខ ហាងមីហិរ តាមបណ្តោយផ្លូវសហព័ន្ធរុស្ស៊ី ក្នុងសង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនកើតហេតុគេឃើញបុរសជនជាតិចិនម្នាក់ បើករថយន្តមួយគ្រឿង ម៉ាកហ៊ីយ៉ាន់ដាយស្តារិច ពណ៌សពាក់ស្លាកលេខភ្នំពេញ2O-6284 ធ្វើដើរណើទិសដៅពីកើតទៅលិច លុះមកដល់ចំណុចកើតហេតុខាងលើ បានបត់ឆ្វេងដៃឆ្លងទៅផ្លូវបេតុងម្ខាងទៀត ដោយខ្វះការប្រុងប្រយ័ត្នខណះនោះ ក៍មានម៉ូតូមួយគ្រឿងម៉ាកឌ្រីមសង់ស៊េរីឆ្នាំ ២០១៧ ពណ៌ខ្មៅពាក់ស្លាកលេខតាកែវ1N-6852 បើកបរដោយយុវជនម្នាក់ រួមដំណើរនិងនារី ពីរនាក់ទៀតធ្វើដំណើរបញ្ច្រាសទិសដៅគ្នា ទិសដៅពីកើតទៅលិច ចាប់ហ្វ្រាំងមិនទាន់បុកចំទ្វារ រថយន្តខាងមុខចំហៀងខាងស្ដាំពេញទំហឹង បណ្ដាលឲ្យអ្នកបើកបររងរបួសធ្ងន់ ចំណែកស្ត្រីពីរនាក់រួមដំណើរ រងរបួសស្រាល បន្ទាប់មករថយន្តសង្គ្រោះបន្ទាន់ បានដឹកជនរងគ្រោះបញ្ជូនទៅសង្គ្រោះ នៅឯមន្ទីរពេទ្យមួយភ្លាមៗ។ចំណែកអ្នកបើកបរ រថយន្តបង្កបម្រុងបើកចេញពីកន្លែងកើតហេតុ ត្រូវបានបងប្អូនជាពលរដ្ឋជួយឃាត់ បានភ្លាមៗតែត្រូវបុរសជនជាចិនខាងលើ ចុះមកស្រែកឡូឡារករឿងបងប្អូនជាពលរដ្ឋ ក៏ដូចជាសមត្ថកិច្ចមូលដ្ឋាន ដែលចុះទៅទៅសួរនាំ។
ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋាន បានទំនាក់ទំនងទៅសមត្ថកិច្ច បានចុះមកដល់ដោយភាគីបង្ករ សូមធ្វើការសម្របសម្រួលជាមួយភាគីរងគ្រោះ បន្ទាប់មកខាងភាគីបង្កបានចេញសំណងថ្លៃខូចខាត និងព្យាបាលជនគ្រោះ ដើម្បីបញ្ចប់រឿងនៅកន្លែងកើតហេតុ៕ រូបភាព និងអត្ថបទ៖ ស៊ីន កុសល