More

    ចាប់ខ្លួនយុវជវ៣នាក់ ករណីប្រើប្រាស់គ្រឿងញៀន

    spot_img

    បន្ទាយមានជ័យ៖ នៅថ្ងៃទី១៦ខែឧសភា ឆ្នាំ២០២០ នៅវេលាម៉ោង១៣ និង៥០នាទី មានប្រជាពលរដ្ឋរាយការណ៍ថា មានក្រុមក្មេងប្រើប្រាស់គ្រឿងញៀនខុសច្បាប់ នៅចំណុចភូមិក្បាលស្ពាន១ សង្កាត់និងក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។ ក្រោយពីទទួលរាយការណ៍ភ្លាម លោកវរសេនីយ៍ឯក ធិន ស៊ិនដេត អធិការនគរបាលក្រុងប៉ោយប៉ែត និងលោកវរសេនីយ៍ទោ1 កែវ ដូល អធិការ(រង)ទទួលផែនគ្រឿងញៀន។បានដឹកនាំកំលាំងចុះដល់ចំណុះកើតហេតុខាងលើ ឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់មានឈ្មោះ៖
    ១-ឈ្មោះ អៀន គឹមហុង ភេទប្រុស អាយុ២៧ឆ្នាំ ជនជាតិខ្មែរមុខរបរមិនពិតប្រាកដ មានទីលំនៅបច្ចុប្បន្នភូមិក្បាលស្ពាន១ សង្កាត់និងក្រុងប៉ោយប៉ែត។
    ២-ឈ្មោះ សន ចិន្តា ភេទប្រុស អាយុ៣៧ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ មានទីលំនៅភូមិសាលាកំរើក សង្កាត់សាលាកំរើក ក្រុងសៀមរាប ខេត្តសៀមរាប។
    ៣-ឈ្មោះ អឿន តារ៉ា ភេទប្រុស អាយុ២៣ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិមិត្តភាព សង្កាត់និងក្រុងប៉ោយប៉ែត។
    វត្ថុតាងចាប់យកមានម្សៅក្រាមសថ្លាចំនួន១(មួយ) កូនថង់តូច,ដបកែឆ្នៃសម្រាប់ជក់គ្រឿងញៀន២,បំពង់កែវ១កំណាត់, កំណាត់បំពង់បឺតឆ្នៃសម្រាប់ជក់គ្រឿងញៀនមួយចំនួន, កាំបិតវែង១ដើម, កូនកាំបិត២ដើម, សំបកថង់មួយចំនួន, ដែកកេះ៣ និងទូរស័ព្ទដៃ១គ្រឿង។
    ជនសង្ស័យទាំងបីនាក់ខាងលើ យើងបាននាំខ្លួនមកសួរនាំនៅអធិការដ្ឋាន នគរបាលក្រុងប៉ោយប៉ែត ដើម្បីចាត់ការទៅតាមនិតិវិធីច្បាប់៕ រូបភាព និងអទ្ថបទ៖ សន សុង

       

    spot_img

    អត្ថបទទាក់ទង

    spot_img